Thursday, March 21, 2013

ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​បុក​កិន​ដាច់​ក្បាល​ទៅ​មុខ​ខ្លោង​ទ្វារ​វត្តទួល​ទទឹម

ខេត្ត​ស្វាយរៀង ៖​ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ត្រូវ​រថយន្ត​បុក​ និង​កិន​ដាច់​ក្បាល​បាត់​ ប្រកាច់​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ ខណៈ​ដែល​ស្ត្រី​រូប​នោះ​ជិះ​​កង់​តាម​ចិញ្ចើម​ផ្លូវ​ជាតិ​ កាល​ពី​វេលា​ម៉ោង​៩ និង​១០នាទី​ព្រឹក​ ថ្ងៃ​ទី​២០ មីនា​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ១​ ខាង​កើត​ក្លោង​ទ្វារ​វត្ត​ទួល​ទទឹម​ ស្ថិត​ក្នុង​ភូមិ​ត្របែក​ប្រហោង​ ឃុំ​តា​សួស​ ស្រុក​ស្វាយ​ជ្រំ ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ​វ៉ា សុភាព​ អាយុ​៤៦​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ព្រៃ​បន្ទាយ​ ឃុំ​ស្វាយ​យា​ ស្រុក​ស្វាយ​ជ្រំ។
លោក​វរសេនីយ៍​ត្រី​ ឡឹក ធឿន​ អធិការ​នគរ​បាល​ស្រុក​ស្វាយ​ជ្រំ​បាន​មាន​ប្រសាសន៍​ថា​ មិន​មាន​អ្នក​ណា​បាន​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក​ទេ​ ស្រាប់​តែ​ គេ​ឃើញ​ស្ត្រី​ម្នាក់​ដេក​ដួល​លើ​ផ្លូវ​ជាតិ​លេខ​១ ដាច់​ក្បាល​បាត់​ សល់​តែ​សាច់​មាត់​បន្តិច​ ឯកង់​មួយ​គ្រឿង​ដួល​ក្បែរ​នោះ​ក៏​ដូច​ជា​ពុំ​មាន​ប៉ះ​ដាច់​រលាត់​ថ្នាំ​ ហើយ​សមត្ថ​កិច្ច​របស់​លោក​ដែល​ឈរ​ជើង​នៅ​ខាង​លិច​កន្លែង​កើត​ហេតុ​តែ​ជាង​ ១០០​ម៉ែត្រ​ប៉ុណ្ណោះ​ ក៏​ពុំ​ឮស្នូរ​បុក​អ្វី​សោះ​៕(ប្រភពកោះសន្តិភាព)

Comments system

Disqus Shortname