រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ឈ្មោះប៉ែន
សុវណ្ណ អាយុ៣៣ឆ្នាំ រស់នៅភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ
ខេត្តក្រចេះ
ដែលមកសម្រាលកូននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
កាលពីថ្ងៃទី២២ មីនា
ហើយបានសម្រាលកូននៅវេលាម៉ោង២រំលងអធ្រាត្រឈានចូល
ថ្ងៃទី២៣ មីនា ស្រាប់តែនៅម៉ោង៩ព្រឹកថ្ងៃទី២៤ មីនា
ក៏ត្រូវជនមិនស្គាល់មុខចូលបន្លំលួចបីយកទារកទើបនឹង
កើតនេះទៅបាត់
បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោពេញមន្ទីរពេទ្យ ។
តាមប្រភពព័ត៌មានពីស្ត្រីជាម្ដាយទារកក៏
ដូចអ្នកកំដរបានឱ្យដឹងថា នៅ ព្រឹកថ្ងៃទី២៤ មីនា
នោះមានស្ត្រីម្នាក់ សម្បុរខ្មៅស្រអែម
បានចេញចូលក្នុងបន្ទប់ដែលគាត់សម្រាក
ហើយធ្វើឫកពាដូចជាស្រឡាញ់ទារកនេះខ្លាំងណាស់ ។
ជាងនេះទៅទៀត
ស្ត្រីមានគំនិតទុច្ចរិតខាងលើបានធ្វើខ្លួនបញ្ជើចទា
រកលេងចុះឡើងពីរបីដងជាប់ៗគ្នាតាំងពីថ្ងៃ ទី២៣ មីនា
រហូតដល់ព្រឹកថ្ងៃទី២៤ មីនា
ទើបបន្លំបីទារកនេះទៅបាត់តែម្ដង ។
សូមបញ្ជាក់ថា
ទារកខាងលើត្រូវជនមិនស្គាល់មុខលួចយកទៅបាត់ខណៈជីដូនដែល
នៅកំដរជាប់អង្គុយលេងនៅលើបង់ខាងមុខបន្ទប់
ហើយស្ត្រីជាម្ដាយកំពុងសម្រាកភ្លេចខ្លួនមួយភ្លែត ។
ចំណែកបុរសជាប្ដី
និងជាឪពុកទារកក៏មិននៅក្នុងបន្ទប់មួយភ្លែតដែរ
ទើបជាហេតុធ្វើឱ្យស្ត្រីខាងលើមានឱកាសលួចយកទារកទៅ
បាត់ ភ្លាមៗ ។ ចំពោះករណីនេះ
សមត្ថកិច្ចមូលដ្ឋានក៏ដូចជានគរបាលស្នងការដ្ឋានរាជធានី
ភ្នំពេញបានប្រកាសតាមវិទ្យុទាក់ទងដើម្បីស្ទាក់ចាប់
ស្ត្រីដែលលួចទារកខាងលើចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ
-សូវៀត តែមិនទាន់ដឹងថា
អាចចាប់ខ្លួនបានឬយ៉ាងណានៅឡើយទេ ។
ទោះបីជាបែបណា
ការស្វះស្វែងដើម្បីចាប់ខ្លួនស្ត្រីដែលជាចោរលួច
ទារកនោះក៏បានសម្រេចដោយចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង
១១ និង៣០នាទីថ្ងៃដដែល
នៅក្បាលសាឡាងអ្នកលឿងត្រើយខាងលិចក្នុងឃុំកំពង់ចម្លង
ស្រុកលើកដែក ខេត្តកណ្ដាល ខណៈស្ត្រីនោះចេញពីមន្ទីរពេទ្យ
ហើយជិះរថយន្តឈ្នួលទៅដល់អ្នកលឿងត្រើយខាងលិច ។
ពេលនោះត្រូវសមត្ថកិច្ចស្រុកលើកដែកចាប់ខ្លួន
និងរំដោះយកទារកខាងលើមកប្រគល់ឱ្យឪពុកម្ដាយនៅមន្ទីរពេទ្យ
មិត្តភាពខ្មែរ-សូវៀតវិញ ហើយឪពុកម្ដាយ
និងស្ត្រីជាជីដូនបានថ្លែងអំណរគុណយ៉ាងខ្លាំង
ចំពោះទឹកចិត្តពុះពាររបស់សមត្ថកិច្ចក្នុងការតាមស្វែង
រកឃើញកូន និងចៅគាត់មកវិញ ។
សូមបញ្ជាក់ថា
ឪពុករបស់ទារកខាលើឈ្មោះម៉ឹង ពិសី
ហើយរូបគាត់បានសម្រេចចិត្តដាក់ឈ្មោះកូនថា ម៉ឹង សំណាង
ដោយសារកូនមានសំណាងខ្ពស់ត្រូវសមត្ថកិច្ចជួយរំដោះបាន
ពីចោរស្រីម្នាក់យកមកប្រគល់ឱ្យគាត់វិញ ។
មន្ត្រីប៉ូលិសស្រុកលើកដែកឱ្យដឹងថា
ស្ត្រីដែលលួចទារកនេះឈ្មោះតិច ស៊ីថាច អាយុ៤៥ឆ្នាំ
ជាខ្មែរកម្ពុជាក្រោម នៅភូមិចុងមាស ឃុំយិនសឿន
ស្រុកកុងងាង ខេត្តទីយីន ប្រទេសវៀតណាម ។
តាមការសារភាពឱ្យដឹងខ្លះៗថា
ដោយសារតែស្ត្រីរូបនេះរៀបការហើយអត់មានកូន
និងចង់បានកូនពេក ឃើញមានឱកាសក៏លួចទារកយកមកតែម្ដង
ក្នុងគោលបំណងគេចខ្លួនទៅប្រទេសវៀតណាម
ហើយយកទារកនោះទៅចិញ្ចឹមជាកូន ។
ទោះជាបែបនេះក្ដីការឆ្លើយដោះសាដូច្នេះមិនអាចជឿបាន
ទេ
ព្រោះមិនខ្វះទេអ្នកអត់កូនបានទៅសុំក្មេងចិញ្ចឹមតាម
មណ្ឌលកុមារកំព្រា ឬសុំតាមរយៈផ្សេងៗ
មិនមែនលួចពីម្ដាយគេបែបនេះឡើយ ៕(KOH)