ក្លិបមហាសេដ្ឋីដែលនៅលីវនៅ
ទីក្រុងប៉េកាំង បានរៀបចំប្រឡងជ្រើសរើសភរិយា
ដែលមាន៤ដំណាក់កាលខុសៗគ្នា
ទាក់ទាញក្រុមស្ដ្រីវ័យក្មេងជាង២៧០០នាក់ចុះឈ្មោះចូលរួម ។
ក្រុមស្ដ្រីដែលចុះឈ្មោះ
ត្រូវឆ្លងកាត់ការប្រឡង៤ដំណាក់កាលរួមមានប្រឡង សរសេរ
ត្រួតពិនិត្យចំណេះវិជ្ជា, ប្រឡង រូបសម្បត្ដិ, ស្មារតី
និងរបៀបរបបអត្ដចរិកក្នុងការរស់នៅ ។
ក្រោយឆ្លងកាត់ការប្រឡងវគ្គ ជម្រុះ ក្រុមស្ដ្រីវ័យក្មេងទាំងនោះ ត្រូវឆ្លងកាត់ សម្ភាសន៍វាយតម្លៃពីអត្ដចរិត សមត្ថ ភាព ទស្សនៈ ពីជីវិតអាពាហ៍ពិពាហ៍និង ការរស់នៅ ។ ក្រុមស្ដ្រីដែលចូលរួម ប្រឡងជ្រើសរើសធ្វើជាភរិយារបស់សេដ្ឋី នៅលីវ៣២នាក់ ដែលមានវ័យចាប់ពី ៣១ឆ្នាំឡើងដល់៥៥ឆ្នាំ ។
ក្រុមហ៊ុនរៀបចំ ព្រឹត្ដិការណ៍ខាងលើ ត្រូវបានក្រុមសេដ្ឋីជួលឱ្យធ្វើជាគណៈកម្ម ការឱ្យពិន្ទុនិងវាយតម្លៃ ។ ក្រោយឆ្លង កាត់វគ្គជម្រុះគណៈកម្មការនឹងទៅកាន់ ផ្ទះរបស់បេក្ខនារីនីមួយៗដើម្បីជួបសួរ នាំព័ត៌មានពីអ្នកជិតខាង ស្ដីអំពីទំនៀម ទម្លាប់សណ្ដាប់ធ្នាប់រស់នៅរបស់ពួកនាង។ ស្ថានភាពគ្រួសារ មិនត្រូវការមាន ទ្រព្យសម្បត្ដិស្ដុកស្ដម្ភ ហើយក៏មិនក្រពេកនោះដែរ ។
នៅទីក្រុងប៉េកាំងក៏មានកម្ម វិធីប្រឡង ជ្រើសរើសភរិយាសម្រាប់ក្រុមមហា សេដ្ឋីនៅលីវ ដែលផ្សព្វផ្សាយជាសា ធារណៈ បានទាក់ទាញបេក្ខនារីជាច្រើន ចូលរួម ។ សរុបនៅទូទាំងប្រទេសមាន ស្ដ្រីវ័យក្មេងរហូតដល់១២ពាន់នាក់ ចុះឈ្មោះចូលរួមប្រឡងជ្រើសរើសភរិយា របស់មហាសេដ្ឋី ។
ដោយ មមាញឹកក្នុងអាជីវកម្មខិតខំរក ប្រាក់ទាន់ខ្លួននៅក្មេងធ្វើឱ្យសេដ្ឋីជាច្រើន នៅក្នុងប្រទេសចិនភ្លេចខ្លួនក្នុងការរកគូ ស្រករ។ ដល់ពេលមានទ្រព្យសម្បត្ដិគ្រប់ គ្រាន់ទៅហើយនោះ ក្រុមមហាសេដ្ឋី ទាំងនោះ ក៏នឹកឃើញចង់បានការរស់នៅ កក់ក្ដៅក្នុងគ្រួសារប្ដីប្រពន្ធ ។ មូលហេតុ ដែលធ្វើឱ្យពួកគាត់សម្រេចប្រកាសជ្រើស រើសភរិយាដោយមានការប្រឡងបែបនេះ ដោយសារតែមមាញឹកក្នុងការងារ គ្មានពេលវេលាតាមចែចង់ស្ដ្រីដែលខ្លួន ពេញចិត្ដ ៕