កញ្ញាចិនបានទទួលតំណែងបវរកញ្ញាពិភពលោកកាលពីថ្ងៃសៅរិ៍
នៅក្នុងទីក្រុងជីករ៉ែនៅជាយវាលខ្សាច់អ័រដូសនៃទឹកដីកំណើត
របស់ខ្លួន។
ទស្សនិកជនដែលភាគច្រើនជាជនជាតិចិនបានផ្ទុះ សម្លេងអបអរនិងផាវកាំជ្រួចបានបន្លឺសម្លេងឡើងនៅពេលមានការប្រកាស ថាបេក្ខនារីក្នុងស្រុកនាងយូ វេនសៀ ត្រូវបានបំពាក់ម្កុដបវរកញ្ញាពិភពលោក។
គ្រូបង្រៀនតន្ត្រី អាយុ២៣ឆ្នាំរូបនេះបាននិយាយថា"កាលពីខ្ញុំនៅក្មេងខ្ញុំបានមាន អារម្មណ៍ថាខ្លួនឯមានសំណាងពីព្រោះមនុស្សជាច្រើនបានជួយខ្ញុំនិង ខ្ញុំសង្ឃឹមថានៅអនាគតខ្ញុំអាចជួយក្មេងច្រើនឡើងអោយមានអារម្មណ៍ ថាមានសំណាងដូចខ្ញុំ"។
យូ ដែលបានក្លាយជាបរវរកញ្ញាពិភពលោកទី២សំរាប់ប្រទេសចិន បានបង្ហាញខ្លួនលើវេទិកាជាមួយនឹងរ៉ូបរីកជើងដ៏ចែងចាំង ក្នុងអំឡុងការប្រកួតវគ្គផ្តាច់ព្រាត់រយៈពេល២ម៉ោង។
អ្នក ទទួលតំណែងនេះកាលពីឆ្នាំមុន នាងអ៊ីវៀន សាកូស មកពីវេណេហ្ស៊ូអេឡា បានបំពាក់ម្កុដដល់យូ ដែលបានពាក់រ៉ូបពណ៌ខៀបភ្លឺចិញ្ចាចនៅក្នុងកីឡាដ្ឋានDongsheng។
ការប្រឡងនៅវគ្គផ្តាច់ព្រាត់នេះមានការសម្តែងដោយក្រុមតន្ត្រីម៉ុង ហ្គោលីដែលលេងerhu ជាឧបករណ៍ភ្លេងប្រពៃណីដែលមានខ្សែពីរ។
អ័រដូសដែលនៅចម្ងាយប្រមាណ៧០០គីឡូម៉ែត្រពីឆ្នេរជិតបំផុតទំនងជា ក្លាយជាកន្លែងរៀបចំការប្រឡងបវរកញ្ញាធំបំផុតក្នុងលោក។
ទីក្រុងនេះបានក្លាយជារីកចំរើននៅកន្លះទសវត្សរ៍មកនេះដោយសារតែមាន ការរុករករ៉ែយ៉ាងដុះដាលដែលបានផ្លាស់ប្តូរវាពីទីតាំងរង់ចាំតែទទួល ព្យុះខ្សាច់មកជាកន្លែងមានទ្រព្យធនបំផុតមួយនៅចិន។
ការរីកចំរើនបណ្តាលអោយមានការសាងសង់អាគារយ៉ាងស្គុះស្គាយក្នុងទីក្រុង តែរដ្ឋាភិបាលមូលដ្ឋានមិនអាចរកមនុស្សមកបំពេញប្លុកអាគារខ្ពស់ៗ ដែលជាហេតុនាំអោយមានការហៅទីក្រុងនេះថាជាទីក្រុងខ្មោចធំបំផុតនៅ ចិន។
តែទោះជាយ៉ាងណាជាមួយនឹងការប្រឡងបវរកញ្ញានេះគេរំពឹង ថាវានឹងជួយទីក្រុងមួយនេះអោយមានកេរក្តិ៍ឈ្មោះនិងទទួលបានឋានៈដូ ចជាមជ្ឈមណ្ឌលពិភពលោកដទៃទៀតដែរ។
ម៉ារៀល មីកគី តំណាងប្រទេសបាបាដូស បាននិយាយថា"អ័រដូសអាចក្លាយជាក្រុងឌុយបៃបន្ទាប់។នៅ១០ឆ្នាំទៅ មុខ ទីក្រុងនេះនឹងរីកចំរើនលូតលាស់ខ្លាំង"។
សរុបមានបេ ក្ខនារី១១៦នាក់បានចូលរួមប្រឡងក្រោមការតាមដានទស្សនាពីមនុស្ស ប្រមាន១.០០០លាននាក់។បេក្ខនារីម៉ិកស៊ិចនាងម៉ារៀណា រេណូសូត្រូវបានក្រុមហ៊ុនភ្នាក់អោយតម្លៃខ្ពស់ជាងគេថានឹងទទួលបាន តំណែងបវរកញ្ញាឯកតែនាងខកខានមិនបានមានវត្តមាននៅក្នុងការបង្ហាញ មុខជុំចុងក្រោយទេ។
កញ្ញាមកពីវ៉េលស៍នាង សូហ្វី មូលស៍ ជាប់ចំណាត់ថ្នាក់ទី២និងកញ្ញាអូស្ត្រាលីជាប់លេខបី៕