យោងតាមរបាយការណ៍ Patently Apple បានឲ្យ ដឹងថា ក្រុមហ៊ុន
Google អាចមានសមត្ថិភាពធ្វើឲ្យអ្នកប្រើប្រាស់
អាចគ្រប់គ្រង់កម្មវិធីទូរទស្សន៍ Google TV ដោយប្រើសំឡេងរបស់ពួកគេផ្ទាល់។
ដោយប្រើនូវលក្ខណៈពិសេស app របស់ទូរស័ព្ទស្មាតហ្វូន
អ្នកប្រើប្រាស់អាចនិយាយ បញ្ជា ឬសួរសំណួរ ហើយ អ្វីទាំងនោះ
នឹងសម្តែងឡើងនៅក្នុងកម្មវិធីទូរទស្សន៍ នៅក្នុង set-top box នៅក្នុង DVD
player ឬនៅក្នុង ឧបករណ៍ ផ្សេងៗ ដែលបំពាក់ជាមួយទូរទស្សន៍ Google TV ។
យោងតាមច្បាប់ប៉ាតង់ដដែលបានបន្តថា វាជាបច្ចេកវិទ្យា
ដ៏គួរឲ្យចាប់អារម្មណ៍មួយ បើទោះបីជាអ្នកប្រើប្រាស់ ស្ថិតនៅចម្ងាយឆ្ងាយ
ឬឃ្លាតឆ្ងាយពីផ្ទះ ពួកគេក៏នៅតែអាចបញ្ជា ឬសួរសំណួរផ្សេងៗ
ចូលទៅក្នុងកម្មវិធីទូរទស្សន៍ Google TV បានដែរ
ដោយស្ថិតនៅក្នុងរយៈចម្ងាយប្រហែល ១,៤ម៉ាយពីទូរស្សន៍
ហើយបន្ទាប់ពីធ្វើការបញ្ជា រូច ទូរទស្សន៍នឹងចាប់បើកដំណើរការ
ជាមួយនឹងការស្វែងរកប៉ុស្តិ៍តាមការបញ្ជារបស់ពួកគេ ដោយស្វ័យប្រវត្តិ ដូចជា
ពួកគេកំពុងស្ថិតក្នុងមុខទូរទស្សន៍អីចឹងដែរ។
បច្ចេកវិទ្យា Google ផងដែរ
អាចបញ្ចូលកម្មវិធីតន្ត្រីកំសាន្ត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់
អាចជ្រើសរើសបទចម្រៀងពីក្នុងបញ្ជីមកដាក់លើទូរស្សន៍ ឬឧបករណ៍ផ្សេងៗទៀត។
ប៉ុន្តែចំពោះបច្ចេកវិទ្យាទំនើបដែល Google គ្រោងបង្កើតខាងលើនេះ មិនទាន់ដឹងថា
ពេលណាចាប់ផ្តើមនោះទេ៕