Sunday, December 18, 2011

ស្តាប់​មិត្តភក្តិ​និយាយ​រឿង​កំប្លែង​​សើច​រហូត​ជាប់​ថ្គាម​ហា​មាត់​ចង្គ្រុង

ហាស ហាស​ពិតជាអស្ចារ្យមែន ហេតុអ្វីក៏សើចអីយ៉ាងនេះ។

យុវជន​ម្នាក់​ត្រឡប់​ពី​​ចូលរួម​ខួបកំណើត​មិត្ដភក្ដិ​វិញ​បាន​អង្គុយ​ជុំ​ គ្នា​ជាមួយ​មិត្ដភក្ដិ​និយាយ​រឿងកំប្លែង​សើច​លេង រហូត​ហា​មាត់​​ចង្គ្រុង​ជាប់​ថ្គាម​បិទ​អត់​ជិត​និយាយ​​មិន​ចេញបាន​​ត្រឹមតែ ​ធ្វើ​កាយវិការ ទាល់​តែ​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ឱ្យ​គ្រូពេទ្យ​ដោះ​ទើប​បិទ​មាត់ជិត​វិញ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​​ម៉ោង​១០​និង​១៨​នាទី​យប់ ថ្ងៃ​ទី​១៧ ធ្នូ នៅ​​ម្តុំអង់​តែ​ន​ទួល​គោក សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក ។

យុវជន​សើច​ជាប់​ថ្គាម​ឈ្មោះ​ឃៀន ប៊ុ​ន​ធឿ​ន អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​រោងចក្រ​ផលិត​ទឹក​សុទ្ធ ឡា​វី ស្នាក់​នៅ​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួល​គោក។ ប្រភព​ពី​មិត្តភក្តិ​​បាន​ឱ្យ​ដឹង​ថា កាលពី​ម៉ោង​៦​ល្ងាច​ឈ្មោះ​ឃៀន ប៊ុន​ធឿ​ន បាន​ទៅ​ចូលរួម​ខួបកំណើត​មិត្ដភក្ដិ ហើយ​ពេល​ត្រឡប់​មក​វិញ​បាន​អង្គុយ​ជុំ​គ្នា​និយាយ​រឿង​កំប្លែង​សើច​លេង​ ជាមួយ​មិត្ដភក្ដិ​៣​ទៅ​៤​នាក់។ ពេល​នោះ​ម្នាក់​ៗ​សុទ្ធតែ​មានរឿង​កំប្លែង​និយាយ​ឱ្យ​គ្នា​ស្ដាប់​ទៅ​វិញ​ទៅ​ មក អស់​មួយ​រឿង​ចូល​មួយ​រឿង​ទៀត​បន្ដបន្ទាប់​គ្នា លុះ​ដល់​និយាយ​រឿង​លោក​នេន ស្រាប់តែ​ឈ្មោះ​ឃៀន ប៊ុ​ន​ធឿ​ន សើច​ខ្លាំង​ពេក ស្រាប់តែ​ហា​មាត់​​ជ​ង្គ្រុ​ង​បិទ​មិន​ជិត ហើយ​នឹក​ស្មានថា​ហា​បន្ដិច​បាត់​វិញ ខ្មាសគេ​​មិន​ហ៊ាន​ប្រាប់​មិត្ដភក្ដិ​ទេ ចេះ​តែ​សម្ងំ​ស្ងៀម ទោះបី​មិត្ដ​ភក្ដិ​​និយាយ​រឿង​អ្វី​ក៏​ឈប់​សើច​ឈប់​និយាយ​ត​ជា​មួយ​គេ​ទៀត ហើយ​ឡើង​ទៅ​សម្ងំ​ដេក។ ប្រភព​​ដដែល​បន្ដ​ទៀត​ថា មិត្ដភក្ដិ​ចេះ​តែ​ឆ្ងល់ ហេតុ​អ្វី​ក៏​មិន​និយាយ​អ្វី​ទាំងអស់​ដល់​ពេល​សម្លឹង​មើល​មុខ​ឃើញ​ហាមាត់​ជ​ ង្គ្រុ​ង​ហើយ​ចេះ​តែ​ធ្វើ​កាយវិការ ទើប​មិត្ដភក្ដិ​ដឹង​ថា​សើច​ជាប់​ថ្គាម​ក៏​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ព្រះ​ កុសុមៈ​ឱ្យ​គ្រូពេទ្យ​ជួយ។ ទៅ​ដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​បាន​លូកដៃ​សង្កត់​ថ្គាម​ចុះ​ក្រោម​ហើយ​រុញ​ទៅ ​ក្រោយ​បន្ដិច​ក៏​របូត​វិញ។
លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា វិធី​សាស្ដ្រ​​នេះ​មនុស្ស​គ្រប់​រូប​គួរតែ​ស្វែង​យល់ ព្រោះ​​ជា​វិធីសាស្ដ្រ​ជួយ​សង្គ្រោះ​ខ្លួន​ឯង​​បាន​ភ្លាម​ៗ៕

Comments system

Disqus Shortname