ម៉ូតូ Scooter
ថ្មីដែលដើរដោយថាមពលអគ្គិសនីបានលេចេចញជារូបរាងយ៉ាងស្រស់
ស្អាត
និងបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ដោយសារវាអាច
បត់ជាពីរក្នុងរយៈពេលប៉ុន្មានវិនាទីមានរាងដូចជាវ៉ាលីស
មានកង់អាចទាញអូសបានយ៉ាងស្រួល ។
ម៉ូតូដ៏ទំនើបនេះមានតម្លៃ៣.០៤៥ដុល្លារ
ហើយវាកំពុងត្រូវបានផ្សព្វផ្សាយលក់តាមប្រព័ន្ធអុីនធើរ
ណេតជាបណ្តើរៗហើយ ។
ចំពោះលក្ខណៈពិសេសជាងនេះរបស់ម៉ូតូនេះគឺវាមានទម្ងន់
ស្រាលត្រឹមតែ២៥គីឡូក្រាម
និងអាចបើកបរបានក្នុងល្បឿន២៨គីឡូមែ៉ត្រក្នុងមួយម៉ោង
និងរាល់ពេលបញ្ចូលភ្លើងត្រឹមតែមួយមោ៉ងអាចជិះបាន
ចម្ងាយ៣៥គីឡូមែ៉ត្រ ។
ចំណែកកៅអីអង្គុយមានលក្ខណៈបែបបុរាណ
ព្រោះវាធ្វើពីស្បែកសត្វដែលធ្វើឱ្យអ្នកអង្គុយមាន
ផាសុកភាពខណៈកំពុងបើកបរ ៕