រាជធានីភ្នំពេញ ៖ យុវសិស្សវិទ្យាល័យជា ស៊ីម
សន្ធរម៉ុក ម្នាក់ដែលទើបតែប្រឡងរួចមិនទាន់ដឹងលទ្ធផលផង
បាននាំគូស្នេហ៍ដើរលេងកម្សាន្តនៅរមណីយដ្ឋានទន្លេបាទី
ក្នុងខេត្តតាកែវតែពេលត្រឡប់មកផ្ទះវិញត្រូវជនមិនស្គាល់មុខ៣
នាក់ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០១២
មួយគ្រឿងតាមវាយបណ្តាលឱ្យដួលរងរបួស រលាត់ដៃជើងនិងមុខទាំងពីរនាក់
ហើយជនដៃដល់គេចខ្លួនបាត់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង២០នាទី
រសៀលថ្ងៃទី៩ សីហា ឆ្នាំ២០១២នៅមុខដេប៉ូលក់ឈើឈាងណាលី
តាមផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
ជនរងគ្រោះឈ្មោះអ៊ុយ ហាក់
អាយុ១៨ឆ្នាំជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យជា ស៊ីម សន្ធរម៉ុក
ទើបប្រឡងហើយថ្មីៗ មានទីលំនៅក្នុងភូមិភ្នំពេញថ្មី
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរងរបួសរលាត់ដៃជើង និងមុខ។
ចំណែកស្រីស្នេហ៍រលាត់ដៃជើងផងដែរ ។
តាមសាក្សីនៅកន្លែងកើតហេតុឱ្យដឹងថាក្រុមជន
ដៃដល់មានគ្នា៣នាក់ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០១២ មួយគ្រឿង
ប្រដាប់ទៅដោយខ្សែក្រវាត់
បានជិះម៉ូតូតាមវាយយុវជនជាប្រុសស្មេហ៍ បណ្តាលឱ្យដូលម៉ូតូ
ហើយរងរបួសទាំងពីរនាក់ រួចជិះម៉ូតូគេចខ្លួនបាត់
។តាមសម្តីយុវជនឈ្មោះអ៊ុយ ហាក់ ជាជនរងគ្រោះឱ្យដឹងថា
រូបគេឌុបសង្សារទៅដើរលេងនៅទន្លេបាទីតាំងពីព្រឹក
ហើយនៅវេលារសៀលក៏ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ។
នៅពេលធ្វើដំណើរតាមផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូង
ទៅជើងជិតដល់មន្ទីរពេទ្យព្រះកុសុមៈ
ស្រាប់តែមានជន៣នាក់ជិះម៉ូតូស្របទិសគ្នាបានធ្វើសកម្មភាពវាយមក
លើរូបគេតែម្តង ។ជនរងគ្រោះបន្តទៀតថា
កន្លងមកគេពុំដែលមានទំនាស់ជាមួយនរណាឡើយ
ហើយជនបង្កនោះរូបគេក៏ពុំដែលស្គាល់ដែរ ៕