គម្រោងកសាងទំនប់វារីអគ្គិសនីសេសានក្រោម៣
គឺជាគម្រោងមួយនៅក្នុងចំណោមគម្រោង
កសាងទំនប់វារីអគ្គិសនីដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិសាងសង់
និងសិក្សាអំពីលទ្ធភាពនៅក្នុងការសាងសង់
ប៉ុន្តែមកដល់ពេលនេះគឺនៅមិនទាន់មានព័ត៌មានអំពីការវិវត្តន៍របស់វា
នៅឡើយទេ ។
លោក មៀច មាន អ្នកសម្របសម្រួលនៃអង្គការការពារទន្លេបីនៅភូមិភាគឦសាននៃប្រទេស កម្ពុជា បានមានប្រសាសន៍តាមទូរស័ព្ទថា មិនទាន់ព័ត៌មាន ។
លោកបានបញ្ជាក់ថា “ យើងឮសូរព័ត៌មានអំពីគម្រោងនេះយូរហើយ ប៉ុន្តែការវិវត្តន៍របស់គម្រោងគឺនៅមិនទាន់មាននៅឡើយទេ ” ។
តាមឯកសាររបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានឱ្យដឹងថា គម្រោងកសាងទំនប់វារីអគ្គិសនីសេសានក្រោមបីនេះមានទីតាំង នៅក្នុងខេត្តរតនគិរី ហើយត្រូវបានរដ្ឋាភិបាលប្រគល់សិទ្ធិសិក្សាអំពីលទ្ធភាពកសាងឱ្យ ក្រុមហ៊ុន ខេធីស៊ី ខេបប៊ល របស់កូរ៉េខាងត្បូង ដែលមានតម្លៃរហូតដល់ទៅ ៧០០ លានដុល្លារ ។
ប្រភពដដែលនោះឲ្យដឹងថា ទំនប់វារីអគ្គិសនីសេសានក្រោមបីនេះអាចផលិតថាមពល អគ្គិសនីបានរហូតដល់ទៅ ៣២៥ មេហ្គាវ៉ាត់ ហើយបើគម្រោងនេះទទួលបានភ្លើងខៀវបន្ទាប់ពីសិក្សា ហេតុផលប៉ះពាល់បរិស្ថានរបស់វាហើយនោះ គេអាចនឹងប្រើប្រាស់រយៈពេលសាងសង់រហូតដល់ទៅ ៥ ឆ្នាំ ។
ទំនប់វារីអគ្គិសនីត្រូវបានគេចាត់ទុកថា ជាធុងអាគុយអគ្គិសនីមួយដ៏សំខាន់របស់កម្ពុជានៅក្នុងការជំរុញផែនការ ផ្តល់ភ្លើងអគ្គិសនីដល់ប្រជាពលរដ្ឋឱ្យបានចំនួន ៧០ ភាគរយនៅទូទាំងប្រទេសក្នុងរង្វង់ឆ្នាំ ២០៣០ ខាងមុខនេះ ៕