យោងតាមប្រភពគេហទំព័រឆាយណាប៊ើស
ចេញផ្សាយឱ្យដឹងថា កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០១២ នៅតំបន់ស្វយ័ត
Qixi Square របស់ជនជាតិភាគតិច Miao ស្ថិតនៅភាគខាងលិចខេត្តហៃណាន
ប្រទេចិន
មានប្រារព្ធពិធីបុណ្យសាចទឹកដាក់គ្នាដែលជាបុណ្យប្រពៃណីប្រចាំ
ឆ្នាំរបស់ពួកគេ។
ប្រភពបន្តថា
នៅក្នុងទី១នៃការប្រារព្ធពិធីបុណ្យនេះ
គេឃើញយុវវ័យសាចទឹកដាក់គ្នាក្នុងន័យគោរព
និងជូនពរគ្នាទៅវិញទៅមកតាមប្រពៃណី
និងទំនៀមទម្លាប់របស់ពួកគេ។ ប៉ុន្តែក្នុងពេលនោះ
ក៏មានយុវជនមួយចំនួនបានឆក់ឱកាសកេងចំណេញលើយុវនារី
ដោយចាប់ពួកនាងផ្តួលនៅលើដី រួចដោះខោអាវពួកនាងតែម្តង ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា
ភ្លាមៗនោះអ្នកឃើញហេតុការណ៍ក៏បានទូរស័ព្ទទៅប៉ូលិសមកអន្តរាគមន៍
ដើម្បីរំដោះពួកនាងចេញទីកន្លែងកើតហេតុ ៕