ភ្នំពេញ:
ផ្ទះប្រជាពលរដ្ឋបីគ្រួសារបានបាក់ស្រុតលិចចុះទៅក្នុងដីជំរៅ
៤ម៉ែត្រ
ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរស់ក្បែរកន្លែងកើតហេតុភ្ញាក់ផ្អើលទាំង
កណ្តាលអាធ្រាត្រ
តែមិនបណ្តាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។
គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២៤ និង ១០នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១២ ដែលបច្ចុប្បន្នពួកគាត់កំពុងតែរស់នៅក្នុងភូមិទ្រាទី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យបានឲ្យដឹងថា នៅមុនពេលកើតហេតុប្រជាពលរដ្ឋទាំងបីគ្រួសារកំពុងតែដេកលង់លក់ លុះដល់វេលាម៉ោងខាងលើក៏ស្រាប់តែផ្ទះរបស់ពួកគាត់លាន់ឮព្រឹបៗ ប្រហែលជា១០នាទីក្រោយមកផ្ទះរបស់ពួកគាត់បានបាក់ស្រុតតែម្តង។ ពេលកើតហេតុរួច ម្ចាស់ផ្ទះ និងប្រជាពលរដ្ឋដែលនៅក្បែរនោះបានភ្ញាក់ផ្អើល ហើយក៏បានរត់ទៅរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានឲ្យមកជួយធ្វើ អន្តរាគមន៍ និងពិនិត្យនៅកន្លងកើតហេតុ។
លោកបានបន្តថា ក្រោយពីទទួលបានព័ត៌មាននេះ ហើយក្រុមការងារក្រោមឲ្យវាទរបស់លោកបានមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍ដលក្រុមគ្រួសារជនរងគ្រោះទាំងបីខាងលើ ក្នុងគោលបំណងជួយឲ្យផុតពីគ្រោះថ្នាក់ដែលកើតមានឡើងជាយថាហេតុ។ ជនរងគ្រោះទាំងបី ដែលម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ ហ៊ូ សារឿន ទី២ ឈ្មោះ រឿង សាវ៉ាន ទី៣ ឈ្មោះ អាត សេងហួត (ផ្ទះដែលបាក់ស្រុតទាំងស្រុងនៅកណ្តាលគេ គឺផ្ទះរបស់លោក រឿង សាវ៉ាន)។
ប្រភពដដែលបន្តថា ក្រោយពីបានជួយអន្តរាគមន៍ និងសង្គ្រោះដល់ប្រជាពលរដ្ឋ លោកចៅសង្កាត់ស្ទឹងមានជ័យបានសំណូមពរថា ធ្វើយ៉ាងណាសូមឲ្យប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងមូលដ្ឋាន មេត្តាធ្វើផ្ទះសំបែងឲ្យស្របតាមបទកដ្ឋានបច្ចេកទេស ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ៕