លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា
បានប្រកាសបញ្ចប់សង្គ្រាមជិត៩ឆ្នាំនៅអ៊ីរ៉ាក់។ លោកអូបាម៉ា
ស្វាគមន៍កងទ័ពដែលត្រឡប់មកផ្ទះវិញ ពីសង្គ្រាមនៅឯមូលដ្ឋានកងទ័ពFort
Bragg ក្នុងទីក្រុង Noth Carolinaនៅថ្ងៃពុធ
មុនពេលផែនការដកកងទ័ពអាមេរិកទាំងអស់បញ្ចប់នៅខែធ្នូ នេះ។ គាត់និយាយថា
កងទ័ពអាមេរិកបានចាកចេញបន្សល់នូវអធិបតេយ្យ ស្ថិរភាព និង
ពឹងខ្លួនឯងបាន
ជាមួយតំណាងរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតពីប្រជាជន។
ប៉ុន្តែគាត់សារភាពថា សហរដ្ឋអាមេរិកបានបែកបាក់ដោយសារសង្គ្រាម ដែលនាំឱ្យមានទុក្ខវេទនាជាច្រើន។ យោធាអាមេរិកចំនួន១,៥លាននាក់ត្រូវបានបញ្ចូនទៅប្រទេសអ៊ី រ៉ាក់ក្នុងលក្ខណៈប្តូរវេន តែមានចំនួន៤.៥០០នាក់ស្លាប់ ក្នុងប្រតិបត្តិការនៅប្រទេសអ៊ីរ៉ាក់ ៕