Wednesday, February 29, 2012

ភ្លៀងកក់ខែយ៉ាងខ្លាំង ធ្លាក់ស្រោចស្រព ទឹកដីទេសចរណ៍ មណ្ឌលគិរី

មណ្ឌលគិរីៈ នៅវេលារាត្រីដ៏ត្រកាលលើទឹកដីតំបន់ភ្នំ ខេត្តមណ្ឌលគិរី ដ៏សែនស្រស់ និងជាតំបន់ទេស ចរណ៍ ដ៏ទាក់ទាញមួយនោះ នៅវេលម៉ោង ៧ និង៣០នាទី យប់ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ព្រះភិរុណបានបង្អុរតំណក់ទឹកភ្លៀងកក់ខែ យ៉ាងខ្លាំងស្រោចស្រពកណ្តាលក្រុងសែនមនោរម្យ និងបណ្តាស្រុក ព្រមទាំងតំបន់ផ្សេងៗទៀត ។
ភ្លៀងមួយមេដ៏ធំនារាត្រីនេះ បានធ្វើឲ្យខេត្តដែលមានចម្ងាយជាង ៥០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ
មួយនេះ មានអាកាសធាតុត្រជាក់ល្មម ញ៉ាំងឲ្យភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋនៅលើទឹកដី នៃខេត្តតំបន់ទេសចរណ៍ លង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់នាពេលរាត្រី ជាពិសេសបានធ្វើឲ្យដំណាំ រុក្ខជាតិ ព្រៃព្រឹក្សា រីកស្រស់បំព្រង ពេលទទួលបានដំណក់ទឹកជាលើកដំបូង ដែលរង់ចាំអស់រយៈពេលជាច្រើនខែ បន្ទាប់ពីរដូវប្រាំងបានឈានចូលមកដល់នោះ៕

Comments system

Disqus Shortname