ផ្សារហ៊ុនអាស៊ីកើនឡើងកាលពីថ្ងៃសុក្រ
ស្របពេលដែលសេដ្ឋកិច្ចសហរដ្ឋអាមេរិកកើនឡើងក្នុងរូបភាពគួរឲ្យទុក
ចិត្ត។ ផ្សារហ៊ុនកូរ៉េខាងត្បូង Kospi កើនឡើង១,៣ភាគរយ
ចំណែកផ្សារហ៊ុនសៀងហៃ កើនឡើង១,២ភាគរយ ឯផ្សារហ៊ុនហុងកុង Hang
Seng កើនឡើង១,១ភាគរយ។ ផ្សារហ៊ុនប្រទេសអូស្ត្រាលីS&P/ASX 200
កើនឡើង១,២ភាគរយដូចគ្នា។ ចំណែកផ្សារហ៊ុនជប៉ុនNikkei 225
បិទទ្វារសម្រាកថ្ងៃបុណ្យ
ហើយចំនួនពាណិជ្ជកម្មក្នុងតំបន់មានសភាពតិចតួច
ស្របពេលដែលទីផ្សារអូស្ត្រាលីនឹងសម្រាក រយៈពេល៤ថ្ងៃខាងមុខ។
លោកConita Hung អ្នកសេដ្ឋកិច្ចនៃក្រុមហ៊ុន
Delta Asia Financial Market ក្នុងទីក្រុងហុងកុង និយាយថា
ផ្សារហ៊ុនអាស៊ីកើនឡើង
ប៉ុន្តែការបង្ហាញពីជំនឿចិត្តនៅតែរង់ចាំមិនទាន់ឃើញ
ពីព្រោះ
ថ្ងៃសម្រាកមានរយៈពេលយូរ។ ដំណឹងដ៏ល្អបំផុតមកពីសហរដ្ឋអាមេរិកគឺ
អត្រាអ្នកអត់ការងារធ្វើធ្លាក់ចុះដែលមិនធ្លាប់មានក្នុងរយៈកាលប៉ុន្មាន
ឆ្នាំកន្លងទៅ និងការចំណាយរបស់អតិថិជនក៏កើនឡើង។
ចំណែកលោកChris Weston អ្នកសេដ្ឋកិច្ច
ម្នាក់នៅទីផ្សារ IG ក្នុងទីក្រុងស៊ីដនី និយាយថា
សេដ្ឋកិច្ចសហរដ្ឋអាមេរិកប្រហែលជាកំពុងបញ្ចេញពន្លឺ
ខណៈមានការជជែករកខុសត្រូវចំពោះរូបភាពខូចខាតក្នុងប្រទេស
ដែលមានការអភិវឌ្ឍខ្លាំងបំផុតនោះ។ លោកHung និយាយថា
ទិន្នន័យរបស់សហរដ្ឋអាមេរិកបានបន្ថែមការគាំទ្រដល់ការកើនឡើង
នៃទីផ្សារអាស៊ី។ ផ្សារហ៊ុនហិរញ្ញវត្ថុ
និងសម្ភារជាអ្នកទទួលបានផលប្រយោជន៍ច្រើនបំផុត
ពីព្រោះសេដ្ឋកិច្ចអាមេរិកកើនឡើង ផ្សារហ៊ុននោះនឹងទទួលបានផលចំណេញ។
ផលចំណេញនៃផ្សារហ៊ុននោះមាន ក្រុមហ៊ុន
អាលុយមីញ៉ូមរបស់ចិនកើនឡើង១,៧ភាគរយ ក្រុមហ៊ុនដែក Angang Steel Co.
កើនឡើង២,៩ភាគរយ ក្រុមហ៊ុនរ៉ែ China Coal Energy Co.
កើនឡើង៣,៨ភាគរយ។ ចំណែកក្រុមហ៊ុនរ៉ែចិន ឈ្មោះYanzhou Coal Mining Co.
កើនឡើង៧,៨ភាគរយ បន្ទាប់ពីក្រុមហ៊ុនអូស្ត្រាលី Gloucester Coal Ltd
និយាយថា ក្រុមហ៊ុនចិននោះជាភាគហ៊ុនធំបំផុត។
ចំណែកវិស័យហិរញ្ញវត្ថុ ដូចជាក្រុមហ៊ុនHSBC
Holding PLC កើនឡើង១,៤ភាគរយ ឯធនាគារក្នុងទីក្រុងហុងកុង Bank Of
Communication Co. កើនឡើង១,៥ភាគរយ ចំណែកធនាគារចិនChina Merchants
Bank Co. កើនឡើង២,៣ភាគរយ។ ធនាគារអូស្ត្រាលី Australia & New
Zealand Banking Group Ltd កើនឡើង១,៥ភាគរយ។
ការនាំចេញបានជួយពន្លឿនជាថ្មីម្តងទៀតក្នុង
ទីក្រុងសេអ៊ូល ដោយបានធ្វើឲ្យក្រុមហ៊ុនSamsung Ltd កើនឡើង១,៩ភាគរយ
ឯក្រុមហ៊ុន LG ក៏កើនឡើង២,៦ភាគរយផងដែរ ៕