Sunday, December 18, 2011

ការពិត ដ៏គួរឲ្យភ្ញាក់ផ្អើល ៦ យ៉ាង អំពីកាហ្វេ

ទោះជាអ្នកចូលចិត្ត ភាពក្តៅ ត្រជាក់ ខ្មៅ ឬ ដាក់ជាមួយស្ករ យ៉ាងណាក៏ដោយ ក៏កាហ្វេផ្តល់ អត្ថប្រយោជន៏ ជាច្រើន សម្រាប់សុខភាព របស់អ្នកដែរ ។ ការទទួលទាន ការហ្វេ មិនត្រឹមតែធ្វើ ឲ្យអ្នក មានអារម្មណ៏ស្រស់ស្រាយ ប៉ុណ្ណោះទេ គឺថែម ទាំង ជួយកាត់បន្ថយ គ្រោះថ្នាក់ នៃការកើតជំងឺ មហារីកស្បែក បានមួយកម្រិតទៀតផង ។ ដូច្នេះអត្ថបទ មួយនេះ នឹងបង្ហាញអ្នក អំពីអត្ថប្រយោជន៍ ដ៏ភ្ញាក់ផ្អើលអំពីការហ្វេ។
១-វាអាចជួយការពារ ពីការមានអារម្មណ៏ ស្មុគស្មាញ អ្នកនឹងមានអារម្មណ៍ថា ស្រស់ស្រាយ បន្ទាប់ពីបានអ្នកក្រេប រសជាតិកាហ្វេ នាពេលព្រឹក ជាលើកដំបូង ។ ការសិក្សា មកពីសាលា ហាវ៉ាដនៃ សុខភាពសារធារណៈ របស់សហរដ្ឋអាមេរិក ដែលបានចេញ ផ្សាយ កាលពីខែមុន នៅក្នុងទី ទុកឯកសារ ខាងវិជ្ជាពេទ្យ ក្នុងប្រទេស បានរកឃើញថា ស្រ្តីដែលបានទទួលទាន កាហ្វេ ដែល ពោរពេញទៅដោយ ជាតិកាហ្វេអ៊ីន ជាប្រចាំ អាចមានគ្រោះថ្នាក់ នៃការកើតមាន អារម្មណ៍ស្មុគស្មាញ តិចជាងអ្នក ដែលមិន ដែលទទួលទានសោះ ២០ភាគរយ។ការសិក្សា ដែលបានយោងទៅតាម ការពិសោធន៍ ទៅលើស្រ្តីមួយក្រុម ក្នុងរយៈពេល ១០ ឆ្នាំ បាន រកឃើញថា អ្នកទទួលទាន កាហ្វេច្រើនប៉ុណ្ណា អត្រាគ្រោះថ្នាក់ នៃការកើតមាន អារម្មណ៍ស្មុគស្មាញ តិចប៉ុណ្ណឹង។

២-វាអាចមានប្រសិទ្ធភាព ក្នុងការសម្រកទម្ងន់ ការទទួលទាន អេស្ព្រេសូ និង កាពូស៊ីនូ បន្ទាប់ ពីអាហាររួច មានអារម្មណ៏ស្រស់ ស្រាយ ប្រសើរជាង ការសម្រាកទៅទៀត។ " អ្នកស្រាវជ្រាវ ខាងវិជ្ជាពេទ្យ លោក Chris Kilham បាននិយាយថា នៅពេល ដែលអ្នកទទួលទានកាហ្វេ បន្ទាប់ពីទទួលទាន អាហាររួច វាអាចធ្វើឲ្យរាងកាយ កម្រនឹងឃ្លាន ដែលនេះជាហេតុជួយឲ្យអ្នកអាច រក្សាទម្ងន់ ឬសម្រកទម្ងន់បាន។
ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវ មួយចំនួនទៀត ក៏បានលើកឡើង ដែលថា "សារជាតិកាហ្វេអ៊ីន អាចកាត់បន្ថយ កម្រិតនៃការ បញ្ចេញកាកសំណល់រ បស់ក្រពះ ដែលជាហេតុ ធ្វើឲ្យអ្នកមាន អារម្មណ៏ឆ្អែតបានយូរ ។
៣-វាជួយបង្កើន សមត្ថភាព របស់បុរស ក្នុងការបង្កកំណើត " ការសិក្សាជាច្រើន បានបង្ហាញ ថា កាហ្វេអ៊ីន មានផលប៉ះពាល់ វិជ្ជមាន ទៅលើស្ពែមាតូសូអីត ដែលអាចបង្កើត ឱកាសក្នុងការ បង្កកំណើត " ។ ជាក់ស្តែង ការសិក្សា ដែលបានប្រព្រឹត្តឡើង នៅមហាវិទ្យាល័យ សៅ ប៉ូឡូ នៃ ប្រទេសប្រេស៊ីល បានរកឃើញថា ស្ពែមាតូសូអ៊ីត ត្រូវបានបង្កើនសមត្ថភាព សម្រាប់អ្នកដែល ទទួលទាន កាហ្វេជាប្រចាំ។ មួយវិញទៀត អ្នកដែលទទួលទានកាហ្វេ មានឱកាសក្នុងការមាន កូនច្រើនជាង អ្នកដែលមិនដែល ទទួល ទានកាហ្វេសោះ។
៤-វាអាចជាកន្លែង បង្កមេរោគប្រនជាងគេៈ នៅពេលដែលអ្នក គិតទៅដល់កន្លែង ដែលមាន មេរោគច្រើន ជាងគេបំផុត នៅក្នុង ផ្ទះរបស់អ្នក  អ្នកប្រហែលជាស្រមៃ ទៅដល់ផ្ទះបាយ កន្លែងលាងចាន ឬក៏កន្លែងចាក់សម្រាម ។ ក៏ប៉ុន្តែ កន្លែងដាក់កាហ្វេ របស់អ្នក ក៏ជាកន្លែង ដែលមានមេរោគ ខ្លាំងជាងគេដែរ។ ការសិក្សា ដែលបានធ្វើឡើង ដោយអង្គការ សុខភាពមិនយកប្រាក់ ចំណេញ NSF International បានរកឃើញថា កន្លែងដាក់កាហ្វេ ជាកន្លែងដែលពោរពេញ ទៅដោយជាតិមេតាបែ និងមានក្លិនផ្អួរ ដែលហេតុនាំឲ្យ ទីនោះ មានការបង្កឡើងនៃប្រភេទ មេរោគផ្សេងៗច្រើន ។
៥-វាអាចកាត់បន្ថយ គ្រោះថ្នាក់ពីការកើតជំងឺ មហារីកស្បែកៈ ការត្រូវស្ថិតនៅក្រោមកម្តៅ ព្រះអាទិត្យជាប្រចាំ អាចធ្វើឲ្យអ្នក មានការប្រឈមមុខខ្ពស់ ក្នុងការកើតមានជំងឺ មហារីក ស្បែក។ យោងទៅតាមការសិក្សា កាលពីពេលថ្មីនេះ បានឲ្យដឹងថា ការ ទទួលទានកាហ្វេ អាចធ្វើស្រ្តីកាត់បន្ថយ គ្រោះថ្នាក់ពីការ កើតជំងឺមហារីកបាន ២០ភាគរយ និងបុរសអាចកាត់ បាន៩ភាគរយ។
៦-វាមិនមែន ធ្វើឲ្យអ្នកញៀននោះទេ ក្នុងខណៈ ដែលមនុស្សជាច្រើន អះអាងថា ពួកគេ មិនអាចធ្វើអ្វីកើតឡើយ ប្រសិនបើ គេមិនបានទទួលទានកាហ្វេ ក្នុងមួយថ្ងៃ។ ផ្ទុយទៅវិញ អ្នកជំនាញ ខាងផ្នែកសុខភាព បានពន្យល់ណែនាំថា សារជាតិកាហ្វេអ៊ីន មិនអាចធ្វើឲ្យញៀននោះទេ។ "សារជាតិកាហ្វេអ៊ីន គឺជាប្រភេតថ្នាំ សម្រាប់ដាស់អារម្មណ៍ កម្រិតស្រាលប៉ុណ្ណោះ ហើយពួក យើង មិនអាចធ្វើការប្រៀបធៀប កាហ្វេជាមួយនឹងពពួកថ្នាំញៀន ប្រភេទផ្សេងៗ បានឡើយ "។
ទោះបីជាយ៉ាងណាក្តី អ្នកដែលទទួលទាន កាហ្វេខ្លាំង ប្រហែលជាមានបទពិសោធន៍ មួយចំនូន ដូចជា ការអស់កម្លាំង និងមាន ការឆាប់ខឹង ប្រសិនជាគេ កាត់បន្ថយការទទួលទានកាហ្វេ ជា ប្រចាំថ្ងៃរបស់គេ។ មួយវិញទៀត អ្នកដែលទទូលទាន កាហ្វេ ប្រហែលជា ៦ កែវក្នុងថ្ងៃ អាចធ្វើឲ្យ ពួកគេ កើតមាននូវបញ្ហាខាងលើ ក៏ប៉ុន្តែជាធម្មតា បញ្ហាទាំងនោះអាចដោះស្រាយបាន ៕

Comments system

Disqus Shortname