Sunday, December 18, 2011

គឹម លីហ្សា ជា​អ្នកចម្រៀង​ និង​តារាសម្តែង បានបង្ហាញ​អារម្មណ៍​ធម្មតា និង​មិន​មាន​ប្រតិកម្ម​អ្វី​ចំពោះ​ពាក្យ​លេចឮ​ថា​ នាង​កំពុង​ទាក់ទង​ស្នេហា​ជាមួយ​ឯកឧត្តម​ ។​ ​ ​បន្ទាប់ពីទស្សនា​វ​ដ្តី​ក្នុងស្រុក​ផ្សាយ​ថា “​គឹម លីហ្សា សារភាព​ស្នេហ៍​ជា​មួយ អេ​ឡិច ចាន់​ត្រា​” មក ក៏​លេចឮ​រឿង​ថ្មី​មួយ​ទៀត​ថា ក្រោយ​មក​ពី​សម្តែង​នៅ​អូស្ត្រាលី​វិញ មាន​ឯកឧត្តម​តាម​ស្រឡាញ់​នាង និង​កំពុង​សាង​ស្នេហ៍​នឹង​គ្នា ។​ ​ ​គឹម លីហ្សា បញ្ជាក់​ប្រាប់ថា នាង​មិន​មាន​ទំនាក់ទំនង​ជាមួយ​ឯកឧត្តម​ណា​ទេ ហើយ​ក្រោយ​ពី​ត្រឡប់មក​ពី​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​វិញ ខ្ញុំ​មិន​បាន​ជួប​នរណា​ក្រៅពី​លោក​ អេ​ឡិច ចាន់​ត្រា ឡើយ ។ ខ្ញុំ​មិន​បាន​ស្គាល់​ឯកឧត្តម​ណា​ទេ ហើយ​ក៏​គ្មាន​ឯកឧត្តម​ណា​តាម​ស្រឡាញ់​ខ្ញុំ​ដែរ ខ្ញុំ​ចង់​នៅ​ទំនេរ​ជាជាង​ជីវិត​មាន​គូ ព្រោះ​ពេល​នេះ​នាង​ខ្ញុំ​ទើប​មាន​អាយុ​ ២៣​ឆ្នាំ ។​


Comments system

Disqus Shortname