Showing posts with label ពីនេះ ពីនោះ. Show all posts
Showing posts with label ពីនេះ ពីនោះ. Show all posts

Wednesday, March 27, 2013

ម៉ូតូ​ Scooter ប្រើ​​ថាម​ពល​​អគ្គិសនី​អាច​បត់​ដូច​វ៉ាលី​ស​​តម្លៃ3.045ដុល្លារ​

ម៉ូតូ Scooter ថ្មី​ដែល​ដើរដោយ​​ថាម​ពល​អគ្គិសនី​​បាន​លេច​េចញ​​ជា​រូប​រាង​​​យ៉ាង​​​ស្រស់ ​ស្អាត​​ និង​បង្ក​​លក្ខណៈ​​ងាយ​ស្រួល​​​ដល់​អ្នក​​​ប្រើ​ប្រាស់​​​ដោយ​សារ​​វា​អាច​ បត់​ជា​ពី​រ​ក្នុង​​​រយៈ​ពេល​​​ប៉ុន្មាន​​​វិនាទី​​​មាន​​រាង​ដូច​ជា​វ៉ាលីស ​មាន​កង់​​​អាច​ទាញ​អូស​បាន​​យ៉ាង​ស្រួល ។​​
ម៉ូតូ​ដ៏​ទំនើប​នេះ​​មាន​តម្លៃ​​​៣.០៤៥​ដុល្លារ​​ ហើយ​​វា​កំពុង​ត្រូវ​បាន​​ផ្សព្វ​ផ្សាយ​​​លក់​​​តាម​ប្រព័ន្ធ​​​​អុីន​ធើរ​ ណេត​​​ជា​បណ្តើ​រ​ៗ​ហើយ ។ ចំពោះ​​លក្ខណៈ​​ពិសេស​​​​ជាងនេះ​​របស់​​​ម៉ូតូ​​នេះ​​គឺ​​វា​​​មាន​​​ទម្ងន់ ​​ស្រាល​​​ត្រឹម​​តែ​​២៥គីឡូក្រាម​ និង​​អាច​បើក​បរ​បាន​​ក្នុង​ល្បឿន​​​២៨​គីឡូមែ៉ត្រ​ក្នុង​មួយ​ម៉ោង​ និង​​រាល់​​​ពេល​​​បញ្ចូល​​​ភ្លើង​​ត្រឹម​​តែ​មួយ​មោ៉ង​​​អាច​ជិះ​​​​បាន​​ ចម្ងាយ​​៣៥គីឡូមែ៉ត្រ​ ។​​

​ចំណែក​កៅ​អី​​អង្គុយ​មាន​លក្ខណៈ​​បែប​បុរាណ​ ព្រោះ​​វា​ធ្វើ​ពី​​ស្បែក​​សត្វ​​​ដែល​​ធ្វើ​ឱ្យ​​​អ្នក​អង្គុយ​​​​​​មាន​​ ផាសុ​ក​ភាព​ខណៈ​កំពុង​​បើក​បរ ៕

Sunday, March 24, 2013

​​​រ៉ូប​វែង​ជា​ង​គេ​បំផុត​លើ​ពិភព​​លោក​ត្រូវ​បាន​ដាក់​តាំង​នៅ​ប្រទេស​អង់គ្លេស

ទីក្រុងឡុង​ ៖ ​រ៉ូប​វែង​ជាង​គេ​បំផុត​​​លើ​ពិភព​លោក​​​ត្រូវ​បានគេ​​ដាក់​​​បង្ហាញ​​​ នៅក្នុង​ទីក្រុងឡុង​​​កាលពី ​​ថ្ងៃ​សុក្រ ទី​​​​២២ មីនា ​ឆ្នាំ​​២០១៣ កន្លង​ទៅនេះ ។ ​រ៉ូប​នេះ​មាន​បណ្ដោយ​ប្រវែង​​​​៤​៥ម៉ែត្រ​​ និង​ទទឹង​​​​គ្រប​ដណ្ដប់​ទៅ​លើផ្ទៃ​​​​​ដី​​ទំហំ​​១៣៩,៣​ម៉ែត្រ​​​ការ៉េ  ។ ​រ៉ូប​ដ៏​វែង​នេះ​ត្រូវបាន​ច្នៃ​ម៉ូដ​​​​ដោយ​លោក​​ Henry Holland​ ​វ័យ​​២៩ឆ្នាំ ​ធ្វើពីសូត្រ​​​មានពណ៌​​ក្រហម និង​​លឿង​​ ។ ​លោក​បាន​បន្ត​ទៀត​ថា រ៉ូប​នេះ​បានដាក់​តាំង​​​បង្ហាញ​​ក្នុ​ង​មជ្ឈ​មណ្ឌល​​​លក់​ទំនិញ Trinity ​Shopping Leeds ​ដើម្បី​​ទាក​់​ទាញ​អ្នក​ចូល​រួម​ទស្សនា​​​​ក្នុង​ការ​តាំ​ង​ពិរពណ៍​ម៉ូដ​ សម្លៀក​បំពាក់ ៕

Saturday, March 23, 2013

នេ​ប៉ាល់​រើស​បាន​បវរ​កញ្ញា​ប្រ​ចាំ​ឆ្នាំ​​2013​ហើយ​

កញ្ញា​អីុ​សា​នី​ ស្រេ​ស្សា​ បាន​គ្រង​មកុដ​បវរ​កញ្ញា​នេ​ប៉ាល់​២​០​១​៣​ នៅ​ក្នុង​ចំ​ណោម​បេក្ខ​​នា​រី​ចំ​នួន​១​៨​រូប​ ដែល​បាន​ចូល​រួម​ប្រ​កួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ។​ ទន្ទឹម​នឹង​ការ​ទ​ទួល​ជ័យ​លា​ភី​នោះ​ នាង​ក៏​ទ​ទួល​បាន​ពាន​រង្វាន់​បវរ​កញ្ញា​ឯក​ភេស​ជ្ជៈ​ Fanta ផង​ដែរ​ ។​ បវរ​កញ្ញា​រ៉ូ​ជី​ស្សា​​ សា​ហ៊ី​ ជាប់​ចំ​ណាត់​ថ្នាក់​លេខ​២​ និង​ជាប់​ជា​បវរ​កញ្ញា​ឯក​អន្ដរ​ជាតិ​នេ​ប៉ាល់​២០១៣​ និង​កញ្ញា​ស្រីុ​ទី​ម៉ា​ សា​ ជាប់​ចំ​ណាត់​ថ្នាក់​លេខ​៣​ និង​ជាប់​ជា​បវរ​កញ្ញា​ផែន​ដី​នេ​ប៉ាល់​២​០​១​៣​ ។​ កម្ម​វិ​ធី​ប្រ​កួត​វគ្គផ្ដាច់​ព្រ័ត្រ​ធ្វើ​ឡើង​នៅ​សាល​ម​ហោ​ស្រព​ក្នុង​ទី ​ក្រុង​កាត់​មណ្ឌូ​ កាល​ពី​ថ្ងែ​ទី​២​០​ មី​នា​ ។​
បវរ​កញ្ញា​នេ​ប៉ាល់​២​០​១​៣​ វ័យ​២​១​ឆ្នាំ​ អីុ​សា​នី​​ ស្រេ​ស្សា​ ជា​មួយ​អា​រម្មណ៍​រំ​ភើប​ក្រៃ​លែង​រហូត​ចេញ​ទឹក​ភ្នែក​រលីង​រលោង​បាន​និ​យាយ ​នៅ​លើ​វេទិ​កា​ថា «​ការ​ខិត​ខំ​ និង​ការ​ជឿ​ជាក់​របស់​នាង​ខ្ញុំ​ទាំង​ប៉ុន្មាន​គឺ​ចង់​បាន​មក​វិញ​នូវ​ជ័យ​ លាភី​នា​ថ្ងែ​នេះ​»​ ។​ នៅ​ក្នុង​វគ្គ​សំ​ណួរ​គឺ​កញ្ញា​អីុ​សា​នី​ បាន​ឆ្លើយ​ត្រូវ​គាប់​ចិត្ដ​គណៈ​កម្ម​ការ​ និង​ទស្ស​និក​ជន​ ។​ គណៈ​កម្មការ​វាយ​តម្លៃ​ ក៏​មាន​អតី​ត​បវរ​កញ្ញា​នេ​ប៉ាល់​ឆ្នាំ​២​០​១​១​​ មា​នី​ឡា​ ជូ​ស្សុី​ផង​ដែរ៕​


Thursday, March 21, 2013

ស្ត្រី​ឥណ្ឌា​អាយុ​21​ឆ្នាំ​មាន​ប្តី​5​នាក់​ចែក​វេន​គ្នា​រួម​ភេទ​

ស្ត្រី​ជន​ជាតិ​ឥណ្ឌា​វ័យ​២១​ឆ្នាំ​ រ៉ាជូ​ វើណា​ ដែល​រស់​នៅ​ក្នុង​ភូមិ​តូច​មួយ​នៃ​ស្រុក​ឌេរ៉ា​ដុន​ភាគ​ខាង​ជើង​ប្រទេស​ ឥណ្ឌា​ បាន​រៀប​ការ​តាម​បែប​សាសនា​ហិ​ណ្ឌូ និង​រស់​នៅ​ជា​មួយ​ប្តី​៥នាក់​ ដែល​សុទ្ធ​សឹង​ជា​បងប្អូន​សាច់​ញាតិ​របស់នាង​ រួម​ទាំង​មាន​កូន​ប្រុស​តូច​ម្នាក់​អាយុ​១៨​ខែ​ ដែល​មិន​ដឹង​ច្បាស់​ថា​មួយ​ណា​ជា​ឪពុក​ឡើយ​ ។
នាង​រ៉ាជូ វើណា​ ឱ្យ​ដឹង​ថា​ នៅ​ពេល​យប់​នាង​ និង​ប្តី​ទាំង​៥នាក់​ដេក​រួម​គ្នា​នៅ​លើ​ភួយ​ក្រាល​លើ​ឥដ្ឋ​ក្នុង​បន្ទប់​ ដោយ​សារ​គ្មាន​គ្រែ​ដេក។បុរស​ជា​ប្តី​ទី១​ និង​ជា​ប្តី​ស្រប​ច្បាប់​ដែល​បាន​រៀប​ការ​អស់​រយៈ​ពេល​៤ឆ្នាំ​មក​ហើយ​និយាយ​ ថា​ «ពួក​យើង​បាន​ដេក​ និង​រួម​ភេទ​ជា​មួយ​ប្រពន្ធ​ទៅ​តាម​វេន​កំណត់​ម្នាក់​ម្តង​ ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ពួក​យើង​ជា​ក្រុម​គ្រួសារ​ធំ​ដ៏​រីក​រាយ​ ហើយ​ខ្ញុំ​មិន​ប្រច័ណ្ឌ​ ឬ​ខឹង​នឹង​រឿង​នេះ​ឡើយ​» ។
បន្ទាប់​ពី​ប្តី​ដើម​ហ្គូឌូ​ អាយុ​២១​ឆ្នាំ​ នាង​រ៉ាជូ​ បាន​រៀប​ការ​ជា​មួយ​ប្តី​ទី២​ឈ្មោះ​ប៉ាជូ​ អាយុ​៣២ឆ្នាំ​ ប្តី​ទី៣​ឈ្មោះ​សានរាម​ អាយុ​២៨ឆ្នាំ​ ប្តី​ទី​៤ឈ្មោះ​ហ្គូ​ផល​ អាយុ​២៦ឆ្នាំ​ និង​ប្តី​ចុង​ក្រោយ​ដែល​ត្រូវ​ជា​សែ​ស្រឡាយ​ខាង​ប្តី​នឹង​រៀប​ការ​ក្នុង​ពេល ​ឆាប់ៗ​ខាង​មុខ​ ៕ (KOH)

Wednesday, March 13, 2013

ច្នៃដងស្លាបព្រាឈើធ្វើប៊ិក​ចុច iPad, Smartphone និង​ Tablet ផលិតអត់ទាន់តម្រូវការ

បច្ចេកវិទ្យាបច្ចុប្បន្នកាន់តែរីកចម្រើនខ្លាំង​ឡើង​ គួរឲ្យកត់សម្គាល់ ឥឡូវ​​នេះសូម្បី​តែ​ស្លាប​ព្រាស​ម្រាប់​ញ៉ាំ​​បាយ​ក៏អាច​យក​ទៅប្រើ​ជាមួយ​ ទូរ​ស័ព្ទ​សេ៊រី Smartphone, iPad និង Tablet​បាន​ដែរ ។លោក​​ជូដេន មូរហ្វី ​ដែល​ជា​អ្នក​ច្នៃ​សម្ភារ​ផ្ទះ​បាយ​ធ្វើជា​ឧបករណ៍​​ប្រើ​ជាមួយ​គ្រឿង​អេឡិច​ ត្រូនិក​​បាន​បង្កើត​ស្លាប​ព្រា​ធ្វើ​ពី​ឈើ​ដែល​ត្រូវ​បាន​គេ​ឲ្យឈ្មោះថា iSpoon Kitchen Stylus ​​ដោយ​នៅ​ខាង​ចុង​ដង​ស្លាប​ព្រា​​គាត់​បាន​បញ្ចូល​​សារ​ធាតុ​​​ capacitive stylus និង​សារ​ធាតុ​ផ្សេងៗ​ទៀតដើម្បី​អាចប្រើប្រាស់ជាប៊ិ​ក​ចុច​​នៅ​លើ​បន្ទះ​ អេក្រង់​ទូរស័ព្ទ Smartphone, iPad​ ឬ​ក៏​​​​​​ Tablet បាន ។
យោងតាម Umbra.com ឲ្យដឹងថា​ តម្លៃ​​ស្លាប​ព្រា iSpoon​ មួយ​ថ្លៃ​៧​ដុល្លារ ហើយ​ការ​ដឹក​ជញ្ជូន​នាំ​ចេញ​ទៅអឺរ៉ុប​ដោយ​ឥត​គិត​ថ្លៃ ។ ប៉ុន្តែ​​តម្លៃ​នេះ​នឹង​ប្រែ​ប្រួល​នៅ​ពេល​នាំ​ចេញ  ទៅ​លក់​ក្នុង​ចក្រ​ភព​អង់គ្លេស​​សម្រាប់​ប្រើ​ប្រាស់​ក្នុង​​ផ្ទះ​​បាយ​​ឬ​ សម្រាប់​អ្នក​គាំ​ទ្រ iPad ។ឥឡូវបញ្ហាដែល iSpoon Kitchen Stylus​កំពុង​ប្រឈម​គឺ​ផលិត​មិន​ទាន់​អ​្នក​​ប្រើ​ប្រាស់ ។ ​លោក​​ជូ​ដេន មូរហ្វី នឹង​ខំប្រឹង​ប្រែង​ផលិត​​​​សម្ភារ​ផ្ទះ​បាយ​ប្រើ​ជាមួយ​គ្រឿង​​អេ​ឡិច​ ត្រូនិក​បន្ថែម​ទៀត​ដែ​ល​ជា​គ្រឿង​សង្ហារិម ​ដូចជា​ iKnife iFork ហើយ​ឈាន​ទៅ​​ផលិត​សម្ភារ​ប្រើ​ប្រាស់​ក្នុង​បន្ទប់​​ទឹក​ផង​ដែរ​ឈ្មោះ​ថា iBath ៕

នារីវ័យក្មេងស្រស់ស្អាតម្នាក់ រងការរិះគន់ខ្លាំងៗនៅលើ Facebook (Video Inside)

ភ្នំពេញ៖  បន្ទាប់ពីនារីវ័យ ក្មេងស្រស់ស្អាតម្នាក់ បានបង្ហោះវីដេអូឃ្លីប នៅលើបណ្តាញទំនាក់
ទំនង សង្គមហ្វេសប៊ុក (Facebook) របស់ខ្លួនថ្មីៗនេះ ស្រាប់តែមហាជន និងស្រទាប់យុវវ័យ
មួយចំនួន ដែលនិយមលេងបណ្តាញ សង្គមដ៏ពេញ និយមមួយនេះ បានធ្វើការរិះគន់ខ្លាំងៗ
មកលើនាង ។
នៅក្នុងវីដេអូឃ្លីប រយៈពេល២៧ វិនាទី របស់នារីវ័យក្មេងម្នាក់ ដែលបានប្រាប់ឈ្មោះខ្លួន ឯងថា
អេនីតា ដោតនាងបានរៀបរាប់ ពីការដែលនាងមិនបាន ឆ្លើយតប និងលេងជាមួយ Friend ដែល
បាន Comment និង Chat ជាមួយនាង។ នាងបាននិយាយថា នាងមួយរយៈនេះ នាងរវល់ខ្លាំង
ហើយ នាងក៏បានសម្តែងការ អភ័យទោសចំពោះ Friend របស់នាងផងដែរ ។ តែអ្វីដែលធ្វើឲ្យ
មហាជន និយមលេងបណ្តាញសង្គម Facebook ធ្វើការរិះគន់មកលើនាងខ្លាំងៗ បែបនេះក៏ព្រោះ
តែនាង បានស្លៀកពាក់បែបសិចស៊ី មិនសមទំនងជាកូនខ្មែរ ហើយថែមទាំង បង្ហោះវីដេអូ ថែម
ទៀតផង ។

បើយើងសង្កេត មើលតាមរយៈ Comment របស់ Friend នាវីវ័យក្មេងរូបនេះដែល បានសរសេរចំ
ពោះវីដេអូ គឺរិះគន់ និងស្តីបន្ទោសខ្លាំងៗ មកលើនាង ហើយក៏មាន មួយចំនួនតូច សរសើរបែប
ចំអក ចំពោះនាងផងដែរ ។(DAPNEWS)
សូមទស្សនាវីដេអូខាងក្រោម៖







Tuesday, March 12, 2013

ស្រាត​ហែល​ទឹក​​រៃ​អង្គាស​ប្រាក់​​ក្នុង​ឧទ្យាន​ជាតិ​​នៅ​អូស្ត្រាលី​

ប្រជាជន​៤០០​នាក់​ស្រាត​សម្លៀក​បំពាក់​ហែល​​ទឹក​សមុទ្រ​ នៅ​តំបន់​ឆ្នេរ​ឡប​ប៊ើ​រ នៃ​ពិធី​ស៊ីដ​នី ស្គីន​នី រយៈ​ចម្ងាយ​៩០០​ម៉ែត្រ ដើម្បី​រក​ប្រាក់​ចូល​មូល​និធិ​ឧទ្យាន​ជាតិ​ និង​សត្វ​ព្រៃ ក្នុង​ទីក្រុង​ស៊ីដ​នី ប្រទេស​អូស្ត្រា​លី ៕

ស្លាប់​8​នាក់​ក្នុង​នោះ​មាន​កុមារ​7នាក់​ក្នុង​​គ្រោះ​អគ្គិ​​ភ័យ​មួយ​នៅ​អាល្លឺ​ម៉ង់​

ប៉ូលិស​រាយ​ការណ៍​ថា ភ្លើង​បាន​ឆាប​ឆេះ​ផ្ទះ​ល្វែង​មួយ​កាល​ពី​ថ្ងៃ​ទី​១០ មីនា នៅ​ភាគ​និរតី​អាល្លឺ​ម៉ង់ ដេោយ​សម្លាប់​សមាជិក​គ្រួសារ​មាន​ដើម​កំណើត​តួក​គី​មួយ​យ៉ាង​តិច​៨​នាក់ ក្នុង​នោះ​មាន​កុមារ​៧​នាក់ ។មូល​ហេតុ​នៃ​គ្រោះ​មហន្ត​រាយ​នេះ​ នៅ​ពុំ​អាច​កំណត់​ច្បាស់​នៅ​ឡើយ​​ ក៏​ប៉ុន្តែ​ប៉ូលិស​សង្ស័យ​ថា​អាច​បណ្តាល​មកពី​ឡ​មួយ​​ក្នុង​ផ្ទះ​ល្វែង​ ស្ថិត​នៅ​ជាន់​ទី​២​នៃ​អតីត​រោង​ជាង​ស្ល​ស្ពាន់​មួយ​ក្នុង​ទីក្រុង​ BACKNANG ស្ថិត​នៅ​ចម្ងាយ​២០​គីឡូ​ម៉ែត្រ​ភាគ​ឦសាន​ទីក្រុង​ STUTTGART ។
ពួក​អ្នក​ពន្លត់​​ភ្លើង​ជា​ច្រើន​រយ​នាក់​អាច​ជួយ​ សង្គ្រោះ​មនុស្ស​៣​នាក់ ។ មនុស្ស​ទាំង​៣​នាក់​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ។ យោង​តាម​កាសែត​អាល្លឺ​ម៉ង់​ BILD ថា ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ស្លាប់​ទាំង​៨​នាក់​​ជា​កូន​ ងែ៉ត​អាយុ​ទើប​៦​ខែ ។ ឪពុក​របស់​គ្រួសារ​នោះ​ពុំ​បាន​នៅ​ផ្ទះ​ឡើយ​​ពេល​មាន​ភ្លើង​ឆេះ ។ឧប​នាយក​រដ្ឋ​មន្ត្រី​តួក​គី​ លោក​ BEKIR BOZDAG ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​មួយ​លើ​រឿង​នោះ ៕

Sunday, March 3, 2013

ស្មៅបិសាច "លេបត្របាក់"ផ្ទះលើវាលខ្សាច់

Josh Pitman ជា​ពលរដ្ឋ​អាមេរិក​ម្នាក់ រស់នៅ​ប៉ែក​ខាងលិច​តិច​សាស់ បាន​សម្លឹង​ឃើញ​ផ្ទះ​របស់ខ្លួន​ស្ទើរតែ​ត្រូវ​លេប​បាត់ ដោយសារ​ប្រភេទ​ស្មៅ​បិសាច​នៅលើ​វាល​ខ្សាច់ ។​
​ស្មៅ​បិសាច ជា​ប្រភេទ​ស្មៅ​ដុះ​ពាសវាល ពាសកាល​នៅតាម​តំបន់​វាល​ខ្សាច់​ធំៗ​ក្នុងប្រទេស​អាមេរិក ។ បន្ទាប់ពី​វា​ក្រៀម​ស្ងួត​នោះ នឹងត្រូវ​ខ្យល់​គួច​យកទៅ​ទម្លាក់​គ្រប់កន្លែង ហើយ​ក្នុងនោះ​ក៏មាន​គ្រាប់​របស់​វា​ដែល​រងចាំ​ពេល​មាន​ភ្លៀង​នឹង​ចាប់ផ្តើម​ ដុះ​បន្ត​សារជាថ្មី ។​
​ក្រោយ​ដំណើរ​ខ្យល់​គួច​កើត​ឡើងលើ​វាល​ខ្សាច់​ ជាប្រចាំ ផ្ទះ​របស់ Josh Pitman ស្ទើរតែ​រង​ការ​គ្របដណ្តប់​ដោយ​គុម្ព​ស្មៅ​បិសាច​ធំៗ​នេះ ។ វា​បាន​ក្រសោប​ផ្ទះ​របស់គាត់ បន្ទាប់ពី​ខ្យល់​មួយ​ដែល​បក់បោក​ក្នុង​ល្បឿន 96km/h នា​តំបន់ midland texas ។​
ផ្ទះ​ដែល​ត្រូវ​ស្មៅ​លេប​ត្របាក់​

​ បន្ទាប់ពី​ថត​ខ្សែ​វីដេអូ​នូវ​ហេតុការណ៍​ចម្លែក​នេះ Josh Pitman ត្រូវបាន​ស្ថានីយទូរទស្សន៍​នៅ​តំបន់​នោះ​អញ្ជើញ​មក​សម្ភាសន៍ ។ រឿង​តែមួយគត់​គាត់​ហាមាត់​និយាយបាន​គឺ វា​ជា​រឿង​គ្មាន​ហេតុផល​តែមួយគត់ ដែល​ខ្ញុំ​ធ្លាប់​បានឃើញ ។​
​ពិតណាស់​ផ្ទះ​របស់លោក Josh Pitman ពិតជា​ត្រូវ​គ្របដណ្តប់​ដោយ​គំនរ​ស្មៅ​ដ៏​ធំ​សម្បើម​ដូច Video Clip ដែល​គាត់​បាន​ថត ៕M

Thursday, December 6, 2012

ស្ត្រីវ័យចំណាស់ ជាងគេ លើពិភពលោក ទទួលមរណភាព ក្នុងវ័យ១១៦ឆ្នាំ

Photo by DAP-NEWSស្ត្រីដែលមានវ័យចំណាស់ជាងគេម្នាក់ លើពិភព លោក ដែលមានឈ្មោះថា Besse Cooper បានទទួល មរណភាពក្នុងវ័យ ១១៦ឆ្នាំ។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានCNN។
យោងតាម Bangkok Post បានឲ្យដឹងថា ស្ត្រីវ័យចំណាស់រូបនេះ បានស្លាប់កាលពីថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១២ ក្នុងវ័យ១១៦ឆ្នាំ ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។ នេះបើយោងតាមការលើកឡើង របស់ លោក Sidney ដែលត្រូវជាកូនប្រុសរបស់លោកស្រី។
លោកបានបន្តថា ម្តាយរបស់លោក មានអាយុវែង និងមានសុខភាពល្អណាស់ ហើយលោកស្រីបានចាកចេញទៅដោយស្ងប់ស្ងាត់បំផុត។ គួរបញ្ជាក់ថា លោកស្រីត្រូវបានគេកត់ត្រាក្នុង Guinness World តាំង ពីខែមករា ឆ្នាំ២០១១ កន្លងទៅនេះ ក្នុងនាមជាមនុស្ស ដែលមានអាយុវែងជាងគេលើពិភពលោក។
កាលលោកស្រីនៅមានជីវិត នៅពេលសួរពីអាថ៌កំបាំង នៃការធ្វើឲ្យមានអាយុវែងលោកស្រីបានបញ្ជាក់ថា លោកស្រីមិនបរិភោគអាហារដែលប៉ះពាល់ដល់សុខភាព។ គួររំលឹកថា លោកយាយបានកើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៨៩៦ នៅ Tennessee៕

Wednesday, December 5, 2012

ផ្អើលពេញមួយរថភ្លើង ព្រោះនារីស៊ិចស៊ី រាំអាក្រាតកាយល្វែងលើ

 














ព័ត៌មានអន្តរជាតិ ៖ វាគឺជាដំណើរលើរថភ្លើងមួយដែលមិនអាចបំភ្លេចបាន ខណៈពេលដែល
កំពុងតែជិះលើរថភ្លើងសុខៗ  ស្រាប់តែមាននារីស្រស់ស្អាតវ័យក្មេង  រាំអាក្រាតកាយល្វែងលើ
ដែលបានបង្កជាភាពភ្ញាក់ផ្អើល  ក៏ដូចជាស្រឡាំងកាំង ពេញរថភ្លើង   នេះបើយោងតាមរបាយ
ការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស Happening កាលពីប៉ុន្មាន
ម៉ោងមុននេះ។



គួរបញ្ជាក់ផងដែរថា រឿងដែលមិននឹកស្មានដល់នេះ​ បានកើតនៅលើរថភ្លើង នាទីក្រុង Mont-
rrey ភាគឦសាន ប្រទេសម៉ិចសិក។ ភ្លាមៗនោះ កាលដែលឃើញបែបនេះហើយ បុរសៗភា
គច្រើនសម្លឺងមិនដាក់ភ្នែក  ខណៈពេលដែលមានបុរសមួយចំនួនផ្សេងទៀត បានដកកាម៉េរ៉ា
មកថតជាវីដេអូ   និងបានបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូកំពុងពេញនិយមថែមទៀតផង។
តែទោះជាយ៉ាងនេះក្តី បន្ទាប់ពីមានការរាំអាក្រាតកាយល្វែងលើ ប្រមាណជាង ៤ នាទីរួចមក
បុរសម្នាក់ ក៏មានប្រតិកម្មស្តែងនូវភាពមិនពេញចិត្ត  ដោយដាស់តឿននាងអោយស្លៀកពាក់
វិញ ស្របពេលដែលនាងកំពុងតែរាំនៅពីមុខក្មេងមិនគ្រប់អាយុ។


គួររំឭកផងដែរថា  របាយការណ៍ដដែល  បានបន្ថែមអោយដឹងទាក់ទិននិងអត្តសញ្ញាណរបស់
នាងផងដែរថា នាងមានឈ្មោះ Luna Bella ជាបេក្ខភាពដែលធ្លាប់ជាអ្នករាំស្រាតប្រចាំក្លឹបរាត្រី
Chocolate Men’s Club ។  ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ច
ផងដែរ ដោយធ្វើការចាប់ឃាត់ខ្លួនជាបណ្តោះអាសន្ន៕

ចាប់​អារម្មណ៍​ខ្លាំង​រឿង​​ប៉ូលិស​ម្នាក់​ឱ្យ​ស្បែក​ជើង​មួយគូ​ដល់​​អ្នក​គ្មាន​​​ទី​ជម្រក​​នៅញូវ​យ៉ក

នៅអាមេរិក​គេ​មាន​ការ​ចាប់​​អារម្មណ៍​ខ្លាំង​ណាស់​​ ចំពោះ​ព័ត៌​មាន​​​ និង​រូប​ភាព​​​ពី​​ប៉ូលិស​​ក្រុង​ញូវយ៉ក​​ម្នាក់​បាន​​ធ្វើ​​​អំណោយ​ស្បែក​​ ជើង​​ក​វែង​មួយ​គូ​ដល់​​បុរស​​គ្មាន​ទី​ជម្រក​​ម្នាក់​ដែល​​ដើរ​ដោយ​ជើង​ទទេ ។​រូប​ភាព​​នៃ​អំពើ​​ល្អ​របស់​​ប៉ូលិស​​រូប​នេះ​ត្រូវ​បាន​​មនុស្ស​ជាង​​ ៦០០.០០០​នាក់​​​​តាម​​FACEBOOK និយាយ​សរសើរ​ថា នេះ​ពិត​ជា​អំពើ​សប្បុរស​​​ធម៌​មួយ​ ។ ក៏​ប៉ុន្តែ​​​ការ​ពិត​​របស់​អ្នក​គ្មាន​​ទី​ជម្រក​​​នៅអាមេរិក​​​ពិ​ត​ជា​​ ស្មុគ​ស្មាញ ។
​កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​នេះ​កាសែត​​ញូវ​យ៉ក​​ ថែម​​បាន​ផ្សាយ​ពី​បុរស​គ្មាន​ទី​ជម្រក​​ម្នាក់​រស់​នៅ​​តាម​ចិញ្ចើម​ថ្នល់​ ​ដែល​គ្មាន​ស្បែក​​ជើង​ពាក់​ពេល​​រងា​​ តែ​ត្រូវ​បាន​​ប៉ូលិស​ម្នាក់​​​ទិញ​ស្បែក​ជើង​បុត​មួយ​គូ​ឱ្យ​​​មាន​តម្លៃ​ ១០០​ដុល្លារ​ ។ ក៏​ប៉ុន្តែ​​ក្រោយ​ទទួល​បាន​​ស្បែក​ជើង​​មួយ​គូ​នោះ​បុរស​គ្មាន​​ទី​ជម្រក​​ នោះ​នៅ​តែ​បន្ត​​ដើរ​ដោយ​ជើង​​ទទេ​ទៀត​​​ដោយ​លាក់​ទុក​ស្បែក​​ជើង​​ថ្មី​នោះ ។ បុរស​​ឈ្មោះ​FEFFREY HILLMAM នេះ​និយាយ​ថា ស្បែក​ជើង​​នេះ​មាន​តម្លៃ​គិត​ជា​ប្រាក់​​ច្រើន​ណាស់​ ។
ទោះ​ជា​យ៉ាង​ណា​​គាត់​អរគុណ​ណាស់​ចំពោះ​​​អំពើ​ សប្បុរស​របស់​នាយ​ប៉ូលិស​រូប​នេះ ។ គាត់​និយាយ​​ប្រាប់​កាសែត​​​ញូវ​យ៉ក​​ថែម​ថា ខ្ញុំ​ពិត​ជា​វាយតម្លៃ​ខ្ពស់​​ចំពោះ​អ្វី​ដែល​នាយ​ប៉ូលិស​​នេះ​បាន​ធ្វើ​ ។ ត្រូវ​ឱ្យ​មាន​​មនុស្ស​ដូច​គាត់​ច្រើន​នាក់​លើ​ផែន​ដី​​យើង​នេះ ។ ខ្ញុំ​សូម​​អរគុណ​​​គាត់​យ៉ាង​​អស់​ពី​ដួង​ចិត្ត​​ ។ ខ្ញុំ​បាន​​ពាក់​ស្រោម​​ជើង​ខ្លី​​​២សម្រាប់​​ដែរ​តែ​ខ្ញុំ​​នៅតែ​រងា ។ ប៉ូលិស​​រូប​នេះ​បាន​ជួប​និយាយ​​ជាមួយ​ខ្ញុំ ហើយ​បន្ទាប់​មក​​គាត់​ទៅ​កាន់​ហាង​​មួយ​នៅក្បែរ​ដើម្បី​ទិញ​​ស្បែក​ជើង​​បុត ​នោះ​ឱ្យ​ខ្ញុំ​​ ។ ស្បែក​ជើង​នេះ​ពិត​ជា​ថ្មី ។ មាន​មនុស្ស​តិច​ណាស់​ដែល​មាន​ភ័ព្វ​​វាសនា​ដូច​ខ្ញុំ ៕

Sunday, December 2, 2012

វីដេអូ៖ គាស់ទ្វារផ្ទះ២ជាន់ លួចម៉ូតូទំនើប២គ្រឿង

វៀតណាម៖ កាលពីថ្មីៗនេះ គេហទំព័រមួយនៅប្រទេសវៀតណាមបានបង្ហោះនូវវីដេអូស្តីពី
សកម្មភាពគាស់ផ្ទះ ចូលលួចម៉ូតូស៊េរីទំនើប ដោយប្រើពេលយ៉ាងខ្លី យកម៉ូតូទៅបានដោយ
សុវត្ថភាព ដែលមានការចាប់អារម្មណ៍មើលច្រើនពីសំណាក់អ្នកលេងអ៊ីនធឺណេត។
បើទោះជាមានការប្រុងប្រយ័ត្នដោយចាក់សោរទ្វារផ្ទះដល់ទៅពីរជាន់ទៅហើយក្តី ពេលដែល
ម្ចាស់ផ្ទះចេញផុតពីផ្ទះតែប៉ុន្មាននាទីប៉ុណ្ណោះ ចោរពីរនាក់បានមកគាស់ទ្វារផ្ទះ ហើយចូលលួច
ម៉ូតូលេខអូតូស៊េរីទំនើបពីរគ្រឿងបានដោយសុវត្ថភាព។(camnews)
សូមទស្សនាវីដេអូដូចខាងក្រោម ៖

Thursday, November 29, 2012

បុរសចិនម្នាក់ដុតខ្លួនឯង ព្រោះសុំរៀបការ មិនបានសម្រេច

កាលពីពេលថ្មីៗនេះ បុរសម្នាក់ត្រកូល វូ អាយុ ៣៨ឆ្នាំ បានដុតខ្លួនឯង បន្ទាប់ពីការសុំរៀបការ
មិនបានសម្រេច។ ការដុតខ្លួននេះ បានធ្វើឱ្យបុរសត្រកូល វូ នេះត្រូវរលាករាងកាយអស់ ៦០%។
បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពអាក្រក់បំផុត។
គួររឹលកថា តាំងពីឆ្នាំ ២០១១ បុរសត្រកូល វូ និងមិត្តស្រីរបស់ខ្លួន បានចាប់ផ្ដើមស្រឡាញ់គ្នា
ប៉ុន្ដែបន្ទាប់មក បញ្ហាជាច្រើនបានកើតឡើង រហូតដល់ថ្ងៃមួយ មិត្តស្រីរបស់បុរសនេះ បានសុំ
ចែកផ្លូវ និងរត់ទៅនៅឯស្រុកកំណើត។ ទោះជាយ៉ាងនេះក្ដី បុរសនេះក៏បានឆ្លងកាត់ចម្ងាយផ្លូវ
១,១០០គីឡូម៉ែត្រ ពីក្រុង Nanchang ខែត្រ Jiangxi  តាមទៅរកនាងដល់ស្រុកកំណើត នៅឯ
ក្រុង Qingdao ខែត្រ Shandong ។
ប៉ុន្ដែ នៅពេលទៅដល់ និងបានសុំនាងរៀបការ ពេលនោះនាងបែរជាប្រកែក  មិនព្រមរៀបការ
យ៉ាងដាច់ខាត។ ដោយមិនសុខចិត្ត បុរសវក់ស្នេហ៍រូបនេះ ក៏បានគំរាមថានឹងធ្វើអត្ដឃាត ប្រសិន
នាងមិនព្រមរៀបការ។ ភ្លាមនោះ បុរសនេះក៏បានចាក់ហ្គាស ទៅលើដងខ្លួន រួចក៏អុជភ្លើងដុតតែ
ម្ដង។(CAMNEWS)

Sunday, November 18, 2012

ផ្អើល​ថា​បា​ឡុង​ក្រុមហ៊ុន​សុខា អូ​តែ​ល​នៅមុខ​ប្រាសាទ​អង្គរវត្ដ​ដាច់​ខ្សែ​តែ​សមត្ថកិច្ច​បដិសេធ​

បា​ឡុង​មួយ​ដែល​សរសេរ​អក្សរ Cambodia Angkor នេះ​ហោះ​កាត់​ក្រុង​សៀមរាប​កាលពី​ល្ងាច​ថ្ងៃទី​១៦ ដែល​ពាក្យ​ចចាមអារ៉ាម​ថា​បា​ឡុង​នោះ​ជា​របស់​ក្រុមហ៊ុន​សុខា អូ​តែ​ល ដែល​ដាច់

ខេត្តសៀមរាប: នៅ​ល្ងាច​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១២​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​សំលឹង​ឃើញ​បា​ឡុង​ដ៏​ធំ​មួយ​បាន​ ហោះ កាត់​ពីលើ​តំបន់​ក្រុង​ទេសចរ​ណ៏ ខេត្ដ​សៀមរាប​។ បា​ឡុង​ខាងលើ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ហោះ​នៅលើ​លំហ​អាកា ស បាននាំគ្នា​និយាយថា​ជា​បា​ឡុង​ក្រុមហ៊ុន​សុខា អូ​តែ​ល​ដែល​ស្ថិត​នៅមុខ​នាគ​ទល់មុខ​ប្រាសាទ​អង្គរវត្ដ សំរាប់ធ្វើ​អាជីវកម្ម ឱ្យ​ភ្ញៀវទេសចរ​ជិះ​បាន​ដាច់ ហើយ​ហោះ​កាត់​ក្រុង​សៀមរាប​បែបនេះ​។ ករណី​ផ្អើល​ថា​បា​ឡុង​ក្រុមហ៊ុន​សុខា អូ​តែ​ល​ដាច់ ត្រូវបាន​សមត្ថកិច្ច​អង្គភាព​នគរបាល​ទេសចរណ៍​ប្រចាំ​ខេត្ដ​សៀមរាប​បាន​ និយាយថា​មិនមាន​ការ​ដាច់​បា​ឡុង​អី​នោះទេ​។​
​    ​
​នៅ​ចន្លោះ​ម៉ោង​ ១៧ ល្ងាច​ថ្ងៃទី​១៦ ខែវិច្ឆិកា​នោះ​មាន​មនុស្ស​មិនតិច​ទេ​បានឃើញ​បា​ឡុង​ដ៏​ធំ​មួយ​បាន​បណ្ដែត​ ខ្លូន នៅលើ​លំហ​អាកាស​ក្នុង​ក្រុង​សៀមរាប និង​ឆ្លងកាត់​វត្ដ​រាជ​បូព៌​។ បា​ឡុង​នេះ​ត្រូវបាន​អ្នកឃើញ​និយាយ​គ្រប់ៗ​គ្នា​ថា​គឺជា​បា ឡុង​របស់​ក្រុមហ៊ុន​សុខា អូ​តែ​ល​នៅមុខ​ប្រាសាទ​អង្គរវត្ដ​បាន​ដាច់​ខ្សែ​ពេល​ភ្ញៀវ​កំពុង​ជិះ​។​

​ ប្រជាពលរដ្ឋ​បាន​និយាយថា​បា​ឡុង​របស់​ក្រុមហ៊ុន​សុខា អូ​តែ​ល​បាន​ហោះ​រសាត់​ទៅ​ឆ្ងាយ​លើ​លំហ​អាកាស​ដោយ​មិ ន​ដឹងថា​បា​ឡុង​ដែល​ដាច់​ហោះ​ទៅដល់​ទីណា​ឡើយ​។ ហើយ​មនុស្ស​ដែល​ជិះ​ក៏​មិនដឹងថា​មាន​វាសនា​បែបណា​ឡើយ ព្រោះ ថា​ភ្ញៀវ​ដែល​ជិះ​ជាមួយ​បា​ឡុង​បាត់អស់​ព្រម​គ្នា​នោះដែរ​។​
​    ​
​ ពាក់​ព​ន្ធ័​ករណីនេះ​អ្នក​ពត៌មាន​រស្មី​កម្ពុជា​មិនអាច​សុំ​បំភ្លឺ​បាន​ទេពី ​តំណាង​ក្រុមហ៊ុន​សុខា អូ​តែ​ល​ដែលជា​ម្ចាស់​អូ​តែ ល ដែលជា​ម្ចាស់​បា​ឡុង​។ ប៉ុន្ដែ​ក្នុងករណីនេះ​លោក​វរ​សេនី​យ៏​ឯក សំ រស្មី​ប្រធាន​អង្គភាព​នគរបាល​ទេសចរ​ណ៏​ប្រចាំ​ខេត្ដ សៀមរាប​បាន​បដិសេធ​ថា នៅ​រសៀល​ថ្ងៃទី​១៦ មិនមាន​បា​ឡុង​របស់​ក្រុមហ៊ុន​សុខា អូ​តែ​ល​ដាច់​ខ្សែ​ដូច​ដែលមាន​ពាក្យ​ជា ចចាមអារ៉ាម​នោះឡើយ​។​

​លោក​ វរសេនីយ៍​សំ រស្មី​បាន​និយាយ​ឱ្យដឹងទៀតថា ពាក្យ​ចចាមអារ៉ាម​ដែលថា បា​ឡុង​នៅមុខ​ប្រាសាទ​អង្គរវត្ដ ហោះ​ទៅ​បាត់ គឺ​ខាង​អង្គភាព​នគរបាល​ទេសចរណ៍​បានដឹង​ដែរ ប៉ុន្ដែ​ខាង​អង្គភាព​បាន​បញ្ជូន​កំលាំង​ទៅធ្វើ​ការស្រាវជ្រាវ  ហើយ​បញ្ជាក់​យ៉ាងច្បាស់​ថា បា​ឡុង​នៅមុខ​នាគ​(​ប្រាសាទ​អងរ​វត្ដ​)​គឺ​មិនបាន​ដាច់​ដូច​ពាក្យ​ ចចាមអារ៉ាម​នោះទេ​។​
​    ​
​លោក​ប្រធាន​អង្គភាព​នគរបាល​ទេសចរ​ណ៏​បាន ​និយាយទៀតថា បា​ឡុង​ដែល​គេ​ឃើញ​ហោះ​កាត់​ខេត្ដ​សៀមរាប​គឺ ជា​បា​ឡុង​របស់​ក្រុមហ៊ុន​ឯកជន​ផ្សេង​មួយទៀត​ដែលមាន​ការហោះ​ជា​ញឹកញាប់​កាត់ ​ក្រុង​សៀមរាប​។ បា​ឡុង​នោះ​គឺមាន​ទី តាំង​ស្ថិតនៅ​ផ្លូវ​៦០​ម៉ែត្រ ដែលជា​បា​ឡុង​ប្រើ​ដោយ​ហ្គាស​។​
​    ​
​បា​ឡុង​ដែល​គេ​ឃើញ​ហោះ​ នៅពេលនោះ​គឺជា​បា​ឡុង​ពណ៌​ស និង​មាន​ផ្ទុះ​មនុស្ស​មួយចំនួន​ផងដែរ​នៅ​ផ្នែក​កន្ដ្រក យោង​ផ្នែក​ខាងក្រោម​។ នឹង​នៅជាប់​បា​ឡុង​គេ​សរសេរ​ភាសា​អង់គ្លេស​ដាក់ថា Cambodia Angkor ដែល​មិនមែនជា​បា ឡុង​របស់​ក្រុមហ៊ុន​សុខា អូ​តែ​ល​មាន​ពណ៌​លឿង​ឡើយ​៕

Monday, November 12, 2012

បីចំណុច ដែលកំណត់ថាសង្សារអ្នក ជាមនុស្សស្រឡាញ់អ្នកពិតប្រាកដ

យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកសិក្សាអំពីចិត្ដវិទ្យា នៃសហរដ្ឋអាមេរិក កាលពីពេល
ថ្មីៗនេះថា មនុស្សប្រុស ស្រីទាំងអស់ ពេលដែលស្រឡាញ់គ្នាដំបូងគឺតែងតែចង់ថ្នាក់ថ្មម​
និងនៅក្បែរគ្នា ដោយមិនចង់អោយអ្នកណាម្នាក់​ ចូលមករំខានឡើយ។


ជាមួយគ្នានេះដែរ ពួកគេក៏តែងតែចង់ស្វែងយល់ចិត្ដគ្នា អោយកាន់តែស៊ីជម្រៅផងដែរ។ ជា
ពិសេស គឺមនុស្សប្រុស ដែលតែចង់ដឹង និងថាតើអ្នកដែលខ្លួនស្រឡាញ់ បានដាក់ចិត្ដស្រ
ឡាញ់ខ្លួនស្មោះឬនៅ? ទៅបីជាយ៉ាងណាក៏ដោយ នេះគឺជាបីចំណុចដែល អ្នកអាចយល់ថា
គូរស្នេហ៍របស់អ្នក ប្រហែលអាចជាមនុស្សស្រាឡាញ់អ្នកពិតប្រាកដ។


១. គិតអ្វីដែលជាផលចំណេញទាំងសងខាង

ប្រសិនបើនារីនោះ ស្រឡាញ់យើងពិតបា្រកដមែន ពេលធើ្វអ្វីក៏ដោយ គឺនាងតែងតែចង់
ទទួលបានភាពស្មើៗគា្ន ពោលគឺមិនចង់បានរបស់របរយើងដោយស្រួលៗទេ ដូចជាលុយ
ឡានឬក៏សម្លៀកបំពាក់ ស្បែកជើង ដោយត្រូវអោយជើងចំណាយរហូតនោះទេ។ នាងគឺ
ជាមនុស្សស្រី ដែលមិនចង់បាននេះ ចង់បាននោះ ចង់ញាំនេះ ចង់ញាំនោះ ហើយអោយ
យើងជាអ្នកចំណាយលុយទេ។ ផ្ទុយទៅវិញ នាងតែងតែ ជាមនុស្សអោយយើងខំរៀនសូត្រ
ធ្វើការ និងសន្សំប្រាក់កាសទៀតផង។

២. ចិត្ដសប្បុរសសធម៌ និងការអាណិត
មនុស្សស្រីដែលមានចិត្ដមេត្ដា និងការអាណិត ចំពោះយើង ឬឪពុកម្ដាយរបស់យើង គឺជា
មនុស្សស្រី ដែលកម្រនឹងមានដែរ។​ លើសពីនេះ នាងជាមនស្សដែលតែងតែហ៊ានជួយ
យើងមុនគេ នៅពេលដែលយើង ជាមនុស្សត្រូវបរាជ័យពីរឿងអ្វីមួយ។ មិនតែប៉ុណ្ណោះនាង
ក៏គួរតែជាមនុស្ស ដែលចេះជួយមនុស្សទន់ខ្សោយ អន់អោន និងសណ្ដោសដល់អ្នកដ៏ទៃ
ផងដែរ។
៣. លួចថើបយើងដោយ​មិនដឹងខ្លួន
តាមការបង្ហាញរបស់លោក Roger Dave សាស្រ្ដាចារ្យសាកលវិទ្យាល័យ Cornell សហរដ្ឋ
អាមេរិក បានបង្ហាញថា ស្រ្ដីដែលលួចថើបយើង នៅពេលរូមដំណើរជាមួយគ្នា ឬកំពុងធ្វើអ្វី
ផ្សេង ដូចជាពិភាក្សារឿងរៀនសូត្រ នោះអាចបញ្ចាក់ថា ស្រ្ដីនោះបាននឹងកំពុងផ្ដល់ សេចក្ដី
ស្រឡាញ់របស់ខ្លួន មកលើយើងទាំងស្រុងហើយ។

Sunday, November 11, 2012

ប្រទះឃើញ ពោះថ្លាន់មួយក្បាល ទម្ងន់ជាង ១៥គីឡូក្រាម នៅមុខបូរីពិភពថ្មី

Photo by DAP-NEWSភ្នំពេញៈ ពោះថ្លាន់មួយក្បាលទម្ងន់ជាង ១៥គីឡូក្រាម ត្រូវបានសន្ដិសុខបូរីពិភពថ្មី ប្រទះឃើញនៅក្នុង ស្មៅមុខបុរីពិភព ហាក់អល់អែកមិនហ៊ានវារទៅណា បង្កឲ្យភ្ញាក់ផ្អើលវេលាម៉ោង ៧ និង១៥នាទីយប់ ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ ២០១២ នៅពីមុខសួនស្មៅបូរីពិភពថ្មី  ស្ថិតតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឫទ្ថី ភូមិ បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក អ៊ុក រ៉ាវី សន្ដិសុខបូរីពិភពថ្មី ដែលបានឃើញពោះថ្លាន់នោះបានឲ្យដឹងថា «ខ្ញុំកំពុងយាមស្រាប់ តែឃើញពោះមួយនេះវារមក ហើយមានការភ្ញាក់ផ្អើល ក៏ហៅគ្នីគ្នាមកមើល ប៉ុន្ដែរឿងដែលចម្លែកពោះ ដ៏ធំមួយក្បាលនេះមិនព្រមវារទៅណាទេ ហើយចេះតែងក់ក្បាលរហូត»។ ក្រោយការឧទ្ទិស និងបួង សួងតាមជំនឿរបស់ពលរដ្ឋខ្មែររួចហើយ ទោះបីជាប្រជាពលរដ្ឋនាំគ្នាដេញវា ក៏វាមិនព្រមវារទៅណា ដែរ។
ក្រោយពេលឃើញវាមិនព្រមវារទៅណានោះ ម្ចាស់បូរីពិភពថ្មីសម្រេចឲ្យទាក់ទងទៅអង្គភាពអភិរក្ស សត្វ ដើម្បីជួយសង្គ្រោះ។ ក្រោយពីការពិនិត្យពោះថ្លាន់មួយក្បាលនេះ មានទម្ងន់ប្រមាណជា ១៥គីឡូ ក្រាម មានប្រវែងមួយម៉ែត្រកន្លះ ហើយពោះនោះទំនងវាចេញពីបឹងពោងពាយ បន្ទាប់ពីបឹងប្រវត្ដិសាស្ដ្រ មួយនេះ ត្រូវគេចាក់លុបស្ទើរទាំងស្រុងទៅហើយនោះ៕
Photo by DAP-NEWS

អ្នកជំនាញ​ បកស្រាយថា ពាក្យចចាមអារ៉ាម មានបាតុភូតងងឹតបី យប់ជាប់គ្នា ជាការប្រឌិត របស់អ្នកវិទ្យាសាស្ត្រ

Photo by DAP-NEWSបន្ទាប់ពីមានព័ត៌មាន ជាពាក្យចចាមអារ៉ាមថា អង្គការណាសាបានរកឃើញថា នឹងមានបាតុភូតងងឹតបីថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ខាងមុខនេះ អង្គការណាសា បានចេញមុខ មកបកស្រាយបញ្ហានេះថា វាមិនមែនជាការពិតនោះទេ។
អង្គការដែលមានជំនាញផ្នែកលំហអាកាសកំពូលមួយនេះបានលើកឡើងថា ព័ត៌មាននេះ មិនមែនជា ការពិតនោះទេ វាជាការប្រឌិតរបស់អ្នកវិទ្យាសាស្ត្រ ដែលពុំមានលក្ខណៈច្បាស់លាស់។ កាលពីមុន មានការលើកឡើងថា បាតុភូតងងឹតផែនដីទាំងមូលនឹងកើតមានឡើង ក្នុងអំឡុងថ្ងៃទី២៣ ដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១២ខាងមុខ។ ព័ត៌មានប្រឌិតនេះ បានបន្ថែមថា វាមិនមែនថ្ងៃចុងក្រោយរបស់ផែន ដីនោះទេ តែវាជាពេលមួយដែលព្រះអាទិត្យ និងផែនដី ស្ថិតនៅក្នុងជួរតែមួយ ជាលើកដំបូងជាហេតុនាំ ឲ្យផែនដីមិនអាចទទួលយកពន្លឺរបស់ព្រះអាទិត្យទាំងស្រុងតែម្តង។
តាមការបកស្រាយបានបញ្ជាក់ថា ការពិតពាក្យថាស្របគ្នាក្នុងពេលនេះ មានន័យថា ព្រះអាទិត្យ នឹងស្ថិតនៅស្របគ្នានឹងចំណុចកណ្តាល នៃចក្រវាឡ ឬហៅថា ហ្គាឡាក់ស៊ី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ខាងមុខ។ ចំពោះបាតុភូតនេះ ប្រាកដជាកើតមានឡើងពិតប្រាកដមែន ហើយវាតែងតែកើតមានជារៀងរាល់ឆ្នាំក្នុងពេលវេលាប្រហាក់ប្រហែលគ្នា។ ប៉ុន្តែបញ្ហានេះ ពុំមានបង្កជាបញ្ហាអ្វីដល់ផែនដីរបស់យើងនោះទេ មិនថាជារឿងអាក្រក់ ឬរឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ។ ចំណុចកណ្តាលនៃហ្គាឡាក់ស៊ីស្ថិតនៅ ចម្ងាយប្រមាណជា ២៨ពាន់ឆ្នាំពន្លឺ ដែលស្មើនឹង ១៦៥.០០០សែនកោដម៉ាយ៍ឯណោះ។
សំណួរសួរថា តើនឹងមានអ្វីកើតឡើងក្នុងឆ្នាំ២០១២នេះ នៅមិនទាន់មានចម្លើយណាមួយទាក់ទងនឹង បញ្ហានេះ នៅឡើយទេ៕

Saturday, November 10, 2012

ប្រទះ​ឃើញ​ ត្រីរាជ ទម្ងន់ ២២០ គីឡូក្រាមងាប់ អណ្ដែតទឹក នៅសង្កាត់ ច្រាំងចំរេះទី១

Photo by DAP-NEWSភ្នំពេញ ៖ ត្រីរាជ ទម្ងន់ ២២០ គីឡូក្រាម ត្រូវបានអ្នកនេសាទ និងប្រជាពលរដ្ឋ នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌ ឫស្សីកែវ ប្រទះឃើញងាប់អណ្ដែតទឹក កាលពី វេលាម៉ោង ១០និង៥០នាទី យប់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១២ បន្ទាប់ពីជាប់ដាយលេខ ៤ សេ ។
ប្រភពព័ត៌មាន ពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា បន្ទាប់ពីប្រទះឃើញត្រីរាជ ងាប់អណ្ដែតទឹកហើយ ខាងអាជ្ញាធរមូលដ្ឋាន បានរាយការណ៍ជូនមន្ដ្រីជលផល ដើម្បី យកទៅពិនិត្យមើល ពីត្រី រាជ ដែលមានទម្ងន់ធ្ងន់មួយនេះ៕

ស្ត្រី​ដ៏​សិច​ស៊ី​ទាំង២០រូប លើ​ពិភពលោក

សូម​បណ្តែតអារម្មណ៍​លើ​ស្ត្រី​ជាប់​ចំណាត់ថ្នាក់​សិច​ស៊ី​បំផុត​ទាំង២០រូប របស់​ទស្សនា​វ​ដ្តី Maxim Magazine 2012

1.Bar Rafaeli


2.Olivia Munn


3.Mila Kunis


4.Katy Perry



5.Olivia Wilde


6. Jennifer Lawrence


7. Emma Stone


8. Megan Fox


9. Malin Akerman


10. Adrianne Palicki



11. Rosie Huntington-Whiteley


12. Kate Beckinsale


13. Blake Lively


14. Lea Michelle


15. Kristen Stewart


16. Charlize Theron


17. Scarlett Johansson


18. Katrina Bowden


19. Victoria Justice


20. Jennifer Love Hewitt


ប្រភពពី modamee

Comments system

Disqus Shortname