ប្រជាពលរដ្ឋ ដែលរស់នៅក្រុង ស្ទឹងសែន ខេត្ដកំពង់ធំ បានត្អូញត្អែរផ្នែកឯក
ជន ដែលទទួលម៉ៅការផ្គត់ផ្គង់អគ្គិសនីផ្ដាច់ មុខប្រចាំនៅខេត្ដកំពង់ធំ
ដោយសាររយៈ ពេលពីរបីថ្ងៃមកនេះ ចរន្ដអគ្គិសនីដែលផ្គត់
ផ្គង់នៅទីរួមខេត្ដកំពង់ធំ បានដាច់ជាញឹក ញាប់ជាពិសេសអំឡុងម៉ោង៧-៨យប់ ។
ប្រជាពលរដ្ឋនៅទីរួមខេត្ដកំពង់ធំ បាន
អំពាវនាវអាជ្ញាធរឱ្យជួយមានដំណោះស្រាយ ចំពោះបញ្ហានេះផង បើពុំដូច្នោះទេ នោះ
សម្ភារៈប្រើប្រាស់ ដូចជា កុំព្យូទ័រ ទូរទស្សន៍ នឹងត្រូវខូចខាត
ដោយសារតែចរន្ដភ្លើងបុក មួយពេលៗ ។
យោងតាមមន្ដ្រីអគ្គិសនី ខេត្ដកំពង់ធំ បានឱ្យដឹងថា ចំពោះបញ្ហានេះ
មិនបណ្ដាល មកពីផ្នែកឯកជន ដែលផ្ដល់ចរន្ដអគ្គិសនី
ផ្ដាច់មុខប្រចាំខេត្ដកំពង់ធំនោះឡើយ ពោល គឺបណ្ដាលមកក្រុមហ៊ុនធំតែម្ដង ។
សូមបញ្ជាក់ថា ផ្នែកឯកជន ឈ្មោះខេម ជីលបូ អេឡិចទ្រេចផៅវើ បានដេញថ្លៃផ្ដាច់
មុខផ្គត់ផ្គង់ បណ្ដាញអគ្គិសនីនៅខេត្ដកំពង់ធំ ពីក្រុមហ៊ុនរបស់វៀតណាម
ឈ្មោះប៊ីវីស៊ី ហើយយកតម្លៃ ១៩៥០រៀល ក្នុង១គីឡូ ។