នារីម្នាក់បានសម្រេចចិត្តបែកគ្នាពីមនុស្សដែលខ្លួនស្រឡាញ់
ដោយសារតែតូចចិត្តតូចថ្លើម ខ្មាសមិត្តភក្តិ
និងខកចិត្តជាខ្លាំង។
បន្ទាប់ពីថ្ងៃបុណ្យណូអែលបានកន្លងផុតមួយថ្ងៃ
នាងបានទូរស័ព្ទទៅកាន់សង្សារដើម្បីសុំចែកផ្លូវ។ កញ្ញាសេង
វណ្ណរីកា អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១
នៃសាកលវិទ្យាល័យកម្ពុជា បាននិយាយថា៖ «ខ្ញុំពិតជាអស់សង្ឃឹមណាស់
នៅពេលសង្សាររបស់ខ្ញុំ ដែលស្រឡាញ់គ្នាជាង៣ខែមកហើយនោះ
មិនបានធ្វើអ្វីសម្រាប់ខ្ញុំទាល់តែសោះ
សូម្បីតែកាដូតូចមួយនៅថ្ងៃបុណ្យណូអែល ក៏អត់ដែរ។
ខ្ញុំពិតជាមានអារម្មណ៍ខ្មាសខ្លួនឯងខ្លាំងណាស់»។
ថ្ងៃបុណ្យណូអែល គឺជាពិធីបុណ្យមួយដែលប្រារព្ធឡើងជារៀងរាល់ថ្ងៃទី២៥ ខែធ្នូ ដើម្បីឧទ្ទិសដល់ថ្ងៃប្រសូតរបស់ព្រះយេស៊ូគ្រិស្ដ។ ពិធីបុណ្យនេះ ត្រូវបានគេប្រារព្ធធ្វើឡើងជាសកលស្ទើរតែពាសពេញពិភពលោក ជាពិសេសគ្រិស្ដសាសនិក។
ទំនៀមទម្លាប់ទំនើបស៊ីវីល័យនៃការរៀបចំពិធីបុណ្យណូអែលនេះ រួមមានការច្រៀងកម្សាន្ដ ការផ្លាស់ប្តូរខិត្តប័ណ្ណជូនពរ ការរៀបចំពិធីនៅក្នុងព្រះវិហារ ពិធីជប់លៀង ការរៀបចំតុបតែងផ្ទះ និងការជូនកាដូគ្នារវាងគ្រួសារ មិត្តភក្តិ និងគូសង្សារជាដើម។
យុវវ័យតែងតែគិតថា ពិធីបុណ្យណូអែលគឺជាឱកាសមួយដែលពួកគេអាចបង្ហាញពីការរាប់អាន មិត្តភាព និងសេចក្ដីស្រឡាញ់ឲ្យគ្នាទៅវិញទៅមក។ ប៉ុន្តែទំនៀមទម្លាប់នៃការជូនកាដូបែបនេះ បាននាំឲ្យកើតមានបញ្ហាអាក់អន់ស្រពន់ចិត្តចំពោះយុវវ័យមួយ ចំនួនដែលខ្លួនមិនមែនជាគ្រិស្ដសាសនិកទៅវិញ។ មានយុវវ័យខ្លះ ទទួលបាននូវស្នាមញញឹមនិងភាពរីករាយ ចំណែកឯយុវវ័យខ្លះទៀត បានត្រឹមទឹកភ្នែក ទូលទុក្ខទូលភ្នំតែម្នាក់ឯង។
យុវវ័យភាគច្រើន បានឲ្យតម្លៃទៅលើការជូនកាដូ ដែលមានអ្នកខ្លះយល់ឃើញថា វាជាការពេញនិយមចំពោះយុវវ័យនាសម័យបច្ចុប្បន្ន និងជាការកម្សាន្ដសប្បាយរីករាយ។ ចំណែកឯទស្សនៈផ្សេងទៀត យល់ថា វាគឺជាការបង្ហាញពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះអ្នកដែលយើងពេញចិត្ត។
កញ្ញាសេង វណ្ណរីកា បានបន្តទៀតថា៖ «ខ្ញុំមិនដឹងថា តើកាដូទាំងនោះមានតម្លៃប៉ុណ្ណាទេ ប៉ុន្ដែខ្ញុំគ្រាន់តែចង់បានវាដូចជានារីដទៃប៉ុណ្ណោះ»។
យុវជនភាគច្រើន មិនបានដឹងពីអត្ថន័យនិងតម្លៃនៃការជូនកាដូគ្នានោះទេ ពួកគេគ្រាន់តែបំពេញចិត្ដដៃគូឲ្យមានអារម្មណ៍រំភើបសប្បាយ រីករាយ។
ឈុន បញ្ញារតន៍ ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា៖ «ខ្ញុំពុំដែលគិតពីតម្លៃនៃកាដូដែលខ្ញុំបានឲ្យទៅសង្សាររបស់ ខ្ញុំនោះទេ ខ្ញុំគ្រាន់តែដឹងថា ការធ្វើបែបនេះឲ្យតែនាងសប្បាយចិត្ដទៅបានហើយ»។
កញ្ញាគង់ ធីតា អាយុ១៨ឆ្នាំ ដែលសង្ឃឹមបានទទួលកាដូពីដៃគូ បាននិយាយថា ថ្ងៃបុណ្យណូអែល កាលពីឆ្នាំមុន ពិតជាធ្វើឲ្យកញ្ញាមានអារម្មណ៍កម្សត់ និងខកចិត្តជាខ្លាំង។
កញ្ញា បានឲ្យដឹងថា៖ «ខ្ញុំពិតជាមានអារម្មណ៍ថាឯកោជាខ្លាំងនៅពេលដែលខ្ញុំពុំទទួល បានកាដូពីនរណាម្នាក់សូម្បីតែមិត្តប្រុសជាទីស្រឡាញ់និងមិត្ត ភក្តិស្និទ្ធស្នាលបំផុតរបស់ខ្ញុំ»។
កញ្ញា បានបន្ថែមថា៖ «នៅពេលដែលខ្ញុំបានទៅដល់សាលារៀន ហើយឃើញមិត្តភក្ដិ ស្ទើរគ្រប់គ្នាកំពុងតែរីករាយជាមួយនឹងកាដូដែលនៅក្នុងដៃរៀងៗ ខ្លួន វាបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្មាសអៀនចំពោះខ្លួនឯង និងពួកគេខ្លាំងណាស់»។
យុវតីខ្លះដែលទទួលបានកាដូជាច្រើននៅក្នុងថ្ងៃបុណ្យណូអែល បានសម្តែងពីសេចក្តីត្រេកអរ និងការពេញចិត្តចំពោះអ្វីដែលខ្លួនបានទទួលនៅឱកាសដ៏ពិសេសបែបនោះ ។
កញ្ញាឈួន ម៉ានីន ជានិស្សិតនៅវិទ្យាស្ថានភាសាបរទេស ដែលទទួលបានកាដូជារៀងរាល់ឆ្នាំ បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ថា កាដូដែលខ្ញុំទទួលបានមិនត្រឹមតែធ្វើឲ្យខ្ញុំសប្បាយចិត្ដ ប៉ុណ្ណោះទេ ប៉ុន្ដែវាបានជួយលើកមុខមាត់របស់ខ្ញុំចំពោះមុខអ្នកដទៃទៀតផង »។
កញ្ញា បានបន្តថា៖ «ខ្ញុំតែងតែសួរខ្លួនឯងថា ប្រសិនបើមនុស្សគ្រប់គ្នាមិនចូលចិត្តខ្ញុំហេតុអ្វីបានជាពួកគេ ជូនកាដូឲ្យខ្ញុំ?សំណួរនេះហើយដែលធ្វើឲ្យខ្ញុំពេញចិត្ត ចំពោះខ្លួនឯងជាខ្លាំង»។
លោក ខាន់ សារ៉េត ដែលជាអ្នកជំនាញចិត្តវិទ្យានិងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានថ្លែងថា៖ «កាដូនៅថ្ងៃពិសេស បានក្លាយទៅជាការប្រកួតប្រជែងដ៏ខ្លាំងក្លាចំណោមយុវវ័យ ពីព្រោះពួកគេស្ថិតក្នុងវ័យមួយដែលចូលចិត្តប្រកួតប្រជែង»។
លោកបានបញ្ជាក់បន្ថែមថា៖ «ប្រសិនបើពួកគេមិនទទួលបានកាដូនៅថ្ងៃនោះទេ ហើយបែរជាមិត្តភក្តិរបស់ពួកគេភាគច្រើន ទទួលបានកាដូវិញនោះ ពួកគេនឹងមានអារម្មណ៍ខ្វះជំនឿចិត្ត។ ជួនកាល ពួកគេអាចមានអារម្មណ៍បាក់ទឹកចិត្ត និងគិតថា ខ្លួនគ្មានតម្លៃដូចស្រ្ដីដទៃទាំងរូបសម្រស់ និងប្រជាប្រិយភាព»។
ជាការភ្ញាក់ផ្អើលមួយដែលថា រាល់រដូវបុណ្យណូអែល គឺតែងតែមានការបញ្ចុះតម្លៃផលិតផលពីហាងនានា ខុសពីបុណ្យប្រពៃណីខែ្មរ ដូចជាបុណ្យចូលឆ្នាំខ្មែរ ដែលតម្លៃទំនិញនានាបែរជាកើនឡើងទៅវិញ៕