Showing posts with label ព័ត៍មានក្នុងស្រុក. Show all posts
Showing posts with label ព័ត៍មានក្នុងស្រុក. Show all posts

Saturday, October 3, 2015

រដ្ឋបាលខេត្ត បានចូលរួមសំអាត អនាម័យបរិស្ថាន ឲ្យមានសោភ័ណភាព ថ្ងៃភ្ជំបិណ្ឌ

បន្ទាយមានជ័យ៖ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាប្រពៃណីជាតិ ដែលមានរយៈពេល ១៥ថ្ងៃចាប់ ថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ទើបចប់ភ្ជុំបិណ្ឌក្នុងឆាប់ៗនេះ ។
ការសំអាតបរិស្ថាន ត្រៀមថ្ងៃភ្ជុំបិណ្ឌខាងមុខនេះ ដឹកនាំកម្លាំងដោយ លោក គោ ស៊ុំសារឿត អភិបាលខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ ឱ បូរិន្ទ មេបញ្ជាការ អ.ហ ខេត្ត លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្ត និងកងកំលាំងអាវុធហត្ថ ចំនួន២០៥នាក់ និងយុវជនបន្សាបគ្រឿងញៀន ចំនួន៥៣នាក់សរុប ២៥៨នាក់ នគរបាលស្នងការ ខេត្តចូលរួមជាង៥០០ នាក់និងមន្ត្រីរាជការជាច្រើននាក់ទៀត បាននាំគ្នាចូលរួម សំអាតអនាម័យ បរិស្ថានជុំវិញខេត្ត ឲ្យមានសោភ័ណភាពដើម្បី ឲ្យប្រជាពលរដ្ឋទៅកាន់បិណ្ឌ ឲ្យមានផាសុខភាព។
ពិធីសំអាតបរិស្ថាននេះចែកចេញជា៤ផ្នែកក្រុមទី១ ចាប់ពីមុខសាលាខេត្តសំអាត ដល់ចំណុចសង្កាត់ទឹកថ្លា ក្រុមទី២ ចាប់មុខសាលាខេត្ត ដល់សង្កាត់ព្រះពន្លាសែសិន ក្រុមទី៣ចាប់ពីចំណុចសាលា ខេត្តដល់ស្ពានទី២ និងក្រុមទី៤ ចាប់ពីមុខ សាលាខេត្តដល់ផ្សារចំការគរ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ អ.ហខេត្តបាន មានប្រសាសន៍ថា បរិស្ថានគឺជាវត្ថុដែលនៅជុំវិញ ខ្លួនយើង មានដូចជាទឹក ភ្លើង ខ្យល់ ការរស់នៅក្នុងសង្គមបើយើង មិនបានចាប់អារម្មណ៍អំពីរឿងបរិស្ថាននោះទេ គឺមិនអាចរស់នៅបានឡើយ ។
លោក គោ ស៊ុំសារឿត អភិបាលខេត្ត បានថ្លែងថា បរិស្ថាបស្អាត ខ្យល់បរិសុទ្ធល្អ ទើបមានសុខភាពល្អ មានពិធីបុណ្យភ្ជំបិណ្ឌ ប្រពៃណីខ្មែរ ជាក់ស្តែងនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ នេះកំលាំង ចំរុះជិត១០០០នាក់ បាននាំគ្នាចុះធ្វើបរិស្ថានជុំវិញខេត្ត។
ការចុះសំអាតបរិស្ថាននេះក្រុមនិមួយៗបានដើររើសសំរាម តាមផ្លូវជាតិជុំវិញផ្សារ និងមុខផ្ទះប្រជាពលរដ្ឋដូចជា កាកសំណល់ ពីការហូបចុកមានដូច ថង់ផ្លាស្ទិច សំរាម ចានស្នោ ក្រដាស់ ស្លឹកឈើជ្រុះ និងវត្ថុជាច្រើនទៀត ហើយលោកបានជួយពន្យល់ណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចេះចូលរួម ក្នុងការសំអាតបរិស្ថាន និងឲ្យចេះធ្វើ អនាម័យជុំវិញផ្ទះ។
ក្នុងនោះមន្ត្រីគ្រប់លំដាប់ថ្នាក់ ក៏បានធ្វើការណែនាំដល់ ប្រជាពលរដ្ឋ ចូលរួមថែរក្សា បរិស្ថាន ៕

Thursday, October 1, 2015

រដ្ឋាភិបាល​រៀបចំយន្តការកំហិតក្រុមហ៊ុន​ឯកជន​លក់​តម្លៃ​ប្រេង​សាំង​តាមទីផ្សារអន្តរជាតិ​-VOD

















រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បាន​អះអាង​ថា​រដ្ឋាភិបាល​កំពុង​​រៀប​ចំ​ជា​រូបមន្ត​មួយ​ក្នុង​កា​រ​​​កំណត់​ ​​តម្លៃ​ប្រេង​ឥន្ធនៈ​ ដើម្បីធានា​ថាក្រុមហ៊ុន​ប្រេងទាំងអស់​​នឹង​លក់​ទៅ​តាម​តម្លៃ​មួយ​ដែល​សមស្រប ​​នឹង​ទីផ្សារ​អន្តរជាតិ​និង​មិន​ចំណេញហួសហេតុ។​

លោក ស៊ុន ចាន់ថុល បាន​លើកឡើងបែបនេះក្រោយ​ ពីកិច្ចប្រជុំអន្តរក្រសួងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈនៅ​កម្ពុជា ស្រប​ពេល​ដែលតម្លៃប្រេងសាំងនៅកម្ពុជាបន្តឡើង បើទោះតម្លៃទីផ្សារអន្តរជាតិធ្លាក់ចុះក៏ដោយ​។​
លោក ស៊ុន ចាន់ថុល មាន​ប្រសាសន៍ថា​ក្រសួង​បាន​ស្នើ​ក្រុមហ៊ុន​ប្រេងឯកជនទាំងអស់​ផ្តល់ជា​ ទិន្នន័យ​លើការចំណាយ​​និង​ចំណូល​នៃ​ការ​ទិញ រួមមាន​​តម្លៃទិញ​ប្រេងចូល​​ តម្លៃ​ដឹកជញ្ជូន​និង​តម្លៃ​ស្ថានីយជាដើម​។​ លោក​​បន្ត​ថា​នៅពេល​ទទួល​បានទិន្នន័យ​នោះ​ ក្រសួង​នឹងពិនិត្យមើល​រូបមន្តមួយ​សម្រាប់​ការកំណត់តម្លៃ​និងស្វែងរក​ការ​ ឯកភាពគ្នាពីក្រុមហ៊ុន នៅ​​ដើមសប្តាហ៍ក្រោយ។​ លោក​បន្ថែម​ថា​បន្ទាប់ពី​កំណត់​រូបមន្តបាន​ ក្រសួងពាក់ព័ន្ធ​នឹងធ្វើ​របាយកា​រណ៍ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសម្រេច​ក្នុង​ការ​ចេញជា​ប្រកាស​ឬ​អនុក្រឹត្យ​លើ​ការកំហិតតម្លៃ​ប្រេង​ ។​
លោក ស៊ុន ចាន់ថុល​ មានប្រសាសន៍ថា៖ “មួយលីត្រត្រូវលក់ថ្លៃប៉ុន្មាន ព្រោះយើងដឹងតម្លៃទិញចូល​ថ្លៃប៉ុន្មាន​​ហើយ ដឹក​ជញ្ជូនយើងដឹង អញ្ចឹងយើងអាចធ្វើតួលេខហ្នឹងបាន ដូច្នេះក្រុមហ៊ុនមិនអាចថាក្រុមហ៊ុនចេះតែ​​ស្រែកអូហូ មិនចំណេញ មិនចំណេញទេ ថ្លៃណាស់ទិញមក អាហ្នឹងយើងច្បាស់លាស់ជាមួយគ្នា”។
លោក​រដ្ឋមន្រ្តី​បាន​បន្ថែម​ថា​នឹង​មាន​ក្រុមការងារ​មួយ​ចុះ​ ត្រួតពិនិត្យ​ជា​ប្រចាំនៅ​គ្រប់ស្ថានីយប្រេងសាំងទាំងអស់នៅកម្ពុជាទៅលើ​ គុណភាព​និង​បរិមាណប្រេង ហើយ​ក្រុមហ៊ុន​នឹង​ត្រូវទទួលពិន័យ ក្នុងករណី​មិន​លក់​ប្រេង​ក្នុង​​តម្លៃទៅតាមទីផ្សារអន្តរជាតិ តាមរូបមន្តកំណត់ និង​នៅពេល​​មាន​ភាព​មិនប្រក្រតីកើតឡើង។​
លោកមានប្រសាសន៍ថា​៖ “ក្រុមការងារ​យើង​ហ្នឹង ៣ក្រសួង​នេះ​នឹង​សហការ​គ្នា​ធ្វើ​ការ​ពិនិត្យ​គ្រប់​ជ្រុង​ជ្រោយ​​ជាមួយ​ ផ្នែ​ក​​ឯក​ជន ដើម្បីកំណត់​លើ​រូប​មន្ត​​ដែល​ទទួល​បាន​ទាំងអស់​គ្នា​។ យុទ្ធសាស្រ្ត​ឈ្នះៗ​ ដោយ​​សារ​ផ្នែក​ឯក​ជន​​ក៏​ជា​ដៃគូសំខាន់​របស់រាជ​រដ្ឋាភិបាល​យើង​ក្នុង​ការ​ កសាង​ប្រទេស​ជាតិ”។​
បើ​តាម​រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម ក្រុមហ៊ុនប្រេង​​ដែល​បាន​ចូល​ប្រជុំ ​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់រដ្ឋាភិបាល។​
ប្រធានគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈក្រុមហ៊ុនភីធីធី លោក ហួង ស៊ុនហ៊ីន ប្រាប់វីអូឌី​ថាតម្លៃ​លក់​ប្រេង​របស់ក្រុមហ៊ុន​របស់លោក​នាពេលបច្ចុប្បន្នគឺ​ សមរម្យ ដែលលោក​ថា​មិនអាច​បញ្ចុះបាននោះទេ។ លោក​ថា​នឹង​មាន​ការ​ពិភាក្សា​គ្នា​បន្ត​លើ​រូបមន្តក្នុង​ការ​កំណត់​តម្លៃ​ ប្រេង​នេះ។
បណ្ឌិតសេដ្ឋកិច្ចនិងជាអ្នកស្រាវជ្រាវនៅរាជបណ្ឌិតសភា លោក គី សេរីវឌ្ឍន៍ មានប្រសាសន៍ថាប្រេងសាំង​នៅកម្ពុជាអាចចុះបានក្នុងតម្លៃពី​២៨០០ទៅ៣០០០រៀល ប្រសិនបើ​ ក្រុមហ៊ុនទាំងអស់មានឆន្ទៈបញ្ចុះហើយរដ្ឋាភិបាលប្រើប្រាស់យន្តការផ្លូវច្បាប់បានតឹងរ៉ឹង។
​កាលពីថ្ងៃទី​២២ខែកញ្ញា ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​ជា​ថ្មី​ដល់​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ថា​ ដំឡើងថ្លៃ​ប្រេងសាំង​លឿន​នៅពេល​តម្លៃ​ប្រេង​នៅលើ​ពិភពលោក​កើនឡើង តែ​ចុះថ្លៃ​យឺត​ពេល​តម្លៃ​ប្រេងសាំង​ធ្លាក់ចុះ​។​ លោក​ថ្លែងថា​៖ “​ ប្រេង​នៅលើ​ពិភពលោក​វា​ចុះថ្លៃ ប៉ុន្តែ​អស់លោក​ចុះ​វា​យឺត​ពេក​។ ដល់​វា​ឡើងៗ​លឿន ឯណោះ​គ្រាន់តែ​ឡើង​នៅ​ឯ​ញូយ៉ក​គ្រឹប អា​ភ្នំពេញ​នេះ​ឡើង​ប៉ា​ដោយ​។ វា​មាន​ទាន់​ទិញ​ប្រេង​ពី​ញូយ៉ក​ចូលមក​អ​ង្កាល់ វា​ឡើង ដល់​ពេល​នៅ​ឯ​ណោះ​គេ​ធ្លាក់​យូរ​ណាស់​ហើយ ឯង​វា​មិន​ព្រម​ធ្លាក់​… អា​គេ​គ្រាន់តែ​ប្រកាសឡើង​នៅឯ​ក្រុង​ឡុង​ដ៍ នៅឯ​ញូយ៉ក ឯង​ឡើង​នៅ​ភ្នំពេញ​ដែរ​។ ដល់​ចុះ​នៅ​ឯ​ណោះ ចុះ​កន្លះ​ខែ មួយខែ ពីរ​ខែ​ហើយ វា​មិន​ព្រម​នៅ​ភ្នំពេញ ហើយ​បើ​វា​ចុះ​វា​ចុះ​បន្តិចៗ​ៗ​ៗ​”​។​
​លោក ហ៊ុន សែន បាន​​បញ្ជា​ឲ្យ​ក្រសួង​ពាណិជ្ជកម្មនិង​ក្រសួង​ហិរញ្ញវត្ថុ​ពិនិត្យលើ​បញ្ហា​ នេះ​ឲ្យ​បាន​ជាប់លាប់ ដើម្បី​បញ្ចុះតម្លៃ​ប្រេងសាំង​ឲ្យស្រប​ទៅ​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​។​
​នៅថ្ងៃ​ទី​០១ខែតុលានេះ តម្លៃ​ប្រេង​ឆៅ​Brent​ មានចំនួន​៤៨,៣២ដុល្លារ​ក្នុង​មួយ​បារ៉ែល។…

Wednesday, September 30, 2015

នាយករដ្ឋមន្រ្តីបញ្ជាឲ្យ អាជ្ញាធរ​មាន​សមត្ថកិច្ច​ពិនិត្យ​សេវា​រថយន្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ-DAP


 ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាស់តឿនក្រើនរំលឹក ឲ្យអាជ្ញាធរមានសមត្ថកិច្ ចគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការពិនិត្យ តម្លៃសំបុត្ររថយន្តក្រុងនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ ឌកុំឲ្យឆ្លៀតឱកាសយកតម្លៃខ្លាំងពេក។
នៅក្នុងបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរនេះ សម្តេចតេជោ បានផ្ញើសារជាច្រើនឲ្យអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងគ្រាពួកគេធ្វើដំណើរទៅជួបជុំគ្រួសារនៅឯស្រុកកំណើត។
បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាផ្លូវការរបស់សម្តេចបានឲ្យដឹងថា នេះជារដូវបុណ្យភ្ជុំ ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចូលរួមកាន់បិណ្ឌតាំងពីថ្ងៃទី ២៨ ខែ កញ្ញា រហូតមកទល់ថ្ងៃនេះ គឺពិធីកាន់បិណ្ឌទី៣ហើយ។
ជាមួយគ្នានេះដែរសូមអាជ្ញាធរមានសមត្ថកិច្ចពិនិត្យតម្លៃសំបុត្ររថយន្តឈ្នួលគ្រប់ប្រភេទកុំឲ្យតម្លើងថ្លៃក្នុងពេលរដូវបុណ្យទាន ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះតែម្តង។
សម្តេចបានបញ្ជាក់ថា “ខ្ញុំព្រះករុណាខ្ញំ សុំស្នើដល់បងប្អូនដែលបញ្ជាយានយន្តគ្រប់ប្រភេទមេត្តាប្រុងប្រយ័ត្នក្នុងការបើកបរ ដោយត្រូវគោរពច្បាប់ចរាចរណ៍ គោរពជីវិតខ្លួនឯងនឹងគោរពជិវិតអ្នកដ៏ទៃ។ ស្នើដល់បងប្អូនដែលធ្វើដំណើរតាមទូក កាណូត សុំមេត្តាកុំដឹកលើសចំណុះ នឹងកុំធ្វើដំណើរពេលធាតុអាកាស មិនល្អដែលនាំមកនូវគ្រោះថ្នាក់ជាយថាហេតុ”។
ទន្ទឹមនឹងប្រជាពលរដ្ឋ ជាពិសេស កម្មករ កម្មការិនីត្រូវទៅជួបជុំក្រុមគ្រួសារនៅតាមបណ្តាខេត្តនានា ដូច្នេះក្រសួង និង អាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេសជួយពិនិត្យ រៀបចំការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អបំផុត។
ប្រជាពលរដ្ឋទូទាំងប្រទេសពិតជាបានយល់ច្បាស់ថា ពេលដែលប្រទេសជាតិមានសុខសន្តិភាព គឺប្រជាពលរដ្ឋកាន់តែមានឱកាសច្រើន ហើយជាពិសេស យើងទាំងអស់គ្នាបានចូលរួមជួបជុំក្រុមគ្រួសារអបអរសាទរពិធីបុណ្យភ្ជុំនេះជាដើម។ ការឃោសនាញុះញុងបំពុបរិយាកាស នយោបាយ ដែលធ្វើអោយចលាចល គឺនឹងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ ហើយនឹងធ្វើអោយអន្តរាយដល់ជាតិទាំងមូល។ ទង្វើបែបនេះក៏ប្រាស់ចាកជាមួយនឹងទង្វើអ្នកកាន់ព្រះពុទ្ធសាសនាផងដែរ៕

Wednesday, January 23, 2013

ចោរ​ប្លន់​ធនាគារ​អេស៊ីលីដា​ទាំងព្រឹក​ បង្គាប់​ឱ្យ​បញ្ជូនថ្នាំ​ញៀន​ទៅពួកគេ... ប៉ូលិស-​ប៉េអឹម​កំពុងព័ទ្ធ


ខេត្តកំពង់ចាម ៖ ប៉ូលិស និងប៉េអឹម​ច្រើន​នាក់​កំពុងឡោម​ព័ទ្ធ​​ចោរ​២​នាក់​ចូល​ប្លន់​​ធនាគារ​អេស៊ីលីដា ​នៅទីប្រជុំ​ជន​ខាង​ត្បូង​ផ្សារ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ​ស្រុក​ស្ទឹង​ត្រង់ កាលពីវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ មករា ​២០១៣ ​ដោយ​ចាប់​បុគ្គ​លិក​ធនាគារ​២​នាក់​ឃាត់​​ឃាំង​​នៅក្នុង​អគារ​ធនាគារ​ធ្វើ​ជា​ចំណាប់​ខ្មាំង ដើម្បី​ឱ្យ​​សមត្ថ​កិច្ចបើក​ផ្លូវ និង​ប្រគល់​ទ្រព្យ​ស​ម្បត្តិ​​ឱ្យ​ពួកគេ ។
​តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​ចោរ​មាន​គ្នា​​២​នាក់​ប្រើ​កាំភ្លើង​ខ្លី១​ដើម ឆ្មក់​​ចូលភ្ជង់​​បុគ្គ​លិក​ក្នុងអគារធនាគារ​​អេស៊ីលីដា ដែល​ប្រចាំការ​​នៅទី​នោះ​​៣​នាក់... ប៉ុន្តែ​ពេល​ចោរ​កំពុង​​ចាប់​ចង​ និង​សំឡុត​​សួររក​លុយ​នោះ ស្រាប់តែ​​មាន​បុគ្គ​លិក​ម្នាក់​ប្រថុយ​រត់​ចេញ​​មក​ក្រៅ​​រួច​ខ្លួន និង​ស្រែក​ឆោឡោ​​ផ្អើល​​ដល់​សមត្ថ​កិច្ច ហើយ​ពេលនេះប៉ូលិស​​-ប៉េអឹម​​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ​កំពុងឡោមព័ទ្ធ​​ពួកចោរ​​ទាំង​២​នាក់​នោះហើយ។ ​
ការតថ្លៃ​គ្នាត្រូវបាន​គេដឹងថា ​ពួកចោរ​កំពុង​បង្គាប់​​ឱ្យ​ប៉ូលិស​​បញ្ជូនថ្នាំញៀន​​ទៅឱ្យ​ពួក​គេ​ប្រើប្រាស់​ក្នុង​ធនាគារ​ដើម្បី​ឱ្យ​ពួកគេ​​មាន​ស្មារតី​​រឹង​មាំ​តទៅ​ទៀត...៕​

ប្រភព៖ កោះសន្តិភាព

Friday, September 7, 2012

កូនសេដ្ឋីនៅតៃវ៉ាន់ រំលោភទាំងស្រីអ្នកបំរើរបស់ខ្លួន


ក្រៅពីភស្តុតាងជាច្រើនបញ្ជាក់ពីទោសកំហុសរបស់ Li Zongrui, កាលពីថ្ងៃម្សិលមិញ
(5/9)
 ខ្សែវីដេអូ ក្រៅសាច់រឿងមួយរបស់ជនសង្ស័យរូបនេះ ត្រូវបានបង្ហោះលើអ៊ីនធឺ
ណេត។
ក៏ដូចជាលើកមុន ឈុតឆាកក្នុងវីដេអូត្រូវបានថតនៅក្នុងបន្ទប់ដេកផ្ទាល់ខ្លួនរបស់ Li Zongrui។
ប៉ុន្តែលើកនេះ ជនរងគ្រោះមិនមែនតារាស្រីៗ រឺស្រីកាលីបនោះទេ គឺជាស្រីអ្នកបំរើនៅក្នុងគ្រួសារ
ត្រកូល Li នេះតែម្តង។
តាមរយះរូបភាពដែលថតចេញពីវីដេអូសិចនេះ គឺ Li Zongrui បានស្នើឲ្យស្រីអ្នកបំរើរបស់ខ្លួន
ម៉ាស្សាដល់ខ្លួន។ បន្ទាប់មក ឆ្លៀតឱកាសដែលអ្នកបំរើនោះនៅជិតនឹងខ្លួន Li Zongrui បានចាប់
ផ្តើមធ្វើសកម្មភាពចាប់រំលោភតែម្តង។ បើទោះជាមានការរើបម្រះយ៉ាងណាក៏ដោយ ក៏ជនល្មោភ
កាមរូបនេះ បានប្រើកំលាំងចាប់បង្ខំ ដើម្បីឲ្យបានទៅដល់គោលដៅរបស់ខ្លួនដែរ។
សូមទស្សនារូបភាពមួយចំនួនដូចខាងក្រោម ៖

Wednesday, February 29, 2012

ភ្លៀងកក់ខែយ៉ាងខ្លាំង ធ្លាក់ស្រោចស្រព ទឹកដីទេសចរណ៍ មណ្ឌលគិរី

មណ្ឌលគិរីៈ នៅវេលារាត្រីដ៏ត្រកាលលើទឹកដីតំបន់ភ្នំ ខេត្តមណ្ឌលគិរី ដ៏សែនស្រស់ និងជាតំបន់ទេស ចរណ៍ ដ៏ទាក់ទាញមួយនោះ នៅវេលម៉ោង ៧ និង៣០នាទី យប់ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ព្រះភិរុណបានបង្អុរតំណក់ទឹកភ្លៀងកក់ខែ យ៉ាងខ្លាំងស្រោចស្រពកណ្តាលក្រុងសែនមនោរម្យ និងបណ្តាស្រុក ព្រមទាំងតំបន់ផ្សេងៗទៀត ។
ភ្លៀងមួយមេដ៏ធំនារាត្រីនេះ បានធ្វើឲ្យខេត្តដែលមានចម្ងាយជាង ៥០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ

Sunday, February 26, 2012

រងរបួស​ធ្ងន់​ស្រាល​២​នាក់​ ព្រោះ​រថយន្ត​ឡិចស៊ីស​៤៧០បត់​ស្តាំ​មិន​ស៊ីញ៉ូ

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាច​ណ៍​មួយ​បាន​កើតឡើង​ រវាង​រថយន្ដ​ និង​ម៉ូតូ បណ្ដាល​ឱ្យ​យុវជន​២​នាក់​រង​របួស។ ​ករណីនេះ​បាន​កើតឡើង​​​កាល​ពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥​ កុម្ភៈ ​២០១២​ តាម​​បណ្តោយ​​ផ្លូវ​ភ្នំពេញ-ហាណូយ​​ក្នុង​សង្កាត់​​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ ។

Comments system

Disqus Shortname