កញ្ញាអីុសានី ស្រេស្សា
បានគ្រងមកុដបវរកញ្ញានេប៉ាល់២០១៣
នៅក្នុងចំណោមបេក្ខនារីចំនួន១៨រូប
ដែលបានចូលរួមប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ។
ទន្ទឹមនឹងការទទួលជ័យលាភីនោះ
នាងក៏ទទួលបានពានរង្វាន់បវរកញ្ញាឯកភេសជ្ជៈ Fanta ផងដែរ ។
បវរកញ្ញារ៉ូជីស្សា សាហ៊ី ជាប់ចំណាត់ថ្នាក់លេខ២
និងជាប់ជាបវរកញ្ញាឯកអន្ដរជាតិនេប៉ាល់២០១៣
និងកញ្ញាស្រីុទីម៉ា សា ជាប់ចំណាត់ថ្នាក់លេខ៣
និងជាប់ជាបវរកញ្ញាផែនដីនេប៉ាល់២០១៣ ។
កម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនៅសាលមហោស្រពក្នុងទី
ក្រុងកាត់មណ្ឌូ កាលពីថ្ងែទី២០ មីនា ។
បវរកញ្ញានេប៉ាល់២០១៣ វ័យ២១ឆ្នាំ
អីុសានី ស្រេស្សា
ជាមួយអារម្មណ៍រំភើបក្រៃលែងរហូតចេញទឹកភ្នែករលីងរលោងបាននិយាយ
នៅលើវេទិកាថា «ការខិតខំ
និងការជឿជាក់របស់នាងខ្ញុំទាំងប៉ុន្មានគឺចង់បានមកវិញនូវជ័យ
លាភីនាថ្ងែនេះ» ។ នៅក្នុងវគ្គសំណួរគឺកញ្ញាអីុសានី
បានឆ្លើយត្រូវគាប់ចិត្ដគណៈកម្មការ និងទស្សនិកជន ។
គណៈកម្មការវាយតម្លៃ ក៏មានអតីតបវរកញ្ញានេប៉ាល់ឆ្នាំ២០១១
មានីឡា ជូស្សុីផងដែរ៕