រោងចក្រកាត់ដេរគីមម៉ា នៅក្បែរសួនវឌ្ឍនៈ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោងប្រមាណ១០ និង៣០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១ ។
យោងតាមសេចក្តីរាយការណ៍បានឲ្យថា រថយន្តពន្លត់អគ្គិភ័យរបស់រាជធានីភ្នំពេញ ប្រមាណជា៥គ្រឿង បានទៅដល់កន្លែងកើតហេតុ និងកំពុងបាញ់ពន្លត់ ។ មិនទាន់បញ្ជាក់ពីមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះនៅឡើយទេ។
សេចក្តីរាយការណ៍បានឲ្យដឹងផងដែររោងចក្រដែលរងអគ្គិភ័យនេះ មិនមានកម្មករធ្វើការវេណយប់នោះទេ។