កម្មករនេសាទ ៨ នាក់ ក្នុមចំណោមកម្មករ ១៤ នាក់
ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញហើយ នៅម៉ោង ១១ ព្រឹកថ្ងៃទី២៣
ខែកុម្ភៈ ឆ្នាំ២០១២។ ក្រុមកម្មករនេសាទទាំងនោះ ត្រូវបានជួយសង្គ្រោះ
ដោយសមត្ថកិច្ចឥណ្ឌូណេស៊ី
ក្រោយពីពួកគេចាញ់បោកមេខ្យល់យកទៅលក់ឲ្យធ្វើជាកម្មករ
នៅលើទូកនេសាទក្នុងប្រទេសថៃ និងធ្លាក់ដល់ប្រទេសឥណ្ឌូណេស៊ី។
កម្មករកម្ពុជារងគ្រោះទាំងនោះ ត្រូវបានសមត្ថកិច្ចឥណ្ឌូណេស៊ី នៅខេត្ត ម៉ាលូគូ ឃាត់ខ្លួន ក្រោយពីពួកគេចាញ់បោកមេខ្យល់យកទៅលក់ឲ្យធ្វើជាកម្មករលើទូកនេសាទបន្ត រហូតដល់ប្រទេសឥណ្ឌូណេស៊ី។ ពួកគេត្រូវបានសង្គ្រោះដោយរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការរទេស សហការជាមួយអង្គការទេសន្តប្រវេសន៍អន្តរជាតិ IOM និងអាជ្ញាធរឥណ្ឌូណេស៊ី។
ចំពោះករណីនេះ ប៉ូលិសកម្ពុជា នឹងបើកការស៊ើបអង្កេត ដើម្បីស្វែងរកចាប់ខ្លួនមេខ្យល់ដែលបានបោកកម្មករទាំងនោះចេញទៅធ្វើការ នៅក្រៅប្រទេស រហូតដល់មានការជួញដូរមនុស្សដូច្នេះ ។
ករណីនេះ មិនមែនជាលើកទី១ទេ ដែលប្រជាពលរដ្ឋកម្ពុជា ត្រូវគេបោកឲ្យទៅធ្វើជាកម្មករនៅលើទូកនេសាទនៅក្រៅប្រទេស ហើយត្រូវបានរដ្ឋាភិបាលកម្ពុជា សហការជួយសង្គ្រោះ។
កម្មករ កម្ពុជាចំនួន ៧ នាក់ ត្រូវបានបញ្ជូនមកពីប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១២។ កាលពីចុងឆ្នាំ២០១១ និងដើមឆ្នាំ២០១២ មានកម្មករកម្ពុជាប្រមាណ ៧០ នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះចេញពីទូកនេសាទក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីកម្មករទាំងនោះ ត្រូវបានគេបោកប្រាស់ឲ្យធ្វើជាកម្មករនេសាទនៅប្រទេសថៃ៕(cen)