រាជធានីភ្នំពេញ ៖
ស្ដ្រីម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ដែលមានមុខរបររកស៊ីផ្លូវភេទត្រូវបាន
នគរបាលប៉ុស្ដិ៍រដ្ឋបាលស្រះចកស្រាវជ្រាវ
និងចាប់ឃាត់ខ្លួនភ្លាមៗក្រោយពីពួកគេធ្វើសកម្មភាពព្រួតគ្នាវាយ
និងឆក់យកកាបូបលុយពីបុរសរងគ្រោះ២នាក់នៅពេលដែលកំពុងតថ្លៃស្រីយកទៅ
រួមភេទ ។
យោងតាមរបាយការណ៍របស់នគរបាលប៉ុស្ដិ៍រដ្ឋបាលស្រះ
ចកបានឱ្យដឹងថា កាលពីវេលាម៉ោង១១យប់ថ្ងៃទី២០ មីនា ២០១៣
ស្ថិតនៅមុខផ្ទះលេខ៣០ ផ្លូវលេខ៧០ ភូមិទី២១ សង្កាត់ស្រះចក
ខណ្ឌដូនពេញ ជនរងគ្រោះឈ្មោះឯក ចាន់ថុល ភេទប្រុស អាយុ២៥ឆ្នាំ
មុខរបរជាអ្នកបើករថយន្ដ ស្រុកកំណើតនៅភូមិកោះឈើទាល ឃុំទួលសាលា
ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ
រួមជាមួយគូកនម្នាក់ទៀតជិះម៉ូតូ១គ្រឿងម៉ាកគុបមកឈប់នៅចំណុចកើត
ហេតុខាងលើ ដើម្បីតថ្លៃស្ដ្រីរកស៊ីផ្លូវភេទយកទៅរួមភេទ ។
ខណៈពេលកំពុងឈប់ម៉ូតូតថ្លៃនោះ ស្រាប់តែជនសង្ស័យជាស្ដ្រីរកស៊ីផ្លូវភេទ
មានគ្នា៦នាក់បានមកចោមរោមហើយធ្វើសកម្មភាពវាយ
និងឆក់យកកាបូបលុយប្រុងគេចខ្លួន ។
ប៉ុន្ដែក្រោយពីមានការភ្ញាក់ផ្អើលកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល
ស្រះចកបានចុះទៅកាន់កន្លែងកើតហេតុ
ហើយឃាត់ខ្លួនស្ត្រីរកស៊ីផ្លូវភេទម្នាក់ឈ្មោះស៊ុង វ៉ាន់
អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៨៥ ផ្លូវលេខ៧០ សង្កាត់ទួលសង្កែ
ខណ្ឌឫស្សីកែវ រីឯបក្សពួក៥នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន។
បច្ចុប្បន្នជនសង្ស័យរូបនេះ
ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ
ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕(ដកស្រង់ពីកោះសន្តិភាព)