ភ្នំពេញ ៖
យុវជនម្នាក់ត្រូវបាននគរ បាលប៉ុស្ដិ៍ច្បារអំពៅ២ ខណ្ឌមានជ័យ
ចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីទទួលពាក្យ
បណ្ដឹងពីឪពុកក្មេងស្រីរងគ្រោះម្នាក់ ដែល អះអាងថា
យុវជនរូបនេះបានចាប់រំលោភ សេពសន្ថវៈលើកូនស្រីរបស់គាត់បាន
សម្រេចអស់រយៈពេល២ថ្ងៃមកហើយ ។
បន្ទាប់ពីទទួលពាក្យបណ្ដឹងនេះ
ភ្លាម សមត្ថកិច្ចនគរបាលប៉ុស្ដិ៍បានឃ្លាំមើល យុវជនរូបនេះ
ដែលបានទៅពួនសំងំនៅ ក្បែរគំនរសំរាម ទើបឈានដល់ការចាប់
ខ្លួនកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ ។
យុវជនដែលរងការចោទប្រកាន់ថា
បានចាប់រំលោភក្មេងស្រីនេះឈ្មោះស៊ឹម ជ្រូក អាយុ២០ឆ្នាំ
មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួលភូមិដើមស្លែង សង្កាត់
ច្បារអំពៅ២ ខណ្ឌមានជ័យ ។ ចំណែក ក្មេងស្រីដែលរងដោយយុវជនខាងលើ
ចាប់រំលោភសេពសន្ថវៈនោះឈ្មោះ ហ.ជ.ទ អាយុ៧ឆ្នាំ
មានទីលំនៅភូមិដើម ស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ ។
តាមការរៀបរាប់របស់ឪពុកក្មេង
ស្រី រងគ្រោះបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២
វេលាម៉ោង៧យប់ ខណៈដែលរូបគាត់កំពុងជាប់រវល់ធ្វើការ ងារ
ហើយកូនស្រីអាយុ៧ឆ្នាំបានដើរសុំ លុយភ្ញៀវនៅផ្សារច្បារអំពៅ
ខណៈនោះ ត្រូវជនសង្ស័យឈ្មោះស៊ឹម ជ្រូក ឃើញ
កូនរបស់គាត់ដើរតែម្នាក់ឯង គេបានប្រើ
ក្មេងប្រុសម្នាក់ឱ្យទៅហៅនាងមកជួប
នៅក្បែរគំនរសំរាមដែលមិនមានមនុស្ស ម្នានៅច្រើន ។
បន្ទាប់ពីកូនស្រីរបស់ គាត់ទៅជួបនឹងជនសង្ស័យនោះភ្លាម
ជនសង្ស័យបានបណ្ដេញក្មេងប្រុសម្នាក់
ដែលនាំនាងនោះមកជួបឱ្យចេញទៅ ឆ្ងាយ ហើយក្រោយមកជនសង្ស័យបាន
ឱ្យលុយកូនស្រីរបស់គាត់ចំនួន២ពាន់រៀល រួច
ហើយគេបានចាប់កូនស្រីបោះទៅលើ គំនរសំរាម រួចចាប់រំលោភទាំងកំរោល
តែម្ដង ។
ឪពុកក្មេងស្រីរងគ្រោះបានឱ្យដឹង
ទៀត ថា លុះស្អែកឡើងឃើញកូនស្រីធ្លាក់ ឈាមតាមផ្លូវភេទខ្លាំងពេក
ក៏សួរនាំកូន ស្រីទើបធ្លាយរឿងនេះហើយក៏ប្ដឹងសមត្ថ
កិច្ចឱ្យចាប់ខ្លួនជនសង្ស័យតែម្ដងទៅ ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ច្បារអំពៅ
២បាន ឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរូប នេះរួចមក
រូបគេបានសារភាពថា ពិត ជាបានចាប់ក្មេងស្រីរងគ្រោះអាយុ៧ឆ្នាំ
នេះរំលោភសេពសន្ថវៈប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវ
បាន នគរបាលប៉ុស្ដិ៍ច្បារអំពៅ២កសាងសំណុំ
រឿងទៅអធិការដ្ឋាននគរបាលខណ្ឌមាន ជ័យដើម្បីអនុវត្ដតាមនីតិវិធី ៕(nokorwat)