កម្លាំងសមត្ថកិច្ចកម្ពុជា កំពុងតាមចាប់មេខ្លោងគ្រឿងញៀនធំជាជនជាតិឡាវ ដែលនៅពី
ក្រោយជនសង្ស័យឧត្តមសេនីយ៍ទោយោធា អតីតផ្កាយពីរ លោក ចាន់ ឬទ្ធីឌី និងបក្ខពួក
ផ្សេងទៀត ក្រោយពីបានកំណត់មុខសញ្ញាពីជនសង្ស័យដែលបានចាប់ខ្លួន។
យោងតាមវេបសាយរបស់ស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហានេះ
អោយដឹងថា សមត្ថកិច្ចកំពុងតាមចាប់មេខ្លោងធំគ្រឿងញៀនជាជន ជាតិឡាវ បន្ទាប់ពីមុខ
សញ្ញាគ្រឿងញៀន២នាក់ ត្រូវចាប់ខ្លួននៅទីតាំងថ្មីបន្ថែមទៀត កាលពីថ្ងៃអាទិត្យ ទី២៦ ខែ
សីហា២០១២ នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សេនីយ៍ទោផ្កាយពីរ លោក ចាន់ ឬទ្ធីឌី ដោយបានរកឃើញ ថ្នាំញៀនប្រភេទម៉ាទឹកកកទម្ងន់
ជិត ១គីឡូក្រាម រួមទាំងថ្នាំញៀនប្រភេទ WY ប្រមាណ ៤ម៉ឺនគ្រាប់ ដែលនាំចូលពីប្រទេសឡាវ
សម្រាប់ធ្វើការចែកចាយ នៅក្នុងប្រទេសរួមទាំងនាំចេញទៅក្រៅប្រទេស។ នៅថ្ងៃទី២៤ ខែ
សីហា ដដែលនោះ សមត្ថកិច្ចបន្តឆែកឆេរភោជនីយដ្ឋានរស្មីបឹងកេងកង ក្នុងខណ្ឌចំការមន
ដែលជាហាងរបស់ជនសង្ស័យជួញដូរគ្រឿងញៀន គឺលោក ចាន់ ឬទ្ធីឌី តែមិនបានរកឃើញ
ថ្នាំញៀនណាមួយនៅហាងនេះទេ។
វេបសាយរបស់ស្នងការដ្ឋាននគរបាលជាតិ បានដកស្រង់សម្តីជនសង្ស័យឈ្មោះ ឌៀប ស៊ុន
ឡាយ ដែលបានចាប់ខ្លួនកាលពីថ្ងៃទី២៦ខែសីហា ហើយសារភាពចំពោះមន្រ្តីប៉ូលិសថា គាត់
បានរកស៊ីគ្រឿងញៀននេះយូរមកហើយ ហើយប្រមាណជាង១ខែចុងក្រោយនេះ គាត់ធ្លាប់
យកថ្នាំញៀនពីជនជាតិឡាវ តាមច្រកស្ទឹងត្រែងភាគឦសាននៃប្រទេសកម្ពុជា មកលក់ឲ្យ
ឧត្តមសេនីយ៍ទោយោធា ចាន់ ឬទ្ធីឌី ១គីឡូក្រាមម៉ាទឹកកក ដោយលក់ចេញក្នុងតម្លៃ ៣៥០០០
ដុល្លារអាមេរិក។ ជនសង្ស័យនោះ បានសារភាពបន្តថា គាត់នាំថ្នាំនេះមកពីឡាវ១គីឡូក្រាម
តម្លៃ ៣២០០០ដុល្លារអាមេរិក ហើយមន្រ្តីផ្កាយពីរ លក់បន្តទៀត ១គីឡូក្រាម ក្នុងតម្លៃ ៤២០០០
ដុល្លារអាមេរិក។
គួរបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ មានការបង្រ្កាបគ្រឿងញៀនជាច្រើននៅរាជធានី
ភ្នំពេញ ដែលក្នុងនោះរួមមានទំាងជនជាតិបរទេស ដែលបានចាប់ខ្លួនផងដែរ៕
ក្រោយជនសង្ស័យឧត្តមសេនីយ៍ទោយោធា អតីតផ្កាយពីរ លោក ចាន់ ឬទ្ធីឌី និងបក្ខពួក
ផ្សេងទៀត ក្រោយពីបានកំណត់មុខសញ្ញាពីជនសង្ស័យដែលបានចាប់ខ្លួន។
យោងតាមវេបសាយរបស់ស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហានេះ
អោយដឹងថា សមត្ថកិច្ចកំពុងតាមចាប់មេខ្លោងធំគ្រឿងញៀនជាជន ជាតិឡាវ បន្ទាប់ពីមុខ
សញ្ញាគ្រឿងញៀន២នាក់ ត្រូវចាប់ខ្លួននៅទីតាំងថ្មីបន្ថែមទៀត កាលពីថ្ងៃអាទិត្យ ទី២៦ ខែ
សីហា២០១២ នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រូបថត police.gov
កាលពីថ្ងៃទី២៤ ខែសីហា សមត្ថកិច្ចបានចុះទៅឆែកឆេរ នៅភូមិគ្រឹះជនសង្ស័យ អតីតឧត្តមសេនីយ៍ទោផ្កាយពីរ លោក ចាន់ ឬទ្ធីឌី ដោយបានរកឃើញ ថ្នាំញៀនប្រភេទម៉ាទឹកកកទម្ងន់