ខេត្តកំពង់ចាម ៖
រ៉ឺម៉កម៉ូតូលក់នំបុ័ងសាច់និងប្រហិតចៀនត្រូវរថយន្តកូរ៉េធុនធំ១
គ្រឿងចំណុះ៥តោនដឹកដំឡូងមីបានបើកមកកៀរ
ខណៈកំពុងបើកបរនៅលើដងផ្លូវមួយបណ្តាលឱ្យក្រឡាប់បះជើងទ្រមេឃ
។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា៥ល្ងាចថ្ងៃទី១៩
មីនា ស្ថិតនៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។
ចាត់ទុកជាសំណាងដែល២នាក់ប្តីប្រពន្ធជិះលើម៉ូតូគ្រាន់តែរងរបួស
បន្តិចបន្តួច
ចំណែករថយន្តបានបើករត់បានចម្ងាយប្រហែល១០គីឡូម៉ែត្រទើបសមត្ថ
កិច្ចឃាត់បាន ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹង
ថា រ៉ឺម៉កម៉ូតូដឹកនំបុ័ងសាច់បានចេញមកពីខាងស្រែវាល ឃុំមេសជ្រៃ
ជិះ២នាក់ប្តីប្រពន្ធក្នុងទិសដៅពីលិចមកកើតតាមផ្លូវថ្នល់កាត់
ពីភូមិមួយទៅភូមិមួយ
ក្នុងគោលបំណងទៅលក់នៅកន្លែងបុណ្យកាន់អង្គក្នុងវត្តមួយនៅភូមិ
បែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។
ពេលជិះមកដល់ក្នុងភូមិមាឃ១ ឃុំព្រែកកក់
ស្រាប់តែមានរថយន្តធុនធំ១គ្រឿងដឹកដំឡូងមីបានមកពីក្រោយស្របទិស
គ្នាក៏វ៉ារ៉ឺម៉កម៉ូតូ តែវ៉ាមិនផុតប៉ះដំបូលរ៉ឺម៉ក
ក៏បណ្តាលឱ្យម៉ូតូលក់នំបុ័ងនោះប៉ើងទៅចិញ្ចើមថ្នល់បុកបង្គោល
ស្លាកគណបក្សពេញទំហឹងបាក់រាបដល់ដី
ឯម៉ូតូបានក្រឡាប់បះជើងទ្រមេឃ
បែកកញ្ចក់ទូដាក់ប្រហិតខ្ទេចតែម្តង ។
ភ្លាមៗនោះរថយន្តមិនបានឈប់នៅមើលទេ
បានបន្ថែមល្បឿនបើករត់ទៅមុខទៀត ។
ប្រជាពលរដ្ឋបានបឹ្តឹងមកនគរបាលប៉ុស្តិ៍រដ្ឋ
បាលឃុំព្រែកកក់ឱ្យជួយអន្តរាគមន៍ដេញតាមចាប់រថយន្តបង្កហេតុ
ចម្ងាយជិត១០គីឡូម៉ែត្រទើបសមត្ថកិច្ចឃាត់រថយន្តនោះបាន
។ប៉ូលិសបានបញ្ជាក់ថា
ករណីនេះត្រូវភាគីម្ចាស់រថយន្តដឹកដំឡូងមីយល់ព្រមចេញសំណងចំពោះ
ការខូចខាតទៅឱ្យម្ចាស់រ៉ឺម៉កម៉ូតូ ៕(ប្រភពពីកោះសន្តិភាព)