Monday, August 27, 2012

ក្រុម​អ្នក​តវ៉ាប៉ះ​ទង្គិច​គ្នា​នៅក្រុង​គែរ​ ជុំ​វិញ​ការ​គ្រប់​ គ្រង​របស់​លោក​មួរស៊ី

EGYPT_B
ក្រុង​គែរៈ ​ក្រុម​​ប្រឆាំងនឹង​ប្រ ធានា​ធិបតី​អេហ្ស៊ីប បាន​វាយ​តប់​គ្នា​ជា​មួយ​នឹងក្រុម​អ្នក​គាំទ្រ​របស់​លោក​ ក្នុង​អំឡុង​ពេល​បាតុ​កម្ម​មួយ​ដែល​​​បង្ហាញ​ពី​ការ​សាក​ល្បង​​ដំបូង​ អំពីប្រជា​ប្រិយ​ភាព​របស់​​លោក ម៉ូហាម៉េត មួរស៊ី នៅ​តាម​ដង​ផ្លូវ​។
ប្រ ​ភព​ក្រសួង​មហាផ្ទៃ​​បាន​ប្រាប់​ ទូរទស្សន៍​អាល់​ហ្សាហ្ស៊ីរ៉ាកាល​ពី​ថ្ងៃ​សៅរ៍​ថា ​មនុស្ស​១៤​នាក់​ បាន​រង​របួស​នៅ​ក្នុង​​​ការ​ប៉ះ​ទង្គីច​គ្នា​​រប៉េះ​រប៉ោះ ហើយ​អ្នក​តវ៉ា​រាប់​ពាន់​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​ជា​ច្រើន​នៅក្នុង​​ក្រុង​គែរ និង​នៅ​ក្រុង​អាឡិច​សាន់ទ្រា។
ក្រុម​ប្រឆាំង បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ដើរ​​ក្បួន​​មនុស្ស​១​លាន​នាក់​ ជុំ​វិញការ​ភ៏យ​ខ្លាច​អំពី​អ្វី​ដែល​ពួក​គេនិយាយ​ថា ជា​ការ​គ្រប់​គ្រង​កាន់​តែ​រឹង​មាំ ​របស់​ក្រុម​ភាតរ​ភាព​មូស្លីម ​លើ​នយោ​បាយ​របស់​ប្រទេស​នេះ​។
នៅ​ទី​លាន​​តារៀរ​របស់​​ក្រុង​គែរ ក្រុម​គូ​ប្រជែង បាន​គប់​ដុំ​ថ្ម​​ដាក់​គ្នា ​រី​ឯ​អ្នកខ្លះ បាន​ប្រើ​ព្រនង់ និង​​​បាន​​ក្រុម​ប្រឆាំង​របស់​ពួក​គេ​។(POSTKHMER)

Comments system

Disqus Shortname