ឪពុក និងកូន ជាអាជីវករលក់មាស នៅផ្សារស្ទឹងមានជ័យ នៅវេលាម៉ោង ៥
និង២៥នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១ នេះ
ត្រូវក្រុមចោរប្រដាប់អាវុធពីរនាក់ ចូលបាញ់ប្លន់ដល់ក្នុងផ្ទះ ដែលមានលេខ៤០៣
ក្រុម១២ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បណ្តាលឱ្យរងរបួសធ្ងន់
ខណៈត្រឡប់មកពីផ្សារវិញ ។
ប្រភពពីនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជាឳពុក ឈ្មោះ ចាន់ សៀន អាយុ ៦៨ឆ្នាំ ត្រូវក្រុមចោរបាញ់ចំកំភួនជើងខាងស្តាំ រីឯកូនស្រីឈ្មោះ ចាន់ នី អាយុ ៤០ឆ្នាំ ត្រូវក្រុមចោរបាញ់ចំស្មាមួយគ្រាប់ និងជើងមួយគ្រាប់ ក្រោយពេលបាញ់ប្រហារជនរងគ្រោះជាកូនស្រី បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី ឳពុកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យវិសាលសុខ។
ប្រភពពីសាក្សីបានឲ្យដឹងថា នៅវេលាកើតហេតុខាង ជនរងគ្រោះពីរនាក់ឳពុកកូន ដែលជាអាជីវករលក់គ្រឿងអលង្ការ និងប្តូរប្រាក់នៅក្នុងផ្សារស្ទឹងមានជ័យ បានជិះម៉ូតូឌុបគ្នាត្រឡប់មកពីផ្សារ លុះចូលដល់ក្នុងផ្ទះ ស្រាប់តែជនសង្ស័យមានគ្នាពីរនាក់ ជិះម៉ូតូទំនើបមួយគ្រឿង បានចុះមកភ្ជង់ និងបាញ់ចំនួន៣គ្រាប់ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ហើយយកកញ្ចប់គ្រឿងអលង្ការ និងលុយ ជិះគេចខ្លួនដោយសុវត្ថិភាព៕