ថ្ងៃព្រហស្បត្ត៏ ទី១៥ ខែធ្នូ ឆ្នាំ២០១១
ម៉ោង ១៩:១៦
ខេត្តកោះកុង ៖ ឧបទ្ទវហេតុស្មានមិនដល់មួយបានកើតមាននៅចំណុចឈរជើង របស់កងទ័ពកម្ពុជា ដែលឧទ្ធម្គាគចក្រសៀមមួយគ្រឿងបានព្យាយាមរំលោភដោយបំពានចូល ក្នុងទឹកដីកម្ពុជា ហើយក៏ត្រូវបានកងទ័ពកម្ពុជាបាញ់រះដោយកាំភ្លើងអាកា ដើម្បីរារាំង។ ដោយការបាញ់រារាំងពីសំណាក់កងទ័ពកម្ពុជានោះ ខាងសៀមក៏បាញ់ដោយកាំភ្លើងដែលបំពាក់លើឧទ្ធម្ភាគចក្រ តបវិញដែរ រួចក៏ហោះចូលទៅក្នុងទឹកដីរបស់ខ្លួនវិញ ។ នេះជាឧបទ្ទវហេតុផ្ទុះអាវុធលើកទី១ហើយ បន្ទាប់ពីមានការស្ងប់ស្ងាត់តាមបន្ទាត់ព្រំដែន ក្រោយពេលដែលប្រទេសថៃបានផ្លាស់ប្តូររដ្ឋាភិបាល ក្រោយការបោះឆ្នោតកាលពីខែកក្កដា កន្លងមក ។
តាមសេចក្តីរាយការណ៍ពីហេតុការណ៍នេះត្រូវ បានឱ្យដឹងថា កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ ធ្នូ ២០១១ មានឧទ្ធម្ភាគចក្រទាហានថៃមួួយគ្រឿងបានហោះរំលងចូល ក្នុងទឹកដីកម្ពុជា លើចំណុចឈរជើងរបស់វរៈការពារព្រំដែនលេខ៣០៣ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹកកោះកុង ស្ថិតក្នុងភូមិសាស្ត្រភូមិកោះប៉ោ
ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយបានហោះបន្ទាបខ្លួនទំនងនឹងធ្វើការចុះចតត្រង់ចំណុច ឈរជើងរបស់កងទ័ពកម្ពុជា តែត្រូវបានកងទ័ពចំណុះឱ្យវរៈសេនាតូចលេខ៣០៣ ការពារព្រំដែនបាញ់ប្រហារដោយអាវុធ អាកាជាច្រើនគ្រាប់ដើម្បីរារាំងកុំឱ្យមានការចុះចត
។ បន្ទាប់មក យន្តហោះឈ្លានពាននេះក៏ធ្វើការហោះហើរចូលក្នុងទឹកដីថៃ វិញ ។
តាមមន្ត្រីយោធាកម្ពុជាមួយរូបសុំមិនបញ្ចេញ ឈ្មោះបញ្ជាក់ថា យន្តហោះថៃបានបន្ទាបខ្លួនបម្រុងចុះចតត្រង់ចំណុច លេខ៣២៦ ជាតំបន់គ្រប់គ្រងដោយទាហានកម្ពុជា វរសេនាតូចលេខ៣០៣ តែត្រូវបានកងទ័ពកម្ពុជាបាញ់រះដោយអាវុធអាកា ជាច្រើនគ្រាប់សំដៅទៅយន្តហោះនោះ ហើយខណៈនោះដែរ ទាហានដែលជិះក្នុងយន្តហោះក៏បានបាញ់តបតមកលើកងទ័ព កម្ពុជាយើងវិញអស់ជាច្រើនគ្រាប់ដែរដោយកាំភ្លើងយន្ត ។ ប៉ុន្តែមិនយូរប៉ុន្មានយន្តហោះថៃក៏ហោះចូលទៅ ក្នុងទឹកដីគេវិញទៅ ហើយក៏មិនមានគ្រោះថ្នាក់ដោយឧប្បត្តិហេតុបាញ់តដៃគ្នានោះទេ
។
មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបាន ថ្លែងថា ពេលនេះយន្តហោះថៃបានហោះទៅចុះចតនៅចំណុចខៅឡាន ស្ថិតក្នុងស្រុកខ្លងយ៉ៃ ខេត្តត្រាត ជាបន្ទាយរបស់ទាហានឈុតខ្មៅថៃ
ហើយភាគីថៃបានអះអាងថា យន្តហោះរបស់ពួកគេត្រូវខូចខាតដោយគ្រាប់កាំភ្លើងរបស់ ទាហានខ្មែរ ។ ប៉ុន្តែការចោទប្រកាន់ពុំទាន់មានដំណោះស្រាយនៅឡើយ ព្រោះជាសមត្ថកិច្ចរបស់ក្រសួងការពារជាតិ