Saturday, August 18, 2012

ភាគហ៊ុន Facebook ធ្លាក់​ចុះ​៦,៣​ភាគរយ


0816facebook

ភាគហ៊ុន ​ក្រុម​ហ៊ុន Facebook បាន​ធ្លាក់​ចុះ​៦,៣​កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​បាន​បញ្ចប់​ការ​រឹត​ត្បិត​លើ​ការ​លក់​ភាគ​ហ៊ុន​ដោយ​អ្នក​វិនិយោគ ​ធំ​ជាង​គេ​គឺជា​ការ​ធ្លាក់​ចុះ​ធំ​ជាង​គេ​ទីពីរ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ ដែល​បាន​ចូល​ផ្សារ​ហ៊ុន​ក្នុង​ខែ​មករា​ឆ្នាំ​២០១១។
យោង​ទិន្ន​ន័យ​ ប្រមូល​បាន​ដោយ Bloomberge បាន​បង្ហាញ​ថា មាន​តែ​ក្រុម​ហ៊ុន​ផលិត​ហ្គេម Zynga បាន​ធ្លាក់​ចុះ​ខ្លាំង​គឺ ៧,៩​ភាគរយ នៅ​ថ្ងៃ​ដំបូង​ដែល ម្ចាស់​ហ៊ុន​ខាង​ក្នុង​ចាប់​ផ្តើម​លក់​ហ៊ុន​របស់​ពួកគេ។ នោះ​គឺជា​ការ​ធា្លក់​ក្នុង​ចំណោម​ផ្សារ​ហ៊ុន​ធំៗ​២០​ ចាប់​តាំង​ពី​ថ្ងៃ​ទី​០១​ខែ​មករា​ឆ្នាំ​២០១១​មក។
ការ​ធ្លាក់​ចុះ​ពី​ ម្សិល​មិញ​បាន​ធ្វើឲ្យ​ក្រុម​ហ៊ុន Facebook​នៅ​រដ្ឋកាលី​ហ្វញ៉ា ឈាន​ដល់​កំណត់​ត្រា​ធ្លាក់​ចុះ​បន្ទាប់​កើន​ឡើង​៦០​ភាគរយ​ក្នុង​ចំនួន​ហ៊ុន​ ដែល​អាច​ធ្វើ​ការ​ជួញ​ដូរ​បាន។​Bloomberge/លាង ផាន់ណារ៉ា

Comments system

Disqus Shortname