Showing posts with label ព័ត៏មានអន្តរជាតិ. Show all posts
Showing posts with label ព័ត៏មានអន្តរជាតិ. Show all posts

Saturday, April 13, 2013

របួស៤៤នាក់ ដោយសារធ្លាក់ យន្តហោះនៅបាលី

Photo by DAP-NEWS
ហ្សាការតា៖ យ៉ាងហោចណាស់អ្នកដំណើរ ៤៤នាក់ ត្រូវបានជួយសង្រ្គោះចេញពីយន្តហោះ Lion Air ដែលបានធ្លាក់ចូលក្នុងសមុទ្រនៅកោះបាលី ហើយត្រូវបានព្យាបាល។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរាយការណ៍នៅថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០១៣ ដោយបានដកស្រង់អ្នកនាំពាក្យមន្ទីរពេទ្យ Kasih Ibu ថា អ្នករបួស៣៣នាក់ បានទទួលការព្យាបាល ក្នុងចំណោមនោះ មានរបួសធ្ងន់ផងដែរ។
ស្ត្រីអាយុ៦០ឆ្នាំ កំពុងត្រូវបានសង្គ្រោះ ជាបន្ទាន់ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរ។ ដោយឡែកនៅមន្ទីរពេទ្យ  Sanglah អ្នករបួស១០នាក់ផ្សេងទៀត ត្រូវបានជួយព្យាបាលផងដែរ។
អ្នកដំណើរសរុប១០១នៅលើយន្តហោះ ដែលចំណាយសោហ៊ុយថោកសម្រាប់ធ្វើដំណើរនោះ បានរស់រានមានជីវិត បន្ទាប់ពីយន្តហោះ បានចុះខុសផ្លូវ ហើយរអិលធ្លាក់ចូលសមុទ្រ ខណៈវាព្យាយាមចុះចតនៅឯអាកាសយានដ្ឋានមួយនាកោះបាលី នារសៀលថ្ងៃសៅរ៍នេះ។
រដ្ឋមន្រ្តីគមនាគមន៍ឥណ្ឌូនេស៊ី លោក E.E. Mangindaan បានថ្លែងថា យន្តហោះមិនអាចបន្ថយល្បឿនបានទេ ដោយសារតែកន្ទុយវាខូច។
អគ្គនាយកទទួលបន្ទុកចរាចរណ៍ផ្លូវអាកាសលោក Herry Bakti Gumai បានថ្លែងថា ឧបទ្ទវហេតុនេះ កើតឡើង នៅពេលដែលយន្តហោះធ្វើដំណើរពីបានដុង រដ្ឋធានីនៃរដ្ឋ West Java ព្យាយាមចុះចត នៅឯអាកាសយានដ្ឋានមួយនៅក្នុងតំបន់Denpasarនៃកោះបាលី ប្រហែលម៉ោង២រសៀល៕

Tuesday, April 2, 2013

រថយន្ត ទំនើប BMW X1 ស៊េរីថ្មី ឆ្នាំ២០១៣

រថយន្ត  2013 BMW X1   ស៊េរីថ្មី ឆ្នាំ២០១៣  ជាប្រភេទរថយន្ត ទំនើប និង ពេញនិយម
ដែលមាន រាងខាងក្រៅធំមំា ធន់  ស្រស់ស្អាត និង ទាក់ទាញ នៅក្នុងឆ្នាំ២០១៣នេះ។
រថយន្ត 2013 BMW X1 ត្រូវបានតុបតែង និង រចនាម៉ូដឡើង យ៉ាងល្អប្រណិត  ជាមួយ
នឹង ការតុបតែង នៅខាងក្នុងរថយន្ត។
ជាពិសេស   រថយន្តនេះ  បានបំពាក់  ជាមួយនឹងប្រព័ន្ធបច្ចេកវិជ្ជាថ្មី  ដ៏ទំនើប ជាច្រើន
ដូចជា៖ ប្រព័ន្ធការពារសុវត្ថភាព   អ្នកបើកបរ  ដោយស័្វយប្រវត្តិ, ប្រព័ន្ធការពាររថយន្ត
និង ប្រព័ន្ធកាមេរ៉ាសុវត្ថភាព។ល៕










ឧបទ្ទវ​ហេតុ​រថ​យន្ត​ក្រុង​បុក​​ខ្ចាត​ធ្លាក់​ពី​ចង្កេះ​ភ្នំ​ស្លាប់​មនុស្ស​12​នាក់​​

ឧបទ្ទវ​ហេតុ​​គួរ​រន្ធត់​​​រថ​យន្ត​ក្រុង​​​​​​​បុក​ជាមួយ​រថ​យន្ត​មួយ​ គ្រឿង​​ទៀត​ បណ្តាល​ឱ្យ​រថយន្ត​ក្រុង​ក្រឡាប់​រមៀល​ធ្លាក់​ពី​ចង្កេះ​ភ្នំ​ ក្នុង​រដ្ឋ​វេរ៉ា​គ្រូស ប្រទេស​ម៉ិក​ស៊ិក បង្ក​ឱ្យ​អ្នក​​ដំណើរ​យ៉ាង​ហោច​​១២​នាក់​​ស្លាប់​​​ ចំណែក​អ្នក​បើក​បរ​​រថ​យន្ត​បង្ក​បាន​រត់​គេច​ខ្លួន​ ។ទីភ្នាក់ងារ​ព័ត៌​មាន​បរ​ទេស​បាន​ផ្សាយ​ថា កាល​ពី​​ល្ងាច​​​ថ្ងៃ​ទី​៣០ មីនា​កន្លង​មក មាន​ឧប​ទ្ទវ​ហេតុ​រថ​យន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​​២៧​នាក់​​​​ បុក​​​​​ជាមួយ​រថ​យន្ត​មួយ​គ្រឿង​​​​ទៀត​ នៅ​បរិ​វេណ​កំពូល​ភ្នំ​ ត្រង់​ផ្លូវ​កោង​​ដែល​មាន​​អ័ព្ទ​​ដ៏​ក្រាស់​ ​ក្បែរ​ទីក្រុង​​ណា​អូ​លីន​ហ្គោ ក្នុង​រដ្ឋ​វេរ៉ា​គ្រូស ភាគ​ខាង​កើត​​ប្រទេស​​ម៉ិក​ស៊ិក​ ​បណ្តាល​ឱ្យ​​​រថ​យន្ត​ក្រុង​​រអិល​ធ្លាក់​​ពី​ចង្កេះ​ភ្នំ​​ដែល​មាន​ជម្រៅ​ ប្រហែល​២០០ទៅ​៣០០​ម៉ែត្រ​ក្នុង​នោះ​មាន​មនុស្ស​ស្លាប់​​​​១២​នាក់ និង​របួស​១៥នាក់​ ឯ​​អ្នក​បើក​បរ​​​រថ​យន្ត​​បង្ក​បាន​រត់​គេច​​​បាត់​។​គួរ​បញ្ជាក់​ថា ឧប​ទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នៅ​​លើ​ដង​ផ្លូវ​នេះ រមែង​កើត​មាន​ជា​ប្រចាំ​នៅ​ក្នុង​​​ប្រទេស​​​​ម៉ិក​ស៊ិក ដោយ​មាន​​មនុស្ស​ស្លាប់​ជា​ច្រើន​រយ​នាក់​ក្នុង​មួយ​ឆ្នាំ​ ​៕

បាក់ស្ពាននៅចិន ៤ នាក់ស្លាប់ និង ៣ នាក់បាត់ខ្លួន

Photo by DAP-News
ហ្វូហ្សាវ ៖ យោងតាម ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ដែលបានដកស្រង់សម្តី របស់មន្ត្រីរដ្ឋា
ភិបាលចិន ប្រចាំតំបន់ នៅថ្ងៃ អង្គារ ទី០២ ខែមេសា ឆ្នាំ២០១៣ នេះថា មាន មនុស្ស ៤ នាក់
បានស្លាប់ និង ៣នាក់ផ្សេងទៀត បានកប់បាត់ ក្នុងគំនរបាក់បែក បន្ទាប់ពីស្ពានមួយ ក្នុងខេត្ត
ហ្វូជៀន នៃប្រទេសចិន ភាគខាងកើត បានបាក់ កាលពីយប់ថ្ងៃចន្ទ ទី០១ ខែមេសា ។

មន្ត្រីរដ្ឋាភិបាលក្រុង បាននិយាយថា ការបាក់នេះ កើតឡើងវេលាម៉ោង ៨ និង ៣០ល្ងាច ក្នុង
ទីក្រុងឡុងហាយ និងអ្នករបួស ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ។

ជាងនេះទៅទៀត ក្រុមមន្ត្រីសន្តិសុខសាធារណៈ ក្រុមអ្នកពន្លត់អគ្គីភ័យ និងក្រុមគ្រូពេទ្យ បាន
មកកាន់ទីកន្លែងកើតហេតុ ដើម្បីធ្វើការជួយសង្គ្រោះ អ្នកដែលកប់ ក្នុងគំនរស្ពានបាក់នោះ ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាបាក់ស្ពាននេះ មន្ត្រីជំនាញ កំពុងធ្វើការស៊ើបអង្កេត ៕(CAMNEWS)

ស្ថាន​ភាព​ពល​រដ្ឋ​ខ្មែរ នៅ​កូរ៉េ​ខាង​ត្បូង មិន​ទាន់​មាន​អ្វី​ប្រែ​ប្រួល​ទេ ខណៈ​ពេល​ដែល​ឧប​ទ្វីប​កូរ៉េ ជិត​ផ្ទុះ​សង្គ្រាម

ភ្នំពេញ៖ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានថ្លែងនៅថ្ងៃអង្គារ៍ ទី២ ខែមេសានេះ ថា ស្ថានភាពពលរដ្ឋខ្មែរ ដែលរួមមានពលករ និងនិស្សិតខ្មែរ ដែលកំពុងតែប្រកបការងារ ក៏ដូចជាសិក្សានៅប្រទេសកូរ៉េខាងត្បូង មិនទាន់មានអ្វីប្រែប្រួលនោះទេ ខណៈពេលដែលបងប្អូនគូសត្រូវនិងគ្នា កូរ៉េខាងត្បូង និងកូរ៉េខាងជើង ជិតផ្ទុះសង្គ្រាមនោះ។
លោក កុយ គួង បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា មកទល់ពេលនេះស្ថានភាពពលករកម្ពុជា និងនិស្សិតកម្ពុជា នៅប្រទេសកូរ៉េខាងត្បូង មិនទាន់មានអ្វីប្លែកនោះទេ ។ការគំរាមកំហែងធ្វើសង្គ្រាមនេះ គឺកម្ពុជាសង្ឃឹមថា គ្រាន់តែជាសង្រ្គាមពាក្យសំដី ឬជាសង្គ្រាមស្លាបប៉ាកាតែប៉ុណ្ណោះ ។ ដូច្នោះហើយរាជរដ្ឋាភិបាលកម្ពុជា មិនទាន់មានវិធានការអ្វីចំពោះ ពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងសិក្សានៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ នៅឡើយទេ។
លោកបានបន្តទៀតថា «បើសិនជាការគំរាមកំហែង ធ្វើសង្រ្គាមនោះ ពិតជាចេញជាសង្រ្គាមជាក់ស្តែងមែននោះ នោះខ្ញុំយល់ថា សង្រ្គាមនោះអាចនឹងធ្វើឲ្យ មានវិនាសសកម្មយ៉ាងខ្លាំងជាមិនខានទេ»។
បើតាមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការបញ្ជូនពលករ ទៅក្រៅប្រទេសនៃ ក្រសួងការងារលោក ហេង សួរ បានប្រាប់ឲ្យដឹងថា រហូតមកទល់ពេលនេះ ពលករកម្ពុជាដែលកំពុងបម្រើការ នៅក្នុងប្រទេសកូរ៉េខាងត្បូង មានប្រហែលជា ២០.០០០នាក់៕(DAPNEWS)

Sunday, March 24, 2013

បណ្តានាឡិកា គូស្នេហ៍ ដ៏ស្រស់ស្អាតបំផុត សំរាប់គូស្នេហ៍ ដ៏ផ្អែមល្ហែម

នៅពេលដែលអ្នក កំពុងស្រលាញ់ នរណាម្នាក់ ប្រាកដណាស់ អ្នកនឹងបារម្ភ នឹក​ យកចិត្ត
ទុកដាក់   ពីគេ   ដោយមិនដឹងខ្លួន។ ជាពិសេស អ្នកនឹង ធ្វើអ្វីៗ គ្រប់យ៉ាង ដើម្បី  មនុស្ស
ដែលអ្នក ស្រលាញ់។ នៅពេលនោះហើយ  សេចក្តីរីករាយ ទុកសោក  នឹងកើតមានឡើង
ព្រមគ្នា នៅពេលអ្នកកំពុង ធ្លាក់ក្នុងអន្លង់ស្នេហ៍។

ចំណែក មិត្តយុវវ័យ បច្ចុប្បន្ននេះ  សេចក្តីស្រលាញ់របស់ពួកគេ    គឺត្រវបានសំដែងចេញ
ភ្លាម តាមរយៈ ការជូនជាដូកាអនុស្សាវរីយ៍ ផ្សេងៗ ទៅគូស្នេហ៍របស់ខ្លួន នៅពេលពួកគេ
កំពុងតែ មានសេចក្តីស្រលាញ់ ដ៏ផ្អែមល្ហែម ចំពោះគ្នាទៅវិញទៅមក។ 

កាដូដ៏ពិសេស   សំរាប់គូស្នេហ៍   បច្ចប្បន្ននេះ   គឺជា នាឡិកាគូស្នេហ៍ ដ៏ស្រស់ស្អាត និង
ពេញនិយមបំផុត  ក្នុងស្រទាប់យុវវ័យកម្ពុជា  សព្វថ្ងៃ៕

សូមទស្សនា រូបភាព ខាងក្រោម!!!











Friday, March 22, 2013

រូបភាពក្រោយព្យុះ ថូណាដូ វាយប្រហារ ប្រទេសចិន

Photo by DAP-Newsប៉េកាំង៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៣ នេះថា ប្រទេសចិន បានទទួលរងគ្រោះ ដោយសារតែខ្យល់ ព្យុះថូណាដូ វាយប្រហារកាលពី ថ្ងៃពុធ ម្សិលមិញ នេះ ដែលបានបណ្តាលឲ្យ មនុស្ស ៣នាក់ស្លាប់ និង ៥២នាក់ទៀតរងរបួស។
បើតាមសារព័ត៌មានក្នុងតំបន់បានចេញផ្សាយថា ខ្យល់ព្យុះបានវាយ ប្រហារស្រុក ដាវសៀង ស្ថិតនៅខេត្ត ហ៊ូណាន ភាគកណ្តាលប្រទេសចិន ដែលមានល្បឿនជា អតិបរមា ៣០,៧ ម៉ែត្រក្នុងមួយវិនាទី កាលពីពេល ព្រលប់ ថ្ងៃពុធ កន្លងទៅនេះ។ នេះបើតាមការបង្ហាញពី ស្ថាប័នស្ទាបស្ទង់ អាកាសធាតុ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Wednesday, March 13, 2013

ច្នៃដងស្លាបព្រាឈើធ្វើប៊ិក​ចុច iPad, Smartphone និង​ Tablet ផលិតអត់ទាន់តម្រូវការ

បច្ចេកវិទ្យាបច្ចុប្បន្នកាន់តែរីកចម្រើនខ្លាំង​ឡើង​ គួរឲ្យកត់សម្គាល់ ឥឡូវ​​នេះសូម្បី​តែ​ស្លាប​ព្រាស​ម្រាប់​ញ៉ាំ​​បាយ​ក៏អាច​យក​ទៅប្រើ​ជាមួយ​ ទូរ​ស័ព្ទ​សេ៊រី Smartphone, iPad និង Tablet​បាន​ដែរ ។លោក​​ជូដេន មូរហ្វី ​ដែល​ជា​អ្នក​ច្នៃ​សម្ភារ​ផ្ទះ​បាយ​ធ្វើជា​ឧបករណ៍​​ប្រើ​ជាមួយ​គ្រឿង​អេឡិច​ ត្រូនិក​​បាន​បង្កើត​ស្លាប​ព្រា​ធ្វើ​ពី​ឈើ​ដែល​ត្រូវ​បាន​គេ​ឲ្យឈ្មោះថា iSpoon Kitchen Stylus ​​ដោយ​នៅ​ខាង​ចុង​ដង​ស្លាប​ព្រា​​គាត់​បាន​បញ្ចូល​​សារ​ធាតុ​​​ capacitive stylus និង​សារ​ធាតុ​ផ្សេងៗ​ទៀតដើម្បី​អាចប្រើប្រាស់ជាប៊ិ​ក​ចុច​​នៅ​លើ​បន្ទះ​ អេក្រង់​ទូរស័ព្ទ Smartphone, iPad​ ឬ​ក៏​​​​​​ Tablet បាន ។
យោងតាម Umbra.com ឲ្យដឹងថា​ តម្លៃ​​ស្លាប​ព្រា iSpoon​ មួយ​ថ្លៃ​៧​ដុល្លារ ហើយ​ការ​ដឹក​ជញ្ជូន​នាំ​ចេញ​ទៅអឺរ៉ុប​ដោយ​ឥត​គិត​ថ្លៃ ។ ប៉ុន្តែ​​តម្លៃ​នេះ​នឹង​ប្រែ​ប្រួល​នៅ​ពេល​នាំ​ចេញ  ទៅ​លក់​ក្នុង​ចក្រ​ភព​អង់គ្លេស​​សម្រាប់​ប្រើ​ប្រាស់​ក្នុង​​ផ្ទះ​​បាយ​​ឬ​ សម្រាប់​អ្នក​គាំ​ទ្រ iPad ។ឥឡូវបញ្ហាដែល iSpoon Kitchen Stylus​កំពុង​ប្រឈម​គឺ​ផលិត​មិន​ទាន់​អ​្នក​​ប្រើ​ប្រាស់ ។ ​លោក​​ជូ​ដេន មូរហ្វី នឹង​ខំប្រឹង​ប្រែង​ផលិត​​​​សម្ភារ​ផ្ទះ​បាយ​ប្រើ​ជាមួយ​គ្រឿង​​អេ​ឡិច​ ត្រូនិក​បន្ថែម​ទៀត​ដែ​ល​ជា​គ្រឿង​សង្ហារិម ​ដូចជា​ iKnife iFork ហើយ​ឈាន​ទៅ​​ផលិត​សម្ភារ​ប្រើ​ប្រាស់​ក្នុង​បន្ទប់​​ទឹក​ផង​ដែរ​ឈ្មោះ​ថា iBath ៕

Tuesday, March 12, 2013

ស្រាត​ហែល​ទឹក​​រៃ​អង្គាស​ប្រាក់​​ក្នុង​ឧទ្យាន​ជាតិ​​នៅ​អូស្ត្រាលី​

ប្រជាជន​៤០០​នាក់​ស្រាត​សម្លៀក​បំពាក់​ហែល​​ទឹក​សមុទ្រ​ នៅ​តំបន់​ឆ្នេរ​ឡប​ប៊ើ​រ នៃ​ពិធី​ស៊ីដ​នី ស្គីន​នី រយៈ​ចម្ងាយ​៩០០​ម៉ែត្រ ដើម្បី​រក​ប្រាក់​ចូល​មូល​និធិ​ឧទ្យាន​ជាតិ​ និង​សត្វ​ព្រៃ ក្នុង​ទីក្រុង​ស៊ីដ​នី ប្រទេស​អូស្ត្រា​លី ៕

ស្លាប់​8​នាក់​ក្នុង​នោះ​មាន​កុមារ​7នាក់​ក្នុង​​គ្រោះ​អគ្គិ​​ភ័យ​មួយ​នៅ​អាល្លឺ​ម៉ង់​

ប៉ូលិស​រាយ​ការណ៍​ថា ភ្លើង​បាន​ឆាប​ឆេះ​ផ្ទះ​ល្វែង​មួយ​កាល​ពី​ថ្ងៃ​ទី​១០ មីនា នៅ​ភាគ​និរតី​អាល្លឺ​ម៉ង់ ដេោយ​សម្លាប់​សមាជិក​គ្រួសារ​មាន​ដើម​កំណើត​តួក​គី​មួយ​យ៉ាង​តិច​៨​នាក់ ក្នុង​នោះ​មាន​កុមារ​៧​នាក់ ។មូល​ហេតុ​នៃ​គ្រោះ​មហន្ត​រាយ​នេះ​ នៅ​ពុំ​អាច​កំណត់​ច្បាស់​នៅ​ឡើយ​​ ក៏​ប៉ុន្តែ​ប៉ូលិស​សង្ស័យ​ថា​អាច​បណ្តាល​មកពី​ឡ​មួយ​​ក្នុង​ផ្ទះ​ល្វែង​ ស្ថិត​នៅ​ជាន់​ទី​២​នៃ​អតីត​រោង​ជាង​ស្ល​ស្ពាន់​មួយ​ក្នុង​ទីក្រុង​ BACKNANG ស្ថិត​នៅ​ចម្ងាយ​២០​គីឡូ​ម៉ែត្រ​ភាគ​ឦសាន​ទីក្រុង​ STUTTGART ។
ពួក​អ្នក​ពន្លត់​​ភ្លើង​ជា​ច្រើន​រយ​នាក់​អាច​ជួយ​ សង្គ្រោះ​មនុស្ស​៣​នាក់ ។ មនុស្ស​ទាំង​៣​នាក់​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ។ យោង​តាម​កាសែត​អាល្លឺ​ម៉ង់​ BILD ថា ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ស្លាប់​ទាំង​៨​នាក់​​ជា​កូន​ ងែ៉ត​អាយុ​ទើប​៦​ខែ ។ ឪពុក​របស់​គ្រួសារ​នោះ​ពុំ​បាន​នៅ​ផ្ទះ​ឡើយ​​ពេល​មាន​ភ្លើង​ឆេះ ។ឧប​នាយក​រដ្ឋ​មន្ត្រី​តួក​គី​ លោក​ BEKIR BOZDAG ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​មួយ​លើ​រឿង​នោះ ៕

Tuesday, January 22, 2013

ប្រធានាធិបតី​អា​មេ​រិ​ក​ស្បថ​ចូល​ កាន់​តំណែង​អាណត្ដិ​ទី​២

ប្រធានាធិបតី​អា​មេ​រិ​ក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាណត្ដិ​ទី​២​របស់​ខ្លួន​នៅ​សេត​ វិមាន​វេលា​ម៉ោង​១១​និង​៥៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២០​ ខែ​មក​រា​ (​ម៉ោង​ក្នុង​តំបន់​)​ ។​ លោក​ ច​ន​ រ៉ូ​បឺត​ ប្រធាន​តុលាការ​កំពូល​អា​មេ​រិ​ក​ ជា​អ្នកដឹកនាំ​កម្មវិធី​ស្បថ​ចូល​កាន់​តំណែង​ តាម​ការ​កំណត់​នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អា​មេ​រិ​ក​ ។​ ជាមួយ​ដៃ​ឆ្វេង​លើក​ឡើង​ទៅ​លើ​ដៃស្ដាំ​ដាក់​នៅ​លើ​គម្ពី​ស័ក្ដិសិទ្ធិ​ រួច​អាន​នូវ​ពាក្យ​សម្បថ​ចូល​កាន់​តំណែង​អាណត្ដិ​ទី​២​ ។​ ចូលរួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​នោះ​ មាន​ភរិយា​និង​កូនស្រី​ទាំង​២​របស់​អូ​បា​ម៉ា​ផង​ដែរ​ ។
ប្រធានាធិបតី​អា​មេ​រិ​កបាន​និយាយ​ទៅ​កាន់​កូនស្រី​សំណព្វចិត្ដ​ទាំង​២​របស់ ​ខ្លួន​ថា​ “​ឪពុក​បាន​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ហើយ​”​។​ ពិធី​ស្បថ​ចូល​កាន់​តំណែង​ចំពោះ​មុខ​មហាជន​នៅ​ថ្ងៃ​ ទី​២១​ មក​រា​ ពេល​នោះ​លោក​អូ​បា​ម៉ា​ ក្លាយជា​ប្រធានាធិបតី​អា​មេ​រិ​ក​ពេញ​សិទ្ធិ​ក្នុង​ អាណត្ដិ​ទី​២​ ដោយ​អាន​ពាក្យ​សម្បថ​ចូល​កាន់​តំណែង​៤​លើក​ ។​ ការ​ស្បថ​ចូល​កាន់​តំណែង​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ទី​២០​ មក​រា​ ឆ្នាំ​២០០៩​ លោក​អូ​បា​ម៉ា​បាន​អាន​ពាក្យ​សម្បថ​តែ​១​លើក​ប៉ុណ្ណោះ​ ។​ ចំណែក​នៅ​ក្នុង​ពិធី​ឆ្នាំ​នេះ​ លោក​អូ​បា​ម៉ា​ អាន​ពាក្យ​សម្បថ​២​ដង​នៅ​សេត​វិមាន​។​
អតីត​ប្រធានាធិបតី​ Frankin​ Roo-sevelt​ ក៏​ធ្លាប់​អាន​ពាក្យ​សម្បថ​៤​លើក​ ពេល​ស្បថ​ចូល​កាន់​តំណែង​ផង​ដែរ​ ប៉ុន្ដែ​ ខុស​ពី​លោក​អូ​បា​ម៉ា​ ដោយ​លោក​ Roo​ sevelt​ ត្រូវ​បោះ​ឆ្នោត​ជ្រើសរើស​ធ្វើ​ជា​ ប្រធានាធិបតី​អា​មេ​រិ​ករ​ហូត​ដល់​៤​ អាណត្ដិ​ឯណោះ​ ។
មុន​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​អូ​បា​ម៉ា​ប៉ុន្មាន​ម៉ោង​ អនុ​ប្រ​ធានា​ធិ​បតី​ ចូ​បាយ​ឌែ​ន​ ក៏​បាន​ស្បថ​ចូល​កាន់​ តំណែង​ផង​ដែរ​ នៅ​មូលដ្ឋាន​ទ័ពជើងទឹក​អា​មេ​រិ​ក​ ដោយ​មានការ​ចូលរួម​ពី​មន្ដ្រី​យោធា​ និង​សមាជិក​ក្នុង​គ្រួសារ​ប្រមាណ​១២០​នាក់​ ។​ លោក​ចូ​បាយ​ឌែ​ន​ បាន​ បញ្ជាក់​ថា​ ខ្ញុំ​នឹង​គាំទ្រ​ហើយ​ការពារ​រដ្ឋ​ធម្មនុញ្ញ​របស់​អា​មេ​រិ​ក​ ។
ការ​ស្បថ​ចូល​កាន់​តំណែង​អាណត្ដិ​ទី​២​របស់​លោក​អូ​បា​ម៉ា​មិន​មាន​ភាព​ រំជើប​រំជួល​ ដូច​កាល​ស្បថ​ចូល​កាន់​តំណែង​ កាលពី​ឆ្នាំ​២០០៩​នោះ​ឡើយ​ ដោយសារ​តែ​នៅ​រយៈពេល​៤​ឆ្នាំ​ខាង​មុខ​ឧ​ប​ស័ក្ដិ​ជា​ច្រើន​ដែល​ត្រូវ​ ដោះស្រាយ​ ពិសេស​គឺ​បញ្ហា​សេដ្ឋកិច្ច​និង​នយោបាយ​ផ្ទៃក្នុង​ ។
សេដ្ឋកិច្ច​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១២​មាន​ការ​ប្រែប្រួល​ស្មុ​គ្រ​ស្មាញ​ ដោយ​ទទួល​រង​ឥទ្ធិពល​ពី​វិបត្ដិ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០០៧-២០០៩​ ។​ ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​និង​ ជី​ឌី​ភី​ នៅ​ឆមាស​ទី​១​ ឆ្នាំ​២០១២​ មាន​តែ​២​ភាគរយ​ប៉ុណ្ណោះ​ និង​នៅ​ឆមាស​ទី​២​  មាន​តែ​១,៣​ភាគរយ​ប៉ុណ្ណោះ​។​ តាម​ការ​ព្យាករណ៍​សេដ្ឋកិច្ច​នឹង​ថយ​ចុះ​នៅ​សល់​តែ​១,២​ភាគរយ​ប៉ុណ្ណោះ​នៅ​ ឆ្នាំ​នេះ​ ។​ មូលដ្ឋាន​នៃ​ការ​ងើបឡើង​វិញ​ សេដ្ឋកិច្ច​ អា​មេ​រិ​ក​មិន​ទាន់​មាន​ភាពរឹងមាំ​ដោយ​សារ​តែ​ទីផ្សារពលកម្ម​នៅ​តែ​តូច​ ចង្អៀត​ ទោះបី​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​បាន​ថយ​ចុះ​ក៏​ដោយ​ ។
រយៈពេល​៤​ឆ្នាំ​កាន់​តំណែង​ប្រ​ធានា​ធិ​បតី​កន្លង​មក​របស់​លោក​អូ​បា​ម៉ា​ ប្រាក់​បំណុល​ជាតិ​កើនឡើង​បន្ថែម​៥៥​ភាគរយ​ គឺ​ចាប់ពី​ ១០.៦០០​ពាន់​លាន​ដុល្លារ​ឡើង​ ដល់​១៦.៤០០​ពាន់​លាន​ដុល្លារ​។​ ជាមួយ​ប្រាក់​បំណុល​ដ៏​ច្រើន​លើសលុប​នោះ​ អ្នក​ ឯកទេស​ជា​ច្រើន​របស់​អា​មេ​រិ​ក​ រួម​ទាំង​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ក៏​បាន​ប្រមា​ន​ថា​ បំណុល​ជាតិ​អាច​គំរាមកំហែង​ដល់​សន្ដិសុខ​អា​មេ​រិ​ក​ ។​
លោក​អូ​បា​ម៉ា​ជាប់​ឆ្នោត​ប្រ​ធានា​ធិ​ប​តី​ក្នុង​អាណត្ដិ​ទី​២​ ត្រូវ​បាន​គេ​រៀបរាប់​ថា​ មាន​ភាព​តានតឹង​បំផុត​ក្នុង​ការ​ប្រកួត​ប្រជែង​ខុស​ប្លែក​ពី​ឆ្នាំ​២០០៨​ ដែល​លោក​អូ​បា​ម៉ា​ទទួល​បាន​ជ័យជម្នះ​ ដោយ​គ្មាន​គូប្រជែង​អាច​តាម​ប្រកៀក​ប្រកិត​នោះ​ឡើយ​ ។​ ការ​បោះ​ឆ្នោត​លើក​នេះ​ បាន​ ជំរុញ​ឱ្យ​ឆាកនយោបាយ​អា​មេ​រិ​ក​ធ្លាក់​ក្នុង​ដំណាក់កាល​នៃ​ការ​វិវាទ​និង​ បែងចែក​រវាង​គណបក្ស​ប្រជាធិបតេយ្យ​ នឹង​គណ​បក្ស​សាធារណរដ្ឋ​ ។​ នៅ​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​អាណត្ដិ​ទី​២​ គណបក្ស​ប្រជា​ធិ​ប​តេ​យ្យ​ចាត់​ទុក​ថា​ ជា​ថ្ងៃ​ដ៏​ត្រចះ​ត្រ​ចង់​បំផុត​ ដោយ​មាន​ពលរដ្ឋ​រាប់​សិប​ ពាន់​នាក់​មក​ពី​រដ្ឋ​ផ្សេងៗ​ចូលរួម​ ។​ ចំណែក​អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​ បាន​ឆ្លៀត​យក​ឱកាស​នៃ​ថ្ងៃ​ឈប់​សម្រាក​ ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​ទៅ​កម្សាន្ដ​ទី​ឆ្ងាយៗ​ ដើម្បី​គេចវេស​ពី​ការ​ប្រមូលផ្ដុំ​ទាំងនោះ​។​ លោក​អូ​បា​ម៉ា​នៅ​តែ​គ្រប់គ្រង​សេត​វិមាន​ ប៉ុន្ដែ​រដ្ឋសភា​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​សំឡេង​ភាគច្រើន​របស់​គណបក្ស​ សាធារណរដ្ឋ​ដដែល​ ។​ ដូច្នេះ​នៅ​ឆ្នាំ​២០១៣​ការ​វាយ​តប់​ដោយ​សម្ដី​នៅ​តែ​កើតឡើង​ដដែល​ នៅ​ក្នុង​រដ្ឋសភា​។​ វិវាទ​ផ្ទៃក្នុង​បាន​បង្ហាញ​យ៉ាង​ច្បាស់​តាម​រយៈ​សាធារណរដ្ឋ​បាន​ប្រឆាំង​ទៅ ​នឹង​គម្រោង​មួយ​ចំនួន​ដែល​លោក​អូ​បា​ម៉ា​បាន​លើក​ឡើង​ក្នុង​នោះ​ មាន​ទាំង​បញ្ហា​បំណុល​ គ្រប់គ្រង​ការ​ប្រើ​ប្រាស់​ស​ញ្វ​វុ​ធ​ កែទម្រង់​ប្រព័ន្ធ​សង្គម​និង​បញ្ហា​អន្ដោប្រវេសន៍​ជាដើម​ ។
ភាព​តានតឹង​ក្នុង​ការ​បោះ​ឆ្នោត​ប្រ​ធា​នា​ធិ​បតី​អា​មេ​រិ​ក​ឆ្នាំ​២០១២​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ប្រេះឆា​នៅ​ក្នុង​ទំនាក់​ ទំនង​កិច្ចការបរទេស​រវាង​អា​មេ​រិ​ក​នឹង​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ ពិភពលោក​ ពិសេស​គឺ​រុ​ស្ស៊ី​ ចិន​ ។​ ឈាន​ចូល​ដល់​អាណត្ដិ​ទី​២​ មាន​សំណួរ​ជា​ច្រើន​បាន​ ចោទ​ឡើង​ថា​តើ​រដ្ឋាភិបាល​របស់​លោក​អូ​បា​ម៉ា​ ត្រូវ​តែ​កែទម្រង់​ឡើង​វិញ​ ឬ​មួយ​ត្រូវ​ផ្លាស់​ប្ដូរ​ទាំងស្រុង​នៅ​ក្នុង​ទំនាក់ទំនង​ ដែល​បង្កប់​ទៅ​ដោយ​វិវាទ​យុទ្ធសាស្ដ្រ​នោះ​។​ ធ្វើ​យ៉ាងណា​ដើម្បី​អាច​រារាំង​អំពើ​ហិង្សា​ វិវាទ​បក្ខពួក​ ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​?​ ការ​ដែល​រក្សា​ទាហាន​ប្រមាណ​១​ម៉ឺន​នាក់​ នៅ​អា​ហ្គា​នី​ស្ថាន​គ្រប់គ្រាន់​ដែរ​ឬទេ​?​ ជ្រៀតជ្រែក​ទៅ​លើ​ប្រទេស​ស៊ី​រី​ដោយ​រូប​ភាព​ណា​?​ តើ​អា​មេ​រិ​ក​អនុវត្ដ​គោល​នយោបាយ​ឆ្ពោះទៅ​កាន់​ “​រណ្ដៅ​នៃ​សង្គ្រាម​”​ ជាមួយ​អ៊ី​រ៉​ង់​ដែរ​ឬទេ​?​ កាត់​បន្ថយឥទ្ធិពល​ពី​វិបត្ដិ​បំណុល​នៅ​អឺរ៉ុប​?​ ពេល​ណា​អា​មេ​រិ​ក​ដាក់​ពង្រាយ​រាប់​ពាន់​នាក់​នៅ​ប្រទេស​ចំនួន​៣៥​ក្នុង​ ទ្វីបអាហ្វ្រិក​?​ អា​មេ​រិ​ក​ទទួល​រាប់​រង​ដល់​កម្រិត​ណា​ក្នុង​ស្ថានភាព​ចលាចល​តំបន់​ មជ្ឈិមបូព៌ា​ អាហ្វ្រិក​ខាងជើង​ ដែល​គេ​ហៅ​ថា​ អា​រ៉ាប់​និទាឃ​រដូវ​គាំទ្រ​ដោយ​អា​មេ​រិ​ក​នោះ​?​ ទាំងនោះ​ជា​សំណួរ​ដ៏​ស្មុ​គ្រ​ស្មាញ​ហើយ​ គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​នូវ​សំណួរ​នោះ​ បាន​ក្រៅពី​ម្ចាស់​សេត​វិមាន​លោក​អូ​បា​ម៉ា​នោះ​ឡើយ​ ។​ ដើម្បី​ផ្ដល់​ចម្លើយ​ទាំងនោះ​ ឱ្យ​បាន​សម​ស្រប​បំផុត​ អា​មេ​រិ​ក​ចាំបាច់​ ត្រូវ​តែ​កែទម្រង់​គោលនយោបាយ​ការ​បរទេស​និង​សន្ដិសុខ​ ៕(NOKORWAT)

Sunday, January 20, 2013

ភ្ជង់​និង​កេះ​កៃ តែ​សំណាង​ណាស់​គ្រាប់កាំភ្លើង​អត់​ផ្ទុះ​

អ្នកនយោបាយ​ប៊ុល​ហ្ការី​ម្នាក់​បាន​រួចផុត​ពី​សេចក្តីស្លាប់​នៅពេល​ ឃាតក​ម្នាក់​បាន​សំរុកចូល ទាញ​កាំភ្លើង​ភ្ជង់​ក្បាល​និង​កេះកៃ​​បំណង​យក​ជីវិត​មេដឹកនាំ​បក្សប្រឆាំង​ រូបនេះ តែ​សំណាងល្អ គ្រាប់កាំភ្លើង​ស្អុយ​។​
ឃាតក​ម្នាក់​បាន​សំរុកចូល ទាញ​កាំភ្លើង​ភ្ជង់​ក្បាល​និង​កេះកៃ​​បំណង​យក​ជីវិត​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ
​ អា​មេ​ត ដូ​ហ្គឹ​ន ប្រធាន​គណបក្ស​ចលនា​សិទ្ធិ​និង​សេរីភាព​ ​បាន​ប្រញាប់ប្រញាល់​កៀស​ដៃ​ ឃាតកចេញ​មុន​ពេល​ជនល្មើស​​កេះកៃ​ជា​លើក​ទី​២​។​

​ឃាតក​ត្រូវបាន​ពួក​ សន្តិសុខ​និង​ប្រតិភូ​ក្នុង​សន្និសីទ​នៅ​ទីក្រុង​សូ​ហ្វី​យ៉ាទា​ត់​អោយ​ដួល​ និង​ត្រូវបាន​ប៉ូលិស​នាំ​ខ្លួន​ចេញ​ទៅ​ទាំង​ច្រមុះ​ចេញឈាម​។​

​ រូបភាព​ទូរទស្សន៍​បានបង្ហាញ​បុរស​លោត​ចេញពី​ហ្វូង​ទស្សនិកជន​និង​បង្អាក់​ សុន្ទរកថា​របស់​លោកដូ​ហ្គឹ​ន ដែល​បាន​ដឹកនាំ​គណ​​បក្ស​អស់​ជិត​១​ភាគ​៤​នៃ​សតវត្សរ៍​។​រំ​ពេច​នោះ​ជនល្មើស ​បាន​លើក​កាំភ្លើង​តម្រង់​ក្បាល​លោកដូ​ហ្គឹ​ន​និង​កេះកៃ​តែ​គ្រាប់​ទំនងជា​ ស្អុយ​​មិន​ផ្ទុះ​។​
​ឃាតក​ត្រូវបាន​​ប៉ូលិស​នាំ​ខ្លួន​ចេញ​ទៅ​ទាំង​ច្រមុះ​ចេញឈាម​
​ អ្នកនយោបាយ​ដ៏​មានសំណាង​បាន​កៀស​កាំភ្លើង​ចេញ​និង​ដួល​លើ​ឥដ្ឋ​ក្នុងពេល​ ព្យាយាម​រត់គេច​។​ភ្លាមនោះ ពួក​ប្រតិភូ​និង​សន្តិសុខ​​បាន​ប្រញាប់ប្រញាល់​ចូល​មក​វេទិកា​និង​វាយ​ ឃាតកអោយ​ដួល​ទៅ​នឹង​ដី​។​មនុស្ស​មួយ​ក្រុម​ទៀត​មើល​លោកដូ​ហ្គឹ​ន​ ទាំងស្រឡាំង​កាំ​ង​។​

​ពួក​អ្នកនយោបាយ​បន្ទាប់មក​បាន​ចេញពី​កន្លែង​ អង្គុយ​និង​ព្រលែង​មួយ​ជើង​មួយ​ដៃ​លើ​ជនសង្ស័យ​ដែល​ដេក​ដួល​លើ​ដី​មុនពេល​ ប៉ូលិ​​ស​នាំខ្លួន​ចេញទៅ​។​

​ប៉ូលិស​បាន​និយាយថា​ខ្លួន​ចាប់​បុរស​អាយុ​២៥​ឆ្នាំ​ម្នាក់​ដែល​ក៏​មាន​កាំបិត​២​នៅ​នឹង​ខ្លួន​។​

​ គណបក្ស​ចលនា​សិទ្ធិ​និង​សេរីភាព​នេះ​តំណាង​អោយ​ជនជាតិ​ទឺក​និង​អ៊ីស្លាម​ដែល ​ផ្សំ​បាន​១២​ភាគរយ​នៃ​ប្រជាពលរដ្ឋ​៧,៣​លាន​​នាក់​របស់​ប៊ុល​ហ្ការី​៕

Tuesday, January 8, 2013

ជន​សង្ស័យ​ចាប់​រំលោភ​ជា​ក្រុម​នៅ​ឥណ្ឌា បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ

130108_17a
កម្លាំង ​ប៉ូលិស ឈរ​ការពារនៅ​ខាង​ក្រៅ​តុលាការមួយ​ក្នុង​ក្រុង​ញូវ​ដែលី ខណៈជន​ជាប់​ចោទ​ចាប់​រំលោភ​៥​នាក់ បង្ហាញខ្លួន​ក្នុង​សវនាការ។ Reuters


ក្រុង ញូវដែលីៈបុរស ​៥​នាក់​ដែល​គេ​ចោទ​ប្រកាន់​ពី​បទ​ចាប់​រំលោភ​ជា​ក្រុម​និង​ឃាតកម្ម​និស្សិត ​ឥណ្ឌា​ម្នាក់​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ស្តាប់​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ប្រឆាំង ពួក​គេ​បន្ទាប់​ពី​ពីរ​នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ផ្តល់​ភស្តុតាង​ដើម្បី​ មាន​លទ្ធភាព​ទទួល​ទោស​ស្រាល​ជាង។
បុរស​ទាំង​៥នាក់ រួម​ជាមួយ​នឹង​ក្មេង​វ័យ​ជំទង់​ម្នាក់ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​បី​បទ​រំលោភ​និស្សិត​ព្យាបាល​ដោយ​ចលនា​វ័យ​២៣ ឆ្នាំ ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ពេញ​មួយ​ម៉ោង​នៅ​ក្នុង​ក្រុង​ញូវដែលី។ នាង​បាន​ស្លាប់​២​សប្តាហ៍​ក្រោយ​មក​នៅ​ថ្ងៃ​ទី​២៨ ធ្នូ នៅ​ក្នុង​មន្ទីរពេទ្យ​សិង្ហបុរី​មួយ។
រូបភាព របស់​រ៉យ​ទ័រ​បាន​បង្ហាញ បុរស​ទាំង​នោះ​បោះ​ជំហាន​ចេញ ពី​រថយន្ត​ប៉ូលិស​ពណ៌​ខៀវ​ដែល បាន​នាំ​ពួក​គេ​ពី​គុក​ទីហារ និង​ដើរ​កាត់​ឧបករណ៍​ស្គែន​ចូល​ទៅ​ក្នុង​តុលាការ​ដល់​ផ្នែក​ខាង​ត្បូង​ សម្រាប់​ការ​ធ្វើ​សវនាការ។
បុរស​ទាំង​នេះ គ្រោង​នឹង​បង្ហាញ​ខ្លួន​ចំពោះ​មុខ​លោក​ចៅ​ក្រម និង ត្រូវ​អាន​ការ​ចោទ​ប្រកាន់​ប្រឆាំង​ពួក​គេ​នៅ​ក្នុង​វិធាន​ការ​ក្តី​មុន​ពេល គេ​កំណត់​កាល​បរិច្ឆេទ​ជំនុំ​ជម្រះ។
រដ្ឋ​អាជ្ញា លោក​រ៉ាជីវ ម៉ូហាន់ បាន​ប្រាប់​រ៉យ​ទ័រ​ថា ពីរ​នាក់​ក្នុង​ចំណោម​ជន​ជាប់​ចោទ ឈ្មោះ Vinay Sharma និង Pawan Gupta, បាន​ផ្លាស់​ប្តូរ​ពាក្យ​ស្នើ សុំ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​ស្នើ​សុំ​ថា​ពួក​គេ​ត្រូវ​ធ្វើ​ជា«អ្នក​បញ្ជាក់​» ឬ«អ្នក​ជូន​ដំណឹង» ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ផ្សេង​ទៀត។
លោក Sharma និង Gupta, រួម​នឹង​គូកន​ជន​ជាប់​ចោទ Mukesh Kumar, Ram Singh និង​Akshay Thakur, ត្រូវ​បាន​គេ​ចោទ​ប្រកាន់​រួច​ហើយ​ពី​បទ​ឃាតកម្ម ចាប់​រំលោភ ចាប់​ពង្រត់ និង​បទ​ល្មើស​ជាច្រើន​ទៀត។
លោក​រដ្ឋ​អាជ្ញា ម៉ូហាន់ បាន​ប្រាប់​រ៉យទ័រ​ថា លោក​កំពុង​ស្វែង​រក​ទោស​ប្រហារ​ជីវិត​ក្នុង​រឿង​ក្តី​ឧក្រិដ្ឋ​កម្ម​មាន​ ចរិត​សាហាវ​យង់​ឃ្នង​បែប​នេះ៕ IN(postkhmer)

ក្រុមហ៊ុន​Toyota​បោះ​​​ចោល​ផែន​ការ​លក់​រថយន្ត​ឲ្យ​បាន​១​លាន​គ្រឿង​

130108_11
រថយន្ត Toyota 86 sports របស់​ក្រុមហ៊ុន Toyota ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍រថយន្ត​នៅក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី។ រូបថត Bloomberg


ក្រុង តូក្យូៈ ក្រុមហ៊ុន Toyota Motor Corp បាន​ផ្អាក​ផែនការ​ធ្វើ​ឲ្យ​ប្រទេស​ចិន​ក្លាយ​ជា​ទីផ្សារ​រថយន្ត​១​លាន​គ្រឿង ​របស់​ខ្លួន​រហូត​ដល់​ឆ្នាំ​ក្រោយ ដោយ​សារ​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​មួយ​នេះ រង់​ចាំ​មើល​ការ​ធ្លាក់​ចុះ​សន្ទុះ​ប្រឆាំង​នឹង​ប្រទេស​ជប៉ុន និង​ការ​វិល​ត្រឡប់​មក​រក​ស្ថានភាព​ប្រក្រតី​វិញ​ចំពោះ​តម្រូវ​ការ​រថយន្ត​ ជប៉ុន​ក្នុង​ប្រទេស​ចិន​។
ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក Camry ដែល​បាន​ព្យាករ​ថា​ការ​លក់​រថយន្ត​របស់​ខ្លួន​នៅ​ប្រទេស​ចិន​នឹង​កើន​ឡើង​ ដល់​១​លាន​គ្រឿង​នៅ​ឆ្នាំ​២០១២​នោះ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ក្រុមហ៊ុន​របស់​ខ្លួន​រំពឹង​ថា ការ​ចែក​ចាយ​រថយន្ត​នៅ​ប្រទេស​ចិន នឹង​កើន​ឡើង​ប្រមាណ​៧​ភាគ​រយ​ដល់​៩០​ម៉ឺន​គ្រឿង​នៅ​ឆ្នាំ​២០១៣ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​៤,៩​ភាគ​រយ​កាល​ពី​ឆ្នាំ​២០១២​។ កាល​ពី​ខែ​ធ្នូ ក្រុមហ៊ុន Toyota Motor Corp បាន​ឲ្យ​ដឹង​នៅ​ក្នុង​សារ​មួយ​ថា ការ​លក់​រថយន្ត​បាន​ធ្លាក់​ចុះ​១៦​ភាគ​រយ​មក​នៅ​ត្រឹម ៩០ ៨០០​គ្រឿង ពោល​គឺ​ធ្លាក់​ចុះ​៦​ខែ​ជាប់​គ្នា។
ក្រុមហ៊ុន Toyota និង​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ជប៉ុន​ផ្សេង​ទៀត បាន​លក់​បញ្ចុះ​ថ្លៃ​បន្ថែម​ទៀត និង​បន្ត​រយៈ​ពេល​ធានា​ដើម្បី​ទាក់​ទាញ​អតិថិជន​បន្ទាប់​ពី​ការ​តវ៉ា​ដោយ​ ហិង្សា​បាន​កើត​ឡើង​នៅ​តាម​ទីក្រុង​ធំៗ​ទូទាំង​ប្រទេស​ចិន​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​មុន ជុំវិញ​ជម្លោះ​ដែន​ដី​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​នៅ​តំបន់​ អាស៊ី​នេះ។​ក្រុមហ៊ុន Honda Motor Co និង​ក្រុមហ៊ុន​Nissan Motor Co ក៏​បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​រថយន្ត​ប្រចាំ​ឆ្នាំ​នៅ​ ប្រទេស​ចិន​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិលមិញ។
លោក Akio Toyoda ប្រធាន​ក្រុមហ៊ុន Toyota បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​តូក្យូ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា​៖
« ​ប្រទេស​ចិន គឺ​ជា​ទីផ្សារ​រថយន្ត​ធំ​ជាង​គេ​របស់​ពិភពលោក ដូច្នេះ​យើង​ចាំ​បាច់​ត្រូវ​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​លក់​រថយន្ត​ របស់​យើង​នៅ​ទីនោះ​»។
ក្រុមហ៊ុន​Toyota លក់​រថយន្ត​បាន​ចំនួន ៨៤០ ៥០០​គ្រឿង​នៅ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​មុន ពោល​គឺ​នេះ​ជា​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​រថយន្ត​ប្រចាំ​ឆ្នាំ​លើក​ដំបូង​ របស់​ក្រុមហ៊ុន​នេះ បើ​ផ្អែក​លើ​តួលេខ​លក់​រថយន្ត​ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក។
ក្រុមហ៊ុន Nissan បាន​រាយ​ការណ៍​ថា ការ​លក់​រថយន្ត​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​២៤​ភាគ​រយ​កាល​ពី​ខែ​ធ្នូ ហើយ​ការ​ចែក​ចាយ​រថយន្ត​ប្រចាំ​ឆ្នាំ​២០១២ របស់​ក្រុមហ៊ុន​នេះ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​១,១៨​លាន​គ្រឿង​។ ចំណែក​ឯ​ក្រុមហ៊ុន Honda វិញ​ក៏​បាន​រាយការណ៍​ដែរ​ថា ការ​លក់​រថយន្ត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​១៩​ភាគ​រយ​ ផង​ដែរ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១២ ដោយ​ក្រុមហ៊ុន​នេះ ចែក​ចាយ​រថយន្ត​បាន​ចំនួន​៥៩៨ ៥៧៦​គ្រឿង​តែ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១២។
លោក Toshiyuki Shiga ប្រធាន​ផ្នែក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Nissan បាន​ថ្លែង​នៅ​ទីក្រុង​តូក្យូ​កាល​ពី​ម្សិលមិញ​ថា៖ «ទីផ្សារ​ប្រទេស​ចិន កំពុង​ស្ទុះ​ងើប​ឡើង​វិញ​ហើយ»។ ក្រុមហ៊ុន​Nissan ដែល​បាន​រាយ​ការណ៍​ពី​ការ​ធ្លាក់​ចុះ​ការ​លក់​៥,៣​ភាគរយ​នៅ​ប្រទេស​ចិន​ ក្នុង​ឆ្នាំ​២០១២ សង្ឃឹម​ថា តម្រូវ​ការ​នឹង​ត្រឡប់​មក​ជា​ធម្មតា​វិញ​បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ចិន​នៅ ​ខែ​កុម្ភៈ។
លោក Fumihiko Ike ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ប្រចាំ​ក្រុមហ៊ុន Honda បាន​ថ្លែង​នៅ​ទីក្រុង​តូក្យូ​កាល​ពី​ម្សិល​មិញ​ថា ការ​លក់​របស់​ក្រុមហ៊ុន​Honda នៅ​ក្នុង​ប្រទេស​ចិន បាន​ស្ទុះ​ងើប​ឡើង​វិញ​ប្រហែល​ពី​៧០ ទៅ​៨០​ភាគរយ​នៃ​កម្រិត​ធម្មតា ហើយ​អាច​ចំណាយ​ពេល​យូរ​ទើប​ការ​លក់​ត្រឡប់​មក​ប្រក្រតី​វិញ។
លោក Ike បាន​មាន​ប្រសាសន៍​ថា៖ «វា​ហាក់​ដូច​ជា​ថា ស​ត្រូវ​បាន​ចាក់​ចូល​យ៉ាង​ជ្រៅ»។ ក្រុមហ៊ុន Honda បាន​រាយ​ការណ៍​ថា ការ​ចែក​ចាយ​រថយន្ត​របស់​ខ្លួន​នៅ​ប្រទេស​ចិន បាន​ធ្លាក់​ចុះ៣,១​ភាគរយ​នៅ​ឆ្នាំ​២០១២។
ក្រុមហ៊ុន Toyota លក់​រថយន្ត​បាន​ជាង​១​លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​នៅ​អាមេរិក និង​ប្រទេស​ជប៉ុន​ដែល​ជា​ទី​ផ្សារ​ធំ​បំផុត​ទាំង​ពីរ​របស់​ខ្លួន។ ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន Toyota បាន​ធ្លាក់​ចុះ​១,៨​ភាគរយ​នៅ​ត្រឹម​៤ ១៨៥​យ៉េន​ក្នុង​មួយ​ហ៊ុន៕ BP ​

នាវាទេសចរណ៍ Logos Hope នឹងធ្វើដំណើរ ទស្សនកិច្ចលើកដំបូង មកកាន់ខេត្តព្រះសីហនុ

Photo by DAP-NEWSភ្នំពេញ៖ បន្ទាប់ពីនាវា MV Doutos ដែលបាន មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា អស់រយៈបីឆ្នាំកន្លងផុតនោះ នឹងមាននាវា Logos Hope ធ្វើដំណើរទស្សនកិច្ចមកកម្ពុជាក្នុង ពេលឆាប់ៗនេះហើយ។ នេះជាការលើកឡើង របស់នាវិកនាយក និងយានិករបស់នាវា Logos Hope បានប្រាប់ឲ្យដឹងថា ទស្សនកិច្ចជាលើកដំបូង របស់នាវា Logos Hope នឹងមកកាន់ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៩ ខែមករា រហូតដល់ ថ្ងៃទី១៧ ខែកុម្ភ ឆ្នាំ២០១៣ ខាង មុខនេះ។
នាវា Logos Hope ជានាវា ដែលមានផ្ទុកសៀវភៅធំជាងគេ មានសៀវភៅដែលមានចំណងជើងច្រើនជាង ៥.០០០មុខនៅក្នុងនាវា។ នាវានោះ ជាកម្មសិទ្ធិរបស់អង្គការមិនគិតប្រាក់ចំនេញ ឈ្មោះ GBA Shipe e.v ដែល បានស្ថាបនាឡើងជិត ៤០ឆ្នាំហើយ។ នាវាថ្មីនេះធំជាងនាវាដទៃទៀតរបស់អង្គការ GBA ships ហើយនេះ ក៏ នឹងមានការបង្ហាញជាច្រើនជូនភ្ញៀវទស្សនាកម្សាន្ត រួមទាំងផ្តល់ជូននូវផាសុខភាពជាមួយនឹងម៉ាស៊ីនត្រជាក់ទំនើប ទទួលបទពិសោធន៍ ជីវិតក្នុងនាវា និងទទួលទានកាហ្វេ ក្នុងនាវាផងដែរ។
នៅលើនាវាមានយានិកទាំងអស់ ៤០០នាក់ ដែលមកពី ៤៥សញ្ជាតិ និងមានវប្បធម៌ខុសៗគ្នា។ យានិកទាំងអស់ សុទ្ធតែជាអ្នកធ្វើការដោយស្ម័គ្រចិត្ត និងមិនគិតប្រាក់កម្រៃ រួមទាំងនាវិកនាយកផងដែរ។ យានិក Logos Hope ទាំងអស់មានគំនិតរួមគ្នាតែមួយ ដើម្បីនាំយកមកនូវចំណោះដឹង សេចក្តីជំនួយ និង សេចក្តីសង្ឈឹមមកដល់ប្រជា ជនទូទាំងពិភពលោក។
គួរបញ្ជាក់ដែរថា នាវាអង្គការ GBA បានធ្វើចរាចរណ៍ និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់កំពង់ផែជាង ១.៤០០ លើពិភពលោកដែលមាន ១៦០ប្រទេសរួមទាំងការទស្សនា និងភ្ញៀវកិត្តិយស ជាង ៤២លាននាក់នៅលើនាវា៕(dap)

Wednesday, January 2, 2013

ស្តាប់​លោក Rogge និយាយ​ពី​ប្រវត្តិ​​​កេរ​ដំណែល​អូឡាំពិក​សម័យ​ទំនើប

ដូចជា​មនុស្ស​គ្រប់​គ្នា​ដែរ ខ្ញុំ​គិត​ថា ថ្ងៃ​ចូល​ឆ្នាំ​ថ្មី នឹង​ក្លាយ​ជា​ឱកាស​មួយ​ក្នុង​ការ​បង្ហាញ​ពី​រឿង​អតីត ខណៈដែល​កំពុង​តែ​សម្លឹង​ទៅ​ថ្ងៃ​អនាគត​។ ថ្ងៃ​នេះ​គឺ​ពិត​ជា​ថ្ងៃ​ដ៏​ពិសេស​យ៉ាង​ពិត​ប្រាកដ ខណៈ​ដែល​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៣ ជា​ថ្ងៃ​ខួប​កំណើត​១៥០​ឆ្នាំ​របស់​លោក Pierre de Coubertin ដែល​ជា​អ្នក​បង្កើត​កីឡា​អូឡាំពិក​សម័យ​ទំនើប​។
ពាក្យ​ ស្លោក​ផ្ទាល់​ខ្លួន​របស់​លោក គឺ «សម្លឹង​ឲ្យ​ឆ្ងាយ និយាយ​ដោយ​ស្មោះ​ត្រង់ និង​បញ្ចេញ​សកម្ម​ភាព​យ៉ាង​រឹង​មាំ​» ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា បើ​ទោះ​បី​លោក​មិន​អាច​មើល​ឃើញ​ពី​របៀប​ដែល​ទស្សន​វិស័យ​សម្រាប់​កីឡា​ អូឡាំពិក​នឹង​រីក​លូត​លាស់​ចូល​ទៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ក្នុង​ចំណោម​ ព្រឹត្តិ​ការណ៍​វប្បធម៌​ដ៏​សំខាន់​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស​ក៏​ ដោយ ប៉ុន្តែ​វា​បាន​ជះ​ឥទ្ធិពល​ដល់​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភពលោក និង​ផ្សារ​ភ្ជាប់​ស្ទើរ​តែ​គ្រប់​គ្រួសារ​ទាំង​អស់​ទូទាំង​ផែន​ដី​។
ពិត ​ណាស់ លោក​នឹង​មាន​ការ​រីក​រាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ដឹង​ថា រយៈ​ពេល​១១៨​ឆ្នាំ​ក្រោយ​ពី​ការ​បង្កើត​គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) ចលនា​អូឡាំពិក (Olympic Movement) មាន​ភាព​ខ្លាំង​ក្លា​ជាង​មុន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។
វា​មាន​ សុវត្ថិភាព​ក្នុង​ការ​គិត​ទុក​ជា​មុន​ថា លោក​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​តាម​រយៈ​អ្វី​ដែល​បាន​កើត ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១២​។
កាល​ពី​ឆ្នាំ​មុន ទីក្រុង​ឡុងដ៍ បាន​បង្កើត​នូវ​អ្វី​ដែល​នឹង​ត្រូវ​បាន​គេ​ចង​ចាំ​យ៉ាង​ពិត​ប្រាកដ​ថា គឺជា​កីឡា​អូឡាំពិក​មួយ​ក្នុង​ចំណោម​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំពិក​ដ៏​ អស្ចារ្យ​បំផុត​ក្នុង​គ្រប់​ពេល​ទាំង​អស់​។ ព្រឹត្តិ​ការណ៍​កីឡា​អូឡាំពិក​យុវជន (YOG) បាន​បន្ត​ក្នុង​ការ​ចាក់​ឫស​របស់​ខ្លួន និង​មាន​ការ​រីក​ចម្រើន​ជាមួយ​នឹង​ការ​ទទួល​ផ្លែ​ផ្កា​គួរ​ឲ្យ​កត់​សម្គាល់​ ពី​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​រដូវ​រងា​ជា​លើក​ទី១​នៅ​ក្នុង​ទីក្រុង Innsbruck ប្រទេស​អូទ្រីស​។
ភាព​ជោគ​ជ័យ​ដ៏​សំខាន់​បំផុត​គឺ​ការ​ សម្រេច​ជោគ​ជ័យ​នៅ​ក្នុង​ទំនាក់​ទំនង​ចំពោះ​ការ​ចូល​រួម​របស់​ស្ត្រី​នៅ​ ក្នុង​កីឡា និង​នៅ​ក្នុង​កេរ​ដំណែល និង​ផែន​ការ​បរិស្ថាន​ក្នុង​ចំណោម​អ្នក​ផ្សេង​ទៀត​។ ការ​ផ្តួច​ផ្តើម​គំនិត​ផ្សេងៗ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​តម្លៃ​អូឡាំពិក​បាន​ បន្ត​អភិវឌ្ឍ និង​មាន​ភាព​កាន់​តែ​ប្រសើរ​ឡើង ជា​ពិសេស​អ្នក​ដែល​ចូល​រួម​នៅ​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​នឹង​ អង្គ​ការ​សហ​ប្រជា​ជាតិ​ដែល​កំពុង​តែ​ប្រើ​ប្រាស់​កីឡា​គឺ​ជា​ឧបករណ៍​មួយ​ សម្រាប់​ការ​អភិវឌ្ឍ​។
កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​ក្នុង​ការ​ការ​ពារ​បូរណ​ភាព​នៃ ​កីឡា​នេះ ត្រូវ​បាន​ធ្វើ​ឲ្យ​ភាព​កាន់​តែ​ខ្លាំង​ក្លា និង​ត្រូវ​បាន​ពង្រីក​បន្ថែម​។ ហើយ​បើ​ទោះ​បី​មាន​ការ​ធ្លាក់​នូវ​សេដ្ឋកិច្ច​ពិភព​ដ៏​អាក្រក់​បំផុត​ក្នុង​ រយៈ​ពេល​៦០​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ ប៉ុន្តែ​ស្ថានភាព​ហិរញ្ញ​វត្ថុ​របស់ IOC គឺ​មាន​ផា​សុក​ភាព​បំផុត​ដែល​វា​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ខណៈ​ដែល​នៅ​តែ​ទទួល​ការ​រំភើប និង​ភាព​រីក​រាយ​ផ្សេងៗ​ពី​ក្នុង​ឆ្នាំ​ដែល​រៀប​ចំ​ព្រឹត្តិ​ការណ៍​អូឡាំពិក ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ វា​មាន​ភាព​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ក្រឡេក​មើល​ទៅ​លើ​ការ​ងារ​ដ៏​ធំ​ សម្បើម​ដែល​លោក Coubertin បាន​ជួប​ប្រទះ​នៅ​ពេល​សង្គ្រោះ​កីឡា​អូឡាំពិក​នៅ​ចុង​សតវត្សរ៍​ទី​១៩​ស្ទើរ​ តែ​ម្នាក់​ឯង​។
លោក​បាន​ជួយ​ទំនុក​បម្រុង​ធ្វើ​ឲ្យ​កីឡា​មាន​ភាព​ ខ្លាំង​ក្លា​ដោយ​មិន​ត្រឹម​តែ​អង្គភាព​របស់​វា​ប៉ុណ្ណោះ ប៉ុន្តែ​ថែម​ទាំង​សុច្ឆន្ទៈ និង​ស្មារតី​ថែម​ទៀត​ផង ខណៈ​ដែល​ក្នុង​ពេល​ដដែល​នោះ​លោក​បាន​រៀប​ចំ​ការ​ប្រកួត​ជា​សកល និង​លេង​ប្រកប​ដោយ​យុត្តិធម៌ ដែល​សុទ្ធ​សឹង​ជា​គំនិត​ដែល​ត្រូវ​បាន​គេ​ទទួល​យក​ទូទាំង​ពិភពលោក​នៅ​ថ្ងៃ​ នេះ​។
ប៉ុន្តែ​នៅ​ក្នុង​ពេល​វេលា​របស់​លោក កីឡាករ ត្រូវ​បាន​គិត​ដោយ​មនុស្ស​ជា​ច្រើន​ថា គឺ​ជា​សកម្មភាព​គ្មាន​ប្រយោជន៍​ក្នុង​ការ​សិក្សា និង​ក្នុង​ការ​យល់​ដឹង​។
ហេតុ ​នេះ ការ​អំពាវ​នាវ​របស់​លោក​សម្រាប់​កិច្ច​ការ​ថែ​រក្សា​កីឡា​នេះ ជា​រឿយៗ​ជួប​ជាមួយ​នឹង​ភាព​ភាព​ព្រងើយ​កន្តើយ ឬ​ក៏​ការ​ប្រឆាំង​ទាំង​ស្រុង​។
ជា​ច្រើន​ឆ្នាំ​ក្រោយ​មក​ទៀត លោក​បាន​និយាយ​ថា មនុស្ស​ជា​ច្រើន​បាន​មាន​អារម្មណ៍​ថា គំនិត​របស់​លោក «គឺជា​សុបិន និង​ជា​គំនិត​រវើ​រវាយ​មួយ​»។
ក្នុង​ពេល​ប្រឈម​មុខ​នឹង​ ឧបសគ្គ​ដូច​នេះ លោក Coubertin បាន​នៅ​តែ​រក្សា​ស្វែង​រក​ដំណោះ​ស្រាយ លះ​បង់​ពេល​វេលា​ផ្ទាល់​ខ្លួន ពុះ​ពារ និង​លះ​បង់​នូវ​ជោគ​វាសនា​ផ្ទាល់​ខ្លួន​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ដើម្បី​បង្កើត​ជីវិត​ថ្មី​ចូល​ទៅ​ក្នុង​កីឡា​អូឡាំពិក​សម័យ​បុរាណ​។
លោក ​មិន​បាន​ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ប៉ុន្តែ​វា​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​មនុស្ស​ជាតិ ខណៈ​លោក​ជឿ​ជាក់​ថា កីឡា​បាន​បង្កើត​នូវ​តម្លៃ​ផ្សេងៗ​ដូច​ជា​ឧត្តម​ភាព មិត្តភាព និង​សេចក្តី​គោរព​។
វា​ពិត​ណាស់​ក្នុង​ការ​និយាយ​ថា រាល់​អ្វី​ទាំង​អស់​ដែល​យើង​បាន​កោត​សរសើរ​អំពី​អូឡាំពិក​ក្នុង​ឆ្នាំ​២០១២ នឹង​មិន​អាច​កើត​មាន​ឡើង​ឡើយ​ប្រសិន​បើ​គ្មាន​លោក Pierre de Coubertin​។ វា​ស្រេច​តែ​លើ​យើង​ក្នុង​ការ​អះ​អាង​ថា កីឡា​អូឡាំពិក​នៅ​តែ​មាន​ទំនាក់​ទំនង ស្ថិរភាព និង​ភាព​ស្អាត​ស្អំ​សម្រាប់​រយៈ​ពេល​១១៨​ឆ្នាំ​ទៀត ឬ​ច្រើន​ជាង​នេះ​។
លោក Coubertin បាន​លះ​បង់​រាល់​អ្វីៗ​ទាំង​អស់​ចំពោះ​គោល​បំណង​របស់​លោក​។ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នេះ ចលនា​អូឡាំពិក​នឹង​ជ្រាប​ចូល​ខ្លួន​អ្នក​ដែល​បាន​ចាប់​ផ្តើម​សកម្មភាព​វា​ ទាំង​អស់​។ រីក​រាយ​ខួប​ទី​១៥០​ឆ្នាំ!​៕ IS
លោក Jacques Rogge សញ្ជាតិ​បែល​ហ្ស៊ិក ដែល​ជា​អ្នក​សរសេរ​អត្ថបទ​នេះ គឺជា​ប្រធាន​ទី៨​របស់​គណៈ​កមា្មធិការ​អូឡាំពិក​អន្តរជាតិ​នៅ​ក្នុង​ពេល​ បច្ចុប្បន្ន​និង​បាន​កាន់​តំណែង​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក​ម៉្លេះ​។(POSTKHMER)

Friday, December 21, 2012

ជនជាតិម៉ាយ៉ាន ថា ២១-១២-១២ មិនមែនជា ថ្ងៃពិភពលោក ត្រូវរលាយទេ

DAP-Newsមិកស៊ីកូ៖ យោងតាមព័ត៌មានពីទូរទស្សន៍ CNN បានចេញផ្សាយនៅថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១២ នេះថា មានមនុស្សមួយចំនួន បានជឿថា ថ្ងៃនេះនឹងមិនមាននរណាម្នាក់ អាចរស់នៅលើផែនដីនេះទៀតទេ ដោយសារតែពួកគេ បានជឿជាក់ថា ថ្ងៃទី២១ ខែ១២ ឆ្នាំ២០១២ ជា ថ្ងៃរលាយនៃពិភពលោក តាមប្រតិទិនរបស់ជនជាតិម៉ាយ៉ាន ដែលជាជនដើមរស់នៅតំបន់ អាមេរិកកណ្តាលនោះ។ ប្រការខាងលើនេះ ត្រូវបានជនជាតិម៉ាយ៉ាន អះអាងពួកគេមិនបាន ដឹងអំពីបញ្ហានេះទេ ព្រោះវាគ្រាន់តែជាការចាប់ផ្តើម សករាជថ្មីរបស់ពួកគេប៉ុណ្ណោះ។
ជនជាតិម៉ាយ៉ាន ដែលរស់នៅតំបន់ មឺរីដា នៃប្រទេសមិកស៊ីកូ ដែលមានការយល់ដឹងពី វប្បធម៌របស់ខ្លួននោះបានអះអាងថា បើតាមប្រតិទិនដែលបន្សល់ទុក ដោយបុព្វបុរសរបស់ពួកគេ គឺ ថ្ងៃទី២១ ខែ១២ ឆ្នាំ២០១២ នេះ គ្រាន់តែជាការរំដោះចេញពី ដំណាក់កាលនៃសករាជមួយ ទៅសករាជមួយទៀតតែប៉ុណ្ណោះ ប៉ុន្តែពួកគេមិនបានបញ្ជាក់ថា មនុស្សគ្រប់គ្នានឹងត្រូវ ស្លាប់នោះទេ។
ជាងចម្លាក់ឈើម្នាក់ឈ្មោះ សាន់តូស អេស្ទេបាន រស់នៅភូមិ យ៉ាហ្ស៊ូណា ដែលមានប្រជាជន ជាជនជាតិម៉ាយ៉ានរស់នៅជាង ៧០០នាក់ និង ត្រូវជាទីក្រុងបុរាណដែលមាន អាយុកាលតាំងពី ២០០០ឆ្នាំមុនគ្រិស្តសករាជនោះ បានអះអាងថា “នេះជាសករាជថ្មី។ យើងសប្បាយចិត្ត ណាស់ដែលមើលឃើញ នូវការបញ្ចប់របស់វា។ មនុស្សជាច្រើនបាននិយាយថា វាជាថ្ងៃអវសាននៃពិភពលោក ប៉ុន្តែយើងមិនបានជឿលើវានោះទេ។”
បុរសខាងលើបានបង្ហាញ ពីអារម្មណ៍របស់លោក ថានេះជាឱកាសដ៏សំខាន់មួយ ដែលលោកកំពុងទន្ទឹងរង់ចាំ សម្រាប់ជីវិតថ្មីមួយ ហើយលោក មិនបានភ័យខ្លាចនោះទេ។
គួរបញ្ជាក់ផងដែរ ថា ថ្ងៃទី២១ ខែ១២ ឆ្នាំ២០១២ បានក្លាយជាភ័យខ្លាច និង មន្ទិលសម្រាប់មនុស្សមួយចំនួន ដោយសារតែមានការបកស្រាយ ខុសពីប្រតិទិនរបស់ជនជាតិម៉ាយ៉ាន ជាពិសេសដោយមាន ខ្សែរភាពយន្តអន្តរជាតិមួយចំនួន បានថតនិងបង្ហាញពីវិនាសកម្មដ៏ធំធេង នៃភពផែនដីក្នុងថ្ងៃនេះ៕

Saturday, December 8, 2012

តុលាការ​​ហុង​កុង​​​សម្រេច​ផ្តល់​​​សិទ្ធិ​​​ឱ្យ​​​វាយ​កម្ទេច​​​ភូមិ​​​គ្រឹះ​​​ប្រវត្តិ​សាស្ត្រ​

​សារ​ព័ត៌​មាន​​​បរ​ទេស​​​កាល​ពី​ថ្ងៃ​ទី​​​​៥ ធ្នូ​​ បាន​ផ្សាយ​​​​​ថា តុលាការហុង​កុង​​​សម្រេច​ផ្តល់​​​សិទ្ធ​​​ិដល់​​ចៅ​ស្រី​​​​​ជា​ទាយាទ​​​ របស់​លោក​​សឺរ៉ូប៊ើត​ ហូថាំង​ ​​​​​​​វាយ​កម្ទេច​​​​ភូមិ​​គ្រឹះ​​​​​​ប្រវត្តិ​សាស្ត្រ​ដែល​បាន​សាង​សង់​​ នៅ​ក្នុង​ឆ្នាំ​​​​១៩២៧ ​ដើម​្បី​ផ្លាស់​ប្តូរ​​​ទី​តាំង​​​​កម្សាន្ត​​​​សប្បាយ​​​ ដោយ​​​​តុលាការ​​​​​​បដិសេធ​​​ការ​ស្នើ​សុំ​​​​របស់​អាជ្ញា​ធរ​​​ហុង​កុង​​​ ​ដែល​ចង់​​​អភិ​រក្ស​​​​ភូមិ​គ្រឹះ​​​​​នោះ​​​​ជា​មរតក​​ប្រវត្តិ​សាស្ត្រ​​ ​របស់​ប្រទេស​ ។​
នៅ​ក្នុង​​​​របាយ​ការណ៍​​​​បញ្ជាក់​ថា ​ភូមិ​គ្រឹះ​​​​នោះ​ហៅ​ថា ​ដឺ​ហូ​ថាំង​​ ហ្គា​ដេន​ ​ស្ថិត​នៅ​​​ទី​ប្រជុំ​​ជន​​​ដឹទីក​​ ​ដែល​​​​​​​អាជ្ញា​ធរ​​​បាន​​ប្រកាស​​​ពី​ផែន​ការ​​​​សម្រាប់​អភិ​​រក្ស​​​​ ទី​តាំង​​​​​នោះ​​ ប៉ុន្តែ​​​​​ត្រូវ​រារាំង​​​​ពី​លោកស្រី​​​ហូមីន​​ ក្វាន ​ចៅ​ស្រី​​​​របស់​លោក​​សឺរ៉ូប៊ើត​ ហូ​ថាំង​ ​ដែល​ត្រូវ​ការ​​​វាយ​​កម្ទេច​​​​ទី​តាំង​​​ប្រវត្តិ​សាស្ត្រ​​​នោះ​​​ សម្រាប់​សាង​សង់​​​ជា​រម​ណី​យ​ដ្ឋាន​​សំដិល​ថ្ងៃ​​​​​ចំនួន​១០​ខ្នង​​​​ ជំនួស​​វិញ​ ។​
ចំណែក​​​​រដ្ឋ​មន្ត្រី​​​​ក្រសួង​​​​អភិ​វឌ្ឍ​ន​៍​​​ ដី​ធ្លី​​មាន​ក្តី​បារម្ភ​​ថា ប្រសិន​​បើ​អាជ្ញា​ធរ​​​​នៅ​ក្រាញ​​ននៀល​​​ក្នុង​ការ​ជំរុញ​​​​ផែន​ការ​​​​ នោះ​បន្ត​​​ ក៏​អាច​​​ទទួល​ការ​ប្តឹង​​បាន ព្រោះ​​ទី​តាំង​​​នោះ​​​​កម្ម​សិទ្ធ​​ិ​របស់​ចៅ​ស្រី​លោក​សឺរ៉ូប៊ើត​ ហូ​ថាំង​​ ។​​ទោះ​​ជា​យ៉ាង​ណា​​​​ក៏​ដោយ​ រដ្ឋា​ភិបាល​​​ហុង​កុង​​​​​ព្យា​យាម​​​​ពិភាក្សា​​​ជ​ាមួយ​​​លោក​ស្រី​​​​ហូ ​មីន ក្វាន​​ ​ដើម្បី​រក​​​ច្រក​ចេញ​​​ក្នុង​ការ​អភិ​វឌ្ឍ​​​ទី​តាំង​នោះ​ប៉ុន្តែ​មិន​​​ អាច​​​រក​កិច្ច​ព្រម​ព្រៀង​​​​បាន​ ដោយ​​​លោក​ស្រី​​​​​​បដិសេធ​​​ផែន​ការ​​​របស់​រដ្ឋា​ភិបាល​​​​ដែល​​​​​ស្នើ​ ឱ្យ​​​​អភិ​រក្ស​​​ភូម​ិ​គ្រឹះ​​​នោះ ជា​ថ្នូ​​នឹង​ការ​ផ្តល់​ដី​ធ្លី​មួយ​​​ចំនួន​​​ពី​រដ្ឋា​ភិបាល​​​ហុង​កុង​​​ ​​ ។​
​​​ឧទ្យា​ន​​​ដឹហូថាំង​ គឺ​ជា​កន្លែង​លំហែ​កាយ​​ដែល​​នៅ​សេសសល់​​មួយ​​​​​របស់​លោក​សឺ​​រ៉ូ​ប៊ើត​​​ ហូថាំង​​​ ជា​មេ​ដឹក​នាំ​​​ដ៏​ល្បីឈ្មោះ​​របស់​ហុង​កុង​​​ និង​ជា​​ជន​ជាតិ​​​ហុង​កុង​​​ដំបូង​​​បាន​ទទួល​ការ​​​អនុញ្ញាតពី​រដ្ឋា​ ភិបាល​​​​អង់​គ្លេស​​​​ឱ្យ​រស់​នៅ​​​តំបន់​​កំពូល​​​ភ្នំ​​ដឹ​ទីក​ ​ក្នុង​យុគ​​សម័យ​​​​ដែល​អង់​គ្លេស​​​នៅ​គ្រប់​​​គ្រង​ហុង​កុង​​ ។​​​អាជ្ញាធរ​​​​ហុង​កុង​បញ្ជាក់​ថា ​​ភូមិ​គ្រឹះ​​​នោះ​ជា​សំណង់​​​ប្រវត្តិ​សាស្ត្រ​​​ដ៏​​កម្រ​​ និង​ជា​គំរូ​​នៃ​សំណង់​​​​ស្ថា​ប​ត្យ​កម្ម​​​ក្នុង​យុគ​សម័យ​​​កំណែ​ទម្រង់​ ​​​លើក​ស្ទួយ​​​សិល្ប​ៈ​​ និង​វិទ្យា​សាស្ត្រ​​​ចិន​នៅ​ហុង​កុង​ ៕​

ភាគឦសាន​​ជប៉ុន​​​រង​ការ​រញ្ជួយដី​​ខ្លាំង​មួយ​​ប្រកាស​អាសន្ន​​ស៊ូណាមី

ការ​រញ្ជួយ​ដី​​ខ្លាំង​មួយ​​មាន​កម្លាំង​​​៧,៣​ រីស្ទ័រ​​ កើត​មាន​កាល​ពី​ថ្ងៃទី​៧ ធ្នូ ​ក្នុង​ដែន​ទឹក​​​ភាគ​ឦសាន​​​​ជប៉ុន​​​រួច​ការ​​ប្រកាស​អាសន្ន​​​​​ស៊ូណាមី​ ​មួយ​ត្រូវ​​ធ្វើ​ភ្លាម​ៗ​សម្រាប់​ក្រុង​មីយ៉ា​ហ្ស៊ី​​​ស្ថិត​នៅ​ចម្ងាយ​​ ប្រមាណ​ជា​៣០០​គីឡូម៉ែត្រ​​ភាគ​ខាង​​ជើង​ក្រុង​តូក្យូ ។​ នេះជា​​ការ​ប្រកាស​​របស់​ទី​ភ្នាក់​ងារ​​ឧតុនិយម​​​​ជប៉ុន​​ដែល​បញ្ជាក់​​ពី ​រលក​ស៊ូណាមី​ដំបូង​មួយ​​​មាន​កំពស់​​១ម៉ែត្រ​​បានមក​​ដល់​​ច្រាំង។
​ទីភ្នាក់​ងារ​ឧតុនិយម​​ជប៉ុន​​បានព្រមាន​ថា រលក​ស៊ូណាមី​​​អាច​មាន​កំពស់​​២ម៉ែត្រ នៅតំបន់​​ឆ្នេរ​សមុទ្រ​​​ក្រុង​មីយ៉ាហ្ស៊ី​ ជា​តំបន់​​​រង​ការ​ប៉ះពាល់​​ខ្លាំង​ជាង​​គេ​បំផុត​​ដោយ​ស៊ូណាមី​ កាល​ពី​​ថ្ងៃទី​​១១ មីនា ឆ្នាំ​២០១១ ។ ការ​ប្រកាស​​អាសន្ន​ស៊ូណាមី ទាក់​ទិន​​ដល់​ផ្នែក​​យ៉ាង​វែង​នៃឆ្នេរ​សមុទ្រ​​​ប៉ាស៊ីហ្វិក​​របស់​ជប៉ុន​ មាន​ប្រវែង​​ជាង​៥០០​គីឡូម៉ែត្រ​​ពី​ជើង​ទៅ​ត្បូង​​​គឺ​ពី​កោះ​ហុក​កៃ​ដូ​​ នៅចុង​ខាង​ជើង​រហូត​ដល់​​ឆ្នេរ​សមុទ្រ​​ភាគ​ខាង​​កើត​ក្រុង​​តូក្យូ ។
ម៉ាស៊ីន​​ឃោស​នា​​ជប៉ុន​គូស​បញ្ជាក់ថា យើង​ពុំ​កត់​សម្គាល់​​ឃើញ​អ្វី​​ខុស​ធម្មតា​​ឡើយ​ ក្នុង​ចំណោម​​​​រេអាក់​ទ័រ​​ទាំង​៦​នៃ​មជ្ឈ​មណ្ឌល​​​​នុយក្លេ​អ៊ែរ​ ហ្វូគូស៊ី​​ម៉ា ។​ ចំណែក​​​មជ្ឈ​មណ្ឌល​​​ប្រកាស​អាសន្ន​ស៊ូណាមី​​នៅកោះ​ហ៊ាវៃ​បញ្ជាក់ថា​ពុំ​ មាន​​ការ​គំរាម​កំហែង​​​ស៊ូណាមី​ខ្លាំង ឬ​បំផ្លិច​បំផ្លាញ​​​មួយ​ឡើយ​ ក៏​ប៉ុន្តែ​​​ការ​រញ្ជួយ​ដី​​ក្នុង​កម្លាំង​​បែបនេះ​អាច​កើត​មាន​ស៊ូណាមី​ នៅ​មូល​ដ្ឋាន​​ដែល​អាច​បង្ក​ការ​​បំផ្លិច​បំផ្លាញ។
​ការ​រញ្ជួយ​ដី​​ដែល​​ញ័រ​រង្គើរ​ខ្លាំង​​ដល់​ក្រុង​ តូក្យូ​​នោះ​កើត​មាន​​នាវេលា​ម៉ោង​១៧​និង​១៨​នាទី​​ម៉ោងក្នុងស្រុក​​​ក្នុង​ ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ភាគ​ឦ​សាន​​ជប៉ុន​ដែល​​ស្ថិតក្នុង​ជម្រៅ​ ១០គីឡូម៉ែត្រ​ ក្រោម​បាត​សមុទ្រ​​។ ​ប្រជាជនទីក្រុង​​ជាប់​សមុទ្រ​​ទាំង​ឡាយ​​​បាន​នាំ​គ្នា​​រត់​ទៅកាន់​​ទី​ ខ្ពស់​​ៗ ក្រោយ​ទទួល​​បទ​បញ្ជា​​ឱ្យ​ជម្លៀស​ចេញ ៕

Comments system

Disqus Shortname