Sunday, March 24, 2013

​​​រ៉ូប​វែង​ជា​ង​គេ​បំផុត​លើ​ពិភព​​លោក​ត្រូវ​បាន​ដាក់​តាំង​នៅ​ប្រទេស​អង់គ្លេស

ទីក្រុងឡុង​ ៖ ​រ៉ូប​វែង​ជាង​គេ​បំផុត​​​លើ​ពិភព​លោក​​​ត្រូវ​បានគេ​​ដាក់​​​បង្ហាញ​​​ នៅក្នុង​ទីក្រុងឡុង​​​កាលពី ​​ថ្ងៃ​សុក្រ ទី​​​​២២ មីនា ​ឆ្នាំ​​២០១៣ កន្លង​ទៅនេះ ។ ​រ៉ូប​នេះ​មាន​បណ្ដោយ​ប្រវែង​​​​៤​៥ម៉ែត្រ​​ និង​ទទឹង​​​​គ្រប​ដណ្ដប់​ទៅ​លើផ្ទៃ​​​​​ដី​​ទំហំ​​១៣៩,៣​ម៉ែត្រ​​​ការ៉េ  ។ ​រ៉ូប​ដ៏​វែង​នេះ​ត្រូវបាន​ច្នៃ​ម៉ូដ​​​​ដោយ​លោក​​ Henry Holland​ ​វ័យ​​២៩ឆ្នាំ ​ធ្វើពីសូត្រ​​​មានពណ៌​​ក្រហម និង​​លឿង​​ ។ ​លោក​បាន​បន្ត​ទៀត​ថា រ៉ូប​នេះ​បានដាក់​តាំង​​​បង្ហាញ​​ក្នុ​ង​មជ្ឈ​មណ្ឌល​​​លក់​ទំនិញ Trinity ​Shopping Leeds ​ដើម្បី​​ទាក​់​ទាញ​អ្នក​ចូល​រួម​ទស្សនា​​​​ក្នុង​ការ​តាំ​ង​ពិរពណ៍​ម៉ូដ​ សម្លៀក​បំពាក់ ៕

Comments system

Disqus Shortname