រាជធានីភ្នំពេញ ៖
រថយន្តកុងតឺន័រ២គ្រឿងបានបុកគ្នាពេញទំហឹងបណ្តាលឱ្យ
រថយន្តកុងតឺន័រមួយគ្រឿងម៉ាកនីស្សាន់រងការខូចខាត
យ៉ាងដំណំ ។
ការបុកគ្នានេះកើតមានខណៈរថយន្តកុងតឺន័រម៉ាកនីស្សាន់វ៉ា
រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងហើយងាកទៅបុកចំទ្វាររថយន្ត
កុងតឺន័រមួយគ្រឿងទៀតម៉ាកមីតស៊ុយប៊ីស៊ី
ដែលកំពុងបើកបញ្រ្ចាសទិសគ្នា ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច
ថ្ងៃទី១៦ សីហា នៅមុខផ្ទះលក់គ្រឿងសំណង់យីហោទេព
សោភ័ណផ្ទះលេខ៤៣៩A ផ្លូវជាតិលេខ៥ ភូមិទី១
សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
តាមសាក្សីនៅកន្លែងកើតេហតុ បានឱ្យដឹងថា
នៅមុនពេលកើតេហតុ
គេឃើញរថយន្តដឹកកុងតឺន័រម៉ាកនីស្សាន់ ពណ៌ខៀវ មួយគ្រឿង
បានធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង
ដោយល្បឿនលឿន ។
នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុក៏បានបើកវ៉ា
រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ដែលធ្វើដំណើរពីមុខ ។
សាក្សីបន្តថា
នៅពេលបើកវ៉ាក៏បានប៉ះរថយន្តក្រឡុកស៊ីម៉ង់ត៍
ហើយអ្នកបើកបររថយន្តកុងតឺន័របានជាន់ហ្វ្រាំង និងទាញ
ចង្កូតទៅខាងឆ្វេងដៃចូលចំណែកផ្លូវម្ខាងក៏បុកចំទ្វារ
រថយន្តដឹកកុងតឺន័រមួយគ្រឿងទៀតដែលធ្វើដំណើរក្នុងទិសដៅ
បញ្ច្រាសគ្នាបណ្តាលឱ្យរថយន្តកុងតឺន័រម៉ាកនីស្សាន់ដែលបុក
គេនោះកៀបជាប់នឹងរថយន្តកុងតឺន័រមួយគ្រឿងទៀតបត់ក្បាលថយ
ក្រោយបណ្តាលឱ្យរយះកាប៊ីនខូចខាតមួួយកំណាត់មុខស្ទើរទាំង
ស្រុង ។
ក្រោយពេលកើតហេតុ
អ្នកបើកបររថយន្តកុងតឺន័របង្ករួមជាមួយព្រូម្នាក់
បានចុះពីរថយន្តទាំងព្រលឹងចុងសក់ដោយពុំមានរងរបួស
ឡើយហើយគេចខ្លួនបាត់ ។
នៅពេលកើតមានគ្រោះថ្នាក់រថយន្តកុងតឺន័រ
ពីរគ្រឿងបុកគ្នាបែបនេះធ្វើឱ្យផ្លូវជាតិលេខ៥
មានការកកស្ទះចរាចរណ៍រាប់មោ៉ោង ហើយប៉ូលិសខណ្ឌឫស្សីកែវ
បានសម្រួលចរាចរណ៍ដោយបង្វែរឱ្យយានយន្តធ្វើដំណើរ
ទៅតាមផ្លូវលេខ៥៩៨វិញ ។
តាមអ្នកបើកបររថយន្តកុងតឺ ន័រម្ខាងទៀត មិនប្រាប់ឈ្មោះបានឱ្យដឹងថា រថយន្តដឹកកុងតឺន័ររបស់ខ្លួនមា៉ាក មីតស៊ុយប៊ីសុីដឹកទំនិញពីកំបូលធ្វើដំណើរតាមផ្លូវ ទំនប់កប់ស្រូវហើយបត់តាមផ្លូវជាតិលេខ៥ក្នុងគោលបំណង យកទៅដាក់នៅកំពង់ផែស្វយ័តក្រុងភ្នំពេញ ។ នៅេពលធ្វើដំណើរមកដល់កន្លែងកើតហេតុស្រាប់តែរថយន្តដឹក កុងតឺន័រមួយគ្រឿងទៀតដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស គ្នាបានប៉ះគ្នាជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៍ហើយជាន់ ហ្រ្វាំងប្រថុចញ៉ុចក៏រេចង្កូតទៅបុកចំទ្វាររថយន្តរបស់ខ្លួន បណ្តាលឱ្យបែកកញ្ចក់ ក្រពឹតទ្វារនិងបែកកង់រថយន្តថែមទៀត ។
តាមអ្នកបើកបររថយន្តកុងតឺ ន័រម្ខាងទៀត មិនប្រាប់ឈ្មោះបានឱ្យដឹងថា រថយន្តដឹកកុងតឺន័ររបស់ខ្លួនមា៉ាក មីតស៊ុយប៊ីសុីដឹកទំនិញពីកំបូលធ្វើដំណើរតាមផ្លូវ ទំនប់កប់ស្រូវហើយបត់តាមផ្លូវជាតិលេខ៥ក្នុងគោលបំណង យកទៅដាក់នៅកំពង់ផែស្វយ័តក្រុងភ្នំពេញ ។ នៅេពលធ្វើដំណើរមកដល់កន្លែងកើតហេតុស្រាប់តែរថយន្តដឹក កុងតឺន័រមួយគ្រឿងទៀតដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស គ្នាបានប៉ះគ្នាជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៍ហើយជាន់ ហ្រ្វាំងប្រថុចញ៉ុចក៏រេចង្កូតទៅបុកចំទ្វាររថយន្តរបស់ខ្លួន បណ្តាលឱ្យបែកកញ្ចក់ ក្រពឹតទ្វារនិងបែកកង់រថយន្តថែមទៀត ។
បន្ទាប់ពីមានគ្រោះថ្នាក់កើតឡើងប៉ូលិស
ការិយាល័យចរាចរណ៍ផ្លូវគោកបានចុះទៅដល់កន្លែងកើតហេតុ
ហើយក្រុមហ៊ុនធានារ៉ាប់រងរថយន្តទាំងពីរគ្រឿងបានចេញមុខដោះ
ស្រាយដោយភាគីខាងរថយន្តកុងតឺន័រ
ម៉ាកនីស្សាន់សុំស្មើគ្នាព្រោះរថយន្តខ្លួនរងការ
ខូចខាតយ៉ាងដំណំ ។ ទោះបីជាយ៉ាងណា ភាគីរថយន្តម៉ាក
មីតស៊ុយប៊ី៊សីុ ពុំសុខចិត្ត ។
ដោយដោះស្រាយគ្នាមិនត្រូវ
រថយន្តទាំងពីរគ្រឿងត្រូវបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍
ផ្លូវគោកដើម្បីដោះស្រាយបន្ត ។
ទម្រាំតែចាត់ចែងយករថយន្តនេះចេញពីកន្លែងកើតហេតុ
បណ្តាលឱ្យកកស្ទះចរាចរណ៍អស់រយៈេពលប្រមាណជិត៤ម៉ោង ។
ករណីរថយន្តកុងតឺន័របុករថយន្តកុងតឺន័រនេះ
កម្រកើតមានណាស់ ។
ករណីនេះបណ្តាលមកពីភាពគឃ្លើនរបស់អ្នកបើកបររថយន្ត
ធុនធំប្រភេទនេះដែលបើកបរទាំងបំពាននិងខ្វះការប្រុង
ប្រយ័ត្ន ។
តួរថយន្តធំផ្លូវចង្អៀតគ្រាន់តែរថយន្តស្ទើរពេញលើ
ផ្លូវទាំងមូលទៅហើយនៅឆ្លៀតវ៉ាគេទៀត
ចំជាគឃ្លើនមែន ។
នេះសំណាងហើយដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។
បើនៅតែយ៉ាងនេះគ្រោះថ្នាក់ចរាចរណ៍នឹងនៅតែជាបញ្ហា
គួរឱ្យបារម្ភ
តើសមត្ថកិច្ចចរាចរណ៍គួរចាត់វិធានការយ៉ាងណា? ៕