ភាគហ៊ុននៃ ក្រុមហ៊ុនផលិតទូរទស្សន៍ និងទូរស័ព្ទដៃទំនើបដ៏ធំរបស់ពិភពលោកមួយនេះ បានធ្លាក់ចុះជាង ៤ភាគរយដែលឈានដល់ការធ្លាក់ធំជាងគេចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា និងការទាញធ្លាក់ដ៏ធំបំផុតនៅលើសន្ទស្សន៍ទីផ្សារ MSCI ។ ក្រុមហ៊ុនSamsung ដែលជាអ្នកផ្គត់ផ្គង់ និងគូរប្រជែងដ៏សំខាន់ជាមួយក្រុមហ៊ុន Apple ប្រមូលបានចំណែកទីផ្សារ២៣ភាគរយពីថ្ងៃទី១២ ខែសីហាពីម្សិលមិញ ខណៈពេលក្រុមហ៊ុនបានព្យាករណ៍ទុកពីតម្រូវការខ្ពស់ជាងនេះ សម្រាប់ការលក់ឧបករណ៍ផ្សេងៗនិងរក្សាបានជាក្រុមហ៊ុនលក់ទូរសព្ទដៃ ធំជាងគេលើពិភពលោក។
ក្រុមហ៊ុន Samsung បានផ្អាករឿងក្តីរបស់ខ្លួនក្នុងសវនការ បន្ទាប់ពីបញ្ជូនសាក្សីដែលនិយាយថា Appleបានជំពាក់បំណុល ក្រុមហ៊ុន Suwon ជាង ៤២១.៨លានដុល្លារអាមេរិក។ ក្រុមហ៊ុន Apple បានប្តឹងក្រុមហ៊ុន Samsung ក្នុងខែមេសាឆ្នាំ២០១១ ដោយចោទប្រកាន់ពីបទលួចចម្លងប័ណ្ណកម្មសិទ្ធិ បង្កើតឧបករណ៍បច្ចេកទេសក្នុងទូរស័ព្ទដៃ ប្រភេទ iPhone៕ Bloomberg