Wednesday, August 15, 2012

ពេល​ស្រឡាញ់​គិត​ថា អូន​ស្មោះ ពេល​ទាល់​ច្រក​អូន​ឱ្យ​បង​ជាប់​គុក​

ខេត្ត​ក្រចេះ ៖ តុលាការខេត្តក្រចេះ កាល​ពីព្រឹកថ្ងៃទី១៤ សីហា បានសម្រេចឃុំខ្លួន​យុវ​ជនម្នាក់ជាប់ចោទពីបទរំលោភសេពសន្ថវៈ​ទៅ​ ពន្ធនាគារខេត្ត ក្រោយពី​កម្លាំង​នគរបាល​ស្រុក​សំបូរ ចាប់ឃាត់ខ្លួន​មក​កសាង​សំណុំរឿង​បាន​រយៈពេល២ថ្ងៃបន្ទាប់ពី​កើត​ហេតុរួចមក។
យុវជនដែលជាប់ទោសពីបទរំលោភតែមិន ​បានសម្រេច​ទៅលើនារីវ័យ២០ឆ្នាំរូបនេះ ឈ្មោះ​ខៀវ បូរឹទ្ធ អាយុ២២ឆ្នាំ មានទីលំនៅ​ស្រុក​សំបូរ រីឯនារីរងគ្រោះ​មាន​ទី​លំនៅ​​ស្រុក​ជាមួយគ្នា។
តាមប្រភពព័ត៌មាន​ឱ្យដឹង​ថា​ កាល​ពី​យប់​ថ្ងៃ​ទី​១១ សីហា ជន​សង្ស័យ និង​គ្នីគ្នាមួយចំនួន​ទៀត​​បាននាំគ្នាផឹកស៊ីនៅ​​ផ្ទះ​ឈ្មោះ​ស៊ីថា ជា​បង​ប្រុស​​របស់នារីរងគ្រោះ។ ក្រោយពីផឹកស៊ីបាន​មួយ​សន្ទុះ​មិត្ត​ភក្តិ​ក្នុង​ចំណោម​គូកន​ផឹក​ស៊ី​នោះ​ បានប្រើឲ្យ​នារី​រងគ្រោះជិះម៉ូតូទៅទិញ​បារី​មួយ​កញ្ចប់។ ខណៈពេលដែលនារី​រងគ្រោះកំពុង​តែ​ជិះ​ម៉ូតូ​ចេញ​ជនសង្ស័យឈ្មោះខៀវ បូរឹទ្ធ ក៏​បាន​លោតជិះ​ពី​ក្រោយទៅជាមួយ​នារី​រងគ្រោះ លុះ​​ពេល​ជិះទៅ​ដល់ផ្ទះលក់បារី​នារីរងគ្រោះបាន​ឈប់​ តែជន​ជាប់ចោទ​មិនឲ្យនាងឈប់ដោយ​ប្រាប់​ថា ជិះ​បង្ហួសទៅដើរលេង​បន្តិចសិន។
ប្រភពដដែលបន្តថា ពេលជិះ​ម៉ូតូទៅដល់​សាលាស្វាយចេក ក្នុងឃុំ​កោះខ្ញែរ ស្រុកសំបូរ ជន​ជាប់ចោទបានឲ្យនារីរងគ្រោះ​ឈប់ និងបាន​ហៅនាងទៅអង្គុយ​លេងនៅលើ​បង់​ក្នុងបរិ​វេណ​សាលារៀន។ នៅពេលអង្គុយ​សា​សងគ្នា​ជន​ជាប់​ចោទបាន​លួងលោមនារីរង​គ្រោះថា ថ្ងៃស្អែក​គេ​នឹងទិញទូរស័ព្ទឱ្យនាង​មួយ​គ្រឿង។ ដោយឃើញ​នារីរងគ្រោះមិនប្រកែក បុរសជាប់ចោទក៏​បាន​ឱប​​ថើបនាងរួច​កៀកស្មា​នារីរងគ្រោះ​បណ្តើរ​ចូល​ទៅ​ ក្នុងបន្ទប់សាលារៀនដែលមានទ្វារ​ចំហរ​ស្រាប់។ ពេលចូលដល់បន្ទប់សាលា​បុរស​ជាប់​ចោទ​ក៏បានបី​ត្រកងនារីរងគ្រោះដាក់លើ​តុក្នុង ​បន្ទប់​សាលា សំរាតខោអាវនាង ធ្វើ​សកម្ម​ភាព​រំលោភ​សេព​សន្ថវៈ​តែ​ម្តង ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច​ផងនោះ ក៏ស្រាប់​តែ​មានភ្លើងពិលបាន​បញ្ចាំងចូលមក ភ្លាមៗនោះ​នារីរងគ្រោះ​បាន​និយាយ​ប្រាប់ជនជាប់ចោទ​ថា ប្រហែលជាបង​ប្រុស​គេមកហើយ ។ ដោយ​ឮ​បែប​នេះ​បុរស​ជាប់ចោទ ក៏ស្លៀកខោអាវរត់ផ្លោះតាម​បង្អួច​សាលា​ចេញមកក្រៅ​បាត់ ចំណែក​នារីរងគ្រោះ​ស្លៀក​ពាក់រត់ចេញមកបញ្ឆះម៉ូតូជិះសំដៅ​ទៅ​រកភ្លើងពិល គឺមិនត្រឹមតែឃើញបងប្រុសទេ ថែមទាំងឃើញប៉ូលិសមកជាមួយទៀត និង​ក្រោយ​មក​ចាប់​ខ្លួន​ជនដៃ​ដល់​។

Comments system

Disqus Shortname