យោងតាមប្រភពពីគេហទំព័រសិល្បៈចិន
ចេញផ្សាយថ្ងៃទី៨ ខែកុម្ភៈ
បានបង្ហាញនូវចំណាត់ថ្នាក់របស់តារាម៉ូដែលជប៉ុនវ័យក្មេងដែលមាន
សម្រស់ស្អាត
និងពេញនិយមបំផុតពីសំណាក់ប្រិយមិត្តក្នុងឆ្នាំ២០១១កន្លងមក ។
តារាទាំងនោះរួមមាន ៖
១-នាង Anri Sugihara
មានវ័យ៣០ឆ្នាំកើតថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៨២
នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ។
នាងបានឈានជើងចូលវិស័យសិល្បៈក្នុងឆ្នាំ២០០២
ហើយបានសាងនូវស្នាដៃជាច្រើន ជាពិសេសគឺរូបថតសិចស៊ីរបស់នាង ។
ក្រៅពីអាជីពជាតារាម៉ូដែល នាងក៏ជាតារាភាពយន្តផងដែរ ។
២-នាង Aya Kiguchi មានវ័យ២៧ឆ្នាំ កើតថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៨៥ នៅទីក្រុងកាណាហ្គាវ៉ា ប្រទេសជប៉ុន ។
៣- នាង Aki Hoshino មានវ័យ៣៥ឆ្នាំហើយ តែមើលទៅសម្រស់របស់នាង ហាក់ដូចជាទើបមានវ័យជាង២០ឆ្នាំអ៊ីចឹង។ នាងនៅតែស្អាត និងគួរឱ្យចាប់អារម្មណ៍បំផុត ។ នាងកើតឆ្នាំ១៩៧៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
២-នាង Aya Kiguchi មានវ័យ២៧ឆ្នាំ កើតថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៨៥ នៅទីក្រុងកាណាហ្គាវ៉ា ប្រទេសជប៉ុន ។
៣- នាង Aki Hoshino មានវ័យ៣៥ឆ្នាំហើយ តែមើលទៅសម្រស់របស់នាង ហាក់ដូចជាទើបមានវ័យជាង២០ឆ្នាំអ៊ីចឹង។ នាងនៅតែស្អាត និងគួរឱ្យចាប់អារម្មណ៍បំផុត ។ នាងកើតឆ្នាំ១៩៧៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
៤-នាង Mikie Hara មានវ័យ២៥ឆ្នាំ កើតថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៨៧ នៅប្រទេសជប៉ុន។ ក្រៅពីអាជីពជាតារាម៉ូដែល នាងក៏ជាពិធីការិនីតាមទូរទស្សន៍ផងដែរ ។
៥-នាង Nozomi Sasaki មានវ័យ២៤ឆ្នាំកើតថ្ងៃទី៨ កុម្ភៈឆ្នាំ១៩៨៨ នៅទីក្រុងអាគីតាប្រទេសជប៉ុន ។ នាងមានកម្ពស់១,៦៨ម៉ែត្រ និងទម្ងន់៤៧គីឡូក្រាម ។ ក្រៅពីអាជីពជាតារាម៉ូដែល នាងក៏ជាតារាភាពយន្តផងដែរ ។
៦-នាង Mai Nishida មានវ័យ២៣ឆ្នាំ កើតថ្ងៃទី២៣ មីនា ឆ្នាំ១៩៨៩ នៅទីក្រុងក្យូតូ ប្រទេសជប៉ុន ។ នាងគឺជាតារាម៉ូដែលវ័យក្មេង និងមានប្រជាប្រិយបំផុតនៅទីក្រុងក្យូតូ ។
៧-នាង Kana Tsugihara មានវ័យ២៨ឆ្នាំ កើតថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៨៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
៨-នាង Risa Yoshiki មានវ័យ២៥ឆ្នាំ កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៨៧ នៅទីក្រុងChiba ប្រទេសជប៉ុន ។
៩- នាង Yumi Sugimoto មានវ័យ២៣ឆ្នាំ កើតថ្ងៃទី១ ខែមេសា ឆ្នាំ១៩៨០ នៅទីក្រុងអូសាកា ប្រទេសជប៉ុន ។ ក្រៅពីអាជីពជាតារាម៉ូដែល នាងក៏ជាតារាចម្រៀង និងតារាភាពយន្តផងដែរ ។
១០-នាង Rina Akiyama មានវ័យ២៧ឆ្នាំហើយ តែសម្រស់របស់នាងនៅតែស្រស់ស្អាត និងគួរឱ្យចង់គយគន់ ។ នាងកើតថ្ងៃទី២៦ កញ្ញា ឆ្នាំ១៩៨៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ នៅក្នុងឆ្នាំ២០០៧ នាងទទួលបានរហស្សនាមថា
“ Best Ass in Jappan ” ។ នាងក៏ជាតារាភាពយន្តផងដែរ ៕