កាលពីវេលាម៉ោង១និង៣០នាទីយប់ថ្ងៃទី២៥ សីហា
២០១២ នៅទីក្រុងណានជីង ខេត្ត Jiangsu ប្រទេសចិន
មាននារីស្រស់ស្អាតម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកBuick
ក្នុងល្បឿន២៤០គីឡូម៉ែត្រក្នុង១ម៉ោង
ហើយក៏ជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ។
នេះបើយោងតាមប្រភពគេហទំព័រឆាយណាប៊ើស ចេញផ្សាយថ្ងៃទី២៦ សីហា
កន្លងមក ។
នារីវ័យក្មេងរូបនោះឈ្មោះ Xu អាយុ១៧ឆ្នាំ បានរៀបរាប់ប្រាប់ប៉ូលិសថា ខណៈនាងកំពុងបើកបរនោះ មានរថយន្តតាក់ស៊ីមួយនៅខាងមុខ ហើយនាងបានបន្ថែមល្បឿនឡើងដល់២៤០គីឡូម៉ែត្រក្នុង១ម៉ោង ដើម្បីវ៉ារថយន្តតាក់ស៊ីនោះ ។ ខណៈពេលរថយន្តរបស់នាងមកដល់ជិត ស្រាប់តែរថយន្តតាក់ស៊ីនោះបត់ចូលទៅផ្លូវតូចមួយ ក្នុងស្ថានភាពបន្ទាន់ដើម្បីគេចពីរថយន្តតាក់ស៊ីនោះ នាងក៏កាច់ចង្កូតមកបុករបាំងចែកផ្លូវបណ្តាលឱ្យរថយន្តរបស់នាង ក្រឡាប់ផ្អៀងតែម្តង ។

នាង Xu បន្ថែមទៀតថា នាងចេះបើកបរស្ទាត់ជំនាញ
នៅពេលនាងទៅសិក្សានៅសហរដ្ឋអាមេរិក
និងមានបទពិសោធន៍ក្នុងការបើកបរ៣ទៅ៤ឆ្នាំ
ហើយនាងក៏ធ្លាប់ជួបគ្រោះថ្នាក់៤ដងក្នុងរយៈពេល២ឆ្នាំដែរ
ប៉ុន្តែមិនមានរងរបួស ដល់ខ្លួនប្រាណឡើយ ។
នាងនិយាយប្រាប់អ្នក កាសែតដោយគ្មានលាក់បាំងថា នាងបានជួបគ្រោះថ្នាក់ចរាចរណ៍២លើកនៅសហរដ្ឋអាមេរិក ។ ម្តងគឺនាងបើកបរក្នុងល្បឿន២៦០គីឡូម៉ែត្រក្នុង១ម៉ោង និងម្តងទៀតគឺនាងដេកលក់ ខណៈពេលកំពុងបើកបរ ។
ប្រភពបានបន្តថា
ដោយឡែកគ្រោះថ្នាក់លើកនេះគឺនាងបើកក្នុងល្បឿន២៤០គីឡូម៉ែត្រក្នុង
១ម៉ោង ។ ប៉ុន្តែនាងមិនត្រូវបានរកឃើញថា សេពគ្រឿងស្រវឹងឡើយ
បន្ទាប់ពីធ្វើតេស្តឈាមរួចមក ។ នាងនិយាយប្រាប់អ្នក កាសែតដោយគ្មានលាក់បាំងថា នាងបានជួបគ្រោះថ្នាក់ចរាចរណ៍២លើកនៅសហរដ្ឋអាមេរិក ។ ម្តងគឺនាងបើកបរក្នុងល្បឿន២៦០គីឡូម៉ែត្រក្នុង១ម៉ោង និងម្តងទៀតគឺនាងដេកលក់ ខណៈពេលកំពុងបើកបរ ។
ប៉ូលិសចរាចរបានរកឃើញថា នាង Xu បើកបរដោយគ្មានប័ណ្ណបើកបររបស់ប្រទេសចិន នោះទេ ប៉ុន្តែនាងមានប័ណ្ណបើកបររបស់សហរដ្ឋអាមេរិក ដែលគ្មានសុពលភាពនៅប្រទេសចិន ។
បច្ចុប្បន្ន នារីវ័យក្មេងរូបនេះត្រូវបានបញ្ជូនខ្លួនទៅកាន់ការិយាល័យប៉ូលិស ចរាចរនៅក្នុងតំបន់ ដើម្បីបន្តធ្វើការស៊ើបអង្កេត ៕