ថ្ងៃទី២៥ ខែធ្នូ រៀងរាល់ឆ្នាំ
មិនថាគ្រិស្ដសាសនិកឬប្រជាពលរដ្ឋខ្មែរដែលប្រតិបត្ដិព្រះ
ពុទ្ធសាសនាដ៏ច្រើនលើសលប់ តែងតែដឹងថា
ថ្ងៃនោះគឺជាថ្ងៃបុណ្យណូអែល ឬក៏បុណ្យគ្រិស្ដស្មាស់។ ជាទូទៅ
ចាប់ពីដើមខែធ្នូនេះតទៅ គ្រិស្ដសាសនិកទាំងឡាយ
កំពុងតែមមាញឹកក្នុងការតុបតែងភ្លើងពណ៌នៅតាមផ្ទះសម្បែង
ហាងលក់ផលិតផលផ្សេងៗ យ៉ាងព្រោងព្រាតក្នុងរាជធានីភ្នំពេញ។
ចំពោះយុវវ័យកម្ពុជា ទាំងគ្រិស្ដសាសនិក និងពុទ្ធសាសនិក រមែងរួសរាន់ រៀបចំកម្មវិធីកម្សាន្ដសប្បាយផ្សេងៗ ជាមួយមិត្ដភក្ដិ គូសង្សារ និងក្រុមគ្រួសារ យ៉ាងសប្បាយខ្ញៀវខ្ញារ អមដោយការតុបតែងភ្លើងពណ៌ចម្រុះគួរជាទីគយគន់។ ពួកគេបានរៀបចំកាដូសម្រាប់ជូនគ្នាទៅវិញទៅមក នៅក្នុងឱកាសថ្ងៃបុណ្យណូអែលខាងមុខនេះ។ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃបុណ្យណូអែល មានយុវវ័យមួយចំនួនធំ កំពុងតែរង់ចាំកាដូពីគ្នាទៅវិញទៅមក យ៉ាងអន្ទះសា ពិសេសកាដូអនុស្សាវរីយ៍ពីគូសង្សាររបស់ខ្លួន។
ជាអកុសល យុវវ័យមួយចំនួន ពិសេសយុវតី មានការខកចិត្ដយ៉ាងខ្លាំងដែលខ្លួនមិនបានទទួលកាដូអ្វីមួយសោះ ពីមិត្ដភក្ដិ សូម្បីតែគូស្នេហ៍បណ្ដូលចិត្ដ។ ក្ដីសង្ឃឹមយ៉ាងមោះមុត ត្រូវបានរលាយ ដែលជាហេតុនាំឲ្យគូសង្សារមួយចំនួន ឈានដល់ដំណាក់កាលបែកបាក់គ្នា។
យ៉ាងណាមិញ យើងជាជនជាតិខ្មែរ ដែលគោរពប្រតិបត្ដិព្រះពុទ្ធសាសនាដ៏ច្រើនលើសលប់បំផុតរហូតក្លាយ ជាសាសនារបស់រដ្ឋ មិនគួរទទួលយកអ្វីដែលថ្មីសុទ្ធសាធទាំងអស់ ដោយបំភ្លេចចោលនូវទំនៀមទម្លាប់របស់សាសនាខ្លួនឯងដូច្នេះទេ។ ជាក់ស្ដែង យុវវ័យភាគច្រើនណាស់ មិនស្គាល់ពីថ្ងៃបុណ្យរបស់ព្រះពុទ្ធសាសនារបស់ខ្លួនឡើយ ប៉ុន្ដែចំពោះថ្ងៃបុណ្យសាសនាដទៃ ពួកគេស្គាល់យ៉ាងច្បាស់ដូចថ្ងៃ។
ចំពោះយុវនារីឆ្នើមសប្ដាហ៍នេះ យើងសូមនាំអារម្មណ៍ប្រិយមិត្ដអ្នកអានទាំងអស់ទៅជួបជាមួយអ្នកនាង សុធារិទ្ធ ជាអ្នកផលិតនំសូកូឡាដែលបានតស៊ូក្នុងឆាកជីវិតបំផុត។
សប្ដាហ៍នេះ យើងបានលើកយកប្រធានបទថ្ងៃបុណ្យណូអែល ដូច្នេះ យើងសូមណែនាំពីបងប្អូនស្រី២នាក់ ដែលមានជំនាញក្នុងការខ្ចប់កាដូ និងគ្រប់គ្រងហាងលក់វត្ថុអនុស្សាវរីយ៍។ នៅពេលបច្ចុប្បន្ននេះ ពួកគេទាំង២នាក់ កំពុងតែញាប់ដៃញាប់ជើងបំផុតក្នុងការខ្ចប់កាដូជូនអតិថិជនទាំង យប់ទាំងថ្ងៃ។
ហើយពិសេសជាងនេះទៅទៀត យើងក៏បានបង្ហាញពីហាងលក់វត្ថុអនុស្សាវរីយ៍សម្រាប់តែថ្ងៃបុណ្យ ណូអែលសុទ្ធសាធ នោះគឺហាងសាខាពិភពម៉ូដ។ អ្វីដែលពិសេសសម្រាប់ហាងនោះ គឺលោកតាណូអែលប៉េងប៉ោងខ្យល់ កម្ពស់ជាង ១០ម៉ែត្រ កំពុងតែឈរស្វាគមន៍អតិថិជន។
រីឯសំណួរសម្រាប់សប្ដាហ៍នេះ យើងបានផ្ដោតលើសកម្មភាពរបស់យុវវ័យនៅថ្ងៃបុណ្យណូអែលខាងមុខនេះ ។ យើងបានសួរថា «តើអ្នកមានគម្រោងធ្វើអ្វីខ្លះសម្រាប់ថ្ងៃបុណ្យណូអែល»។
ចុងក្រោយ Lift សូមស្វាគមន៍ដល់ប្រិយមិត្ដទាំងអស់ ដែលមានបំណងចង់ចែករំលែកនូវយោបល់ និងបទពិសោធតាមរយៈអ៊ីមែលដូចខាងក្រោម: lift@phnompenhpost.com៕ សូមអរគុណ!