Tuesday, August 21, 2012

មាន​លុយ​ឱ្យ​គេ​ខ្ចី​ពេល​ទៅ​ទារ​ត្រូវ​គេ​សង​មួយ​អង្រែ​បុក​គ្រឿង​របួសធ្ងន់

ខេត្ដតាកែវ​ ៖​ ស្ដ្រី​ម្នាក់​ជា​ម្ចាស់​បំណុល​បាន​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ​ ខណៈ​ទៅ​ទារ​លុយ​ពី​កូនបំណុល​ដែល​បាន​ខ្ចី​ តែ​ត្រូវ​កូនបំណុល​វាយ​មួយ​អង្រែ​បុក​គ្រឿង​ចំ​ក្បាល​បណ្ដាល​ឱ្យ​របួសធ្ងន់​ ។​
​ករណី​ហិង្សារ​កូនបំណុល​វាយ​ម្ចាស់​ បំណុល​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១២​ នៅ​ភូមិ​សីហា​ ឃុំ​ចំបក់​ ស្រុក​បាទី​ ខេត្ដ​ តាកែវ​។​ ស្ដ្រីរ​ងរ​បួស​ និង​ជា​ម្ចាស់បំណុល​ ឈ្មោះ​ ជា​ សុ​ខុន​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​
​ស្ដ្រី​ ជា​ សុ​ខុន​ បានឱ្យ​ដឹង​ថា​ ជន​សង្ស័យ​ជា​កូន​ឈ្មោះ​ ព្រាប​ នារី​ ហៅ​ទូច​ អា​ុ​៣៩​ឆ្នាំ​ ជា​កសិករ​ រស់នៅ​ភូមិ​-​ឃុំ​ជា​ មួយ​គ្នា​ ។​ ម្ចាស់បំណុល​បានឱ្យ​ដឹង​ថា​ ស្ដ្រី​ជា​កូនបំណុល​ខាងលើ​នេះ​បាន​ខ្ចីប្រាក់​ របស់​គាត់​ចំនួន​៥៨​ម៉ឺន​រៀល​ ដែល​បាន​ ខ្ចី​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​ ។​​ស្ដ្រី​រង​របួស​បានឱ្យ​ដឹង​ទៀត​ថា​ នៅ​ថ្ងៃ​កើតហេតុ​រូប​គាត់​ទៅ​ទារប្រាក់​ពី​កូន​ បំណុល​ឈ្មោះ​ ព្រាប​ នារី​ ហៅ​ទូច​ នេះ​ តែ​ត្រូវ​ស្ដ្រី​បង្ក​របួស​ស្នាម​បាន​ប្រើ​ពាក្យ​ ជេរ​បញ្ចេរ​ហើយ​ថា​នឹង​មិន​សង​ប្រាក់​ដែល​ ខ្លួន​ជំពាក់​នោះ​ទេ​ ។​ មិនតែប៉ុណ្ណោះ​បាន​ ទាញ​អង្រែ​បុក​គ្រឿង​វាយ​ទៅ​លើ​ក្បាល​ គាត់​បណ្ដាល​បែក​ហូរ​ឈាម​តែ​ម្ដង​ ។​
​ស្ដ្រី​ម្ចាស់បំណុល​បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១២​ ក្រោយ​មាន​អំពើ​ហិង្សា​រូប​គាត់​បាន​ដាក់​ពាក្យ​ បណ្ដឹង​ចូល​ទៅ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ ស្រុក​បាទី​ ដើម្បី​ឱ្យ​ជួយ​អន្ដរាគមន៍​កោះ​ ហៅ​ជន​បង្ក​របួស​ស្នាម​មក​ដោះស្រាយ​។​នៅ​ចំពោះ​មុខ​នគរបាល​ស្ដ្រី​បង្ក​របួស ​ ស្នាម​ជា​កូនបំណុល​បាន​សារភាព​ថា​ ពិត​ជា​បាន​យក​អង្រែ​បុក​គ្រឿង​វាយ​ទៅ​លើ​ ស្ដ្រី​ម្ចាស់បំណុល​ប្រាកដ​មែន​ ។​
​លោក​ ឃុ​ត​ ឡូ​ អធិការរង​ស្រុក​បាទី​ ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​បណ្ដឹង​ស្ដ្រី​រង​គ្រោះ​ទាមទារ​ឱ្យ​ស្ដ្រី​ បង្ក​របួស​ស្នាម​សងជំងឺចិត្ដ​៣.៥០០​ដុល្លារ​ ប៉ុន្ដែ​ស្ដ្រី​បង្ក​របួស​ស្នាម​សុំ​សម្រួល​ត្រឹម​ ៦០​ម៉ឺន​រៀល​ ទើប​ដំណោះស្រាយ​មិន​ត្រូវ​ បាន​បញ្ចប់​នោះ​ទេ​ ។​ លោក​បាន​បន្ដ​ថា​ សំណុំរឿង​បង្ក​របួស​ស្នាម​ខាងលើ​នេះ​ នឹង​ ត្រូវ​បញ្ជូន​បន្ដ​ទៅ​ស្នងការដ្ឋាន​នគរបាល​ ខេត្ដតាកែវ​ដើម្បី​ដោះស្រាយ​បន្ដ​ទៀត​ ។​
​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ដែរ​ថា ​ ទន្ទឹម​នឹង​ដំណោះស្រាយ​មិន​បាន​រំលត់​ សំណុំរឿង​នោះ​ប្ដី​ស្ដ្រី​បង្ក​របួស​ស្នាម​ឈ្មោះ​ ពន​ មុន្នី​ បាន​សុំ​ធានា​ប្រពន្ធ​ (​ស្ដ្រី​បង្ក​ របួស​ស្នាម​)​ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ ហើយ​ក៏​មានការ​ឯកភាព​ពី​ស្ដ្រី​ រង​គ្រោះជា​ម្ចាស់បំណុល​ផង​ដែរ​ ។
​ ប្រភព​បាន​បន្ដ​ថា​ នៅ​ក្រោយ​ពី​ការ​ ធានា​ស្ដ្រី​បង្ក​របួស​ស្នាម​ឱ្យ​នៅ​ក្រៅ​ឃុំ​ នេះ​រហូត​មក​ទល់​នឹង​ពេល​នេះ​គេ​បានដឹង​ ថា​ ស្ដ្រី​បង្ក​របួស​ស្នាម​ និង​ប្ដី​ព្រមទាំង​កូន​ ផង​នោះ​បាន​នាំ​គ្នា​គេចខ្លួន​ចេញពីផ្ទះ​មិន​ ដឹង​ថា​ទៅ​ទីណា​នោះ​ឡើយ​ ។​
​អធិការ​ស្រុក​បាទី​លោក​ ងា​ន់​ សារី​ បានឱ្យ​ដឹង​ថា​ ករណី​ហិង្សា​នេះ​វា​អាច​នឹង​ ឈាន​ទៅ​ដល់​ផ្លូវ​តុលាការ​ ហើយ​ប្ដី​ដែល​ ធានា​ចំពោះ​ជន​បង្ក​របួស​ស្នាម​ឱ្យ​នៅ​ ក្រៅ​ឃុំ​ ក៏​នឹង​ត្រូវ​មានទោស​ផង​ដែរ​ ប្រសិនបើ​មិន​ចូលខ្លួន​មក​ដោះស្រាយ​ជា​ មួយ​នឹង​ស្ដ្រី​រង​គ្រោះជា​ម្ចាស់បំណុល​ទី​ នោះ​ ។​ លោក​បញ្ជាក់​ថា​ មុន​នឹង​ក្រោយ​នឹង​មិន​អាច​គេចខ្លួន​បាន​ទេ​ ដ៏​រាប​ណា​ដី​ និង​ផ្ទះ​មិន​អាច​នាំរ​ត់ទៅ​ជាមួយ​បាន​នោះ​​៕

Comments system

Disqus Shortname