Tuesday, August 21, 2012

​ប៉ូលិស​ប្រើ​ពេល​២០​នាទី​ជួយ​បង្កើត​​កូន​នៅ​លើ​រថយន្ដ​តាក់ស៊ី​ព្រោះ​ស្ទះ​ចរាចរ​

បាងកក​ ៖​ ប៉ូលិស​ចរាចរ​ថៃ​បាន​ប្រើ​ពេល​២០​នាទី​​​ដើម្បី​ជួយ​សម្រាលកូន​ឱ្យ​ស្ដ្រី​ អាយុ​១៩​ឆ្នាំ​ម្នាក់​ដែល​មាន​ផ្ទៃពោះ​ គ្រប់​ខែ​ឆ្លងទន្លេ​ធ្វើ​ដំណើរ​តាម​តាក់ស៊ី​ ទៅ​មន្ទីរពេទ្យ​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១២​ ខណៈ​មានការ​ស្ទះចរាចរណ៍​ ។​
​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ទូរទស្សន៍​ ប៉ុស្ដិ៍​ លេខ​៧​របស់​ថៃ​ដែល​បាន​ដកស្រង់​ចេញ​ ពី​កាសែត​ថៃ​រ៉ាត់​ បាន​បង្ហាញ​ថា​ ប៉ូលិស​ ចរាចរ​ថៃ​ដែល​ជួយ​បង្កើតកូន​ឱ្យ​ស្ដ្រី​វ័យ​ ១៩​ឆ្នាំ​ឈរជើង​ប្រចាំការ​នៅ​បរិវេណ​មុខ​ អនុស្សាវរីយ៍​ឆៃ​ ក្នុង​ក្រុង​បាងកក​ប្រទេស​ថៃ​ ។​
​លោក​ព្រិ​ន្ទ​បាល​ឯក​ អារ្យ​ ពិ​អុម​ខា​យ​ ជើង​នៅ​ចំណុច​ខាងលើ​បានឱ្យ​ដឹង​ថា​ មុន​ ពេល​មាន​ស្ដ្រី​ធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ឆ្លងទន្លេ​តាម​តាក់ស៊ី​ លោក​បាន​ ស្ដាប់​ឮ​តាម​រយៈ​វិទ្យុទាក់ទង​ថា​មាន​ស្ដ្រី​ ម្នាក់​ធ្វើ​ដំណើរ​តាម​រថយន្ដ​តាក់ស៊ី​ឈឺ​ ពោះ​យ៉ាង​ខ្លាំង​រកកលនឹង​សម្រាលកូន​ ។​ លោក​ អារ្យ​ បន្ដ​ថា​ ពេល​ដែល​បានឮ​ ដូច្នេះ​រូប​លោក​បាន​ធ្វើការ​ត្រួតពិនិត្យ​ ហើយ​រក​វិធី​ជួយ​សង្គ្រោះ​នៅ​លើ​រថយន្ដ​តាក់ស៊ី​នោះ​តែ​ម្ដង​ ។​
​នៅ​ក្នុង​កាសែត​ថៃ​រ៉ា​ក់បាន​ឱ្យ​ដឹង ​ថា​ ស្ដ្រី​ដែល​ឈឺពោះ​ឆ្លងទន្លេ​នេះ​ឈ្មោះ​ ជោ​ តិ​កា​ ឈឺ​ន​ណ​យ​ អាយុ​១៩​ឆ្នាំ​ មាន​ទី​លំ​ នៅផ្ទះ​លេខ​១០១/២០៨​ ផ្លូវ​រថភ្លើង​ ខេត្ដ​បាង​ឈឺ​ ក្រុង​ទេព​មហានគរ​ ប្រទេស​ថៃ​។​
​ទិដ្ឋភាព​ដែល​គេ​បានឃើញ​ស្ដ្រី​ខាង​ លើ​នេះ​អង្គុយ​នៅ​ផ្នែក​ខាងក្រោយ​នៃ​រថ​ យន្ដ​តាក់ស៊ី​មាន​អាការ​បែក​ទឹកភ្លោះ​ ហើយ​ប៉ូលិស​ចរាចរ​ដែល​ឈរជើង​នៅ​ ចំណុច​ខាងលើ​ជួយ​បង្កើតកូន​ឱ្យ​នាង​នៅ​ លើ​រថយន្ដ​តាក់ស៊ី​នោះ​តែ​ម្ដង​ ។​ ស្ដ្រី​ឈឺពោះ​ឆ្លងទន្លេ​លើ​រថយន្ដ​តាក់ស៊ី​ ដែល​ជួយ​បង្កើត​ដោយ​ប៉ូលិស​ចរាចរ​ ក្រោយ​ពេល​ប្រសូត​រួច​មាន​សុខភាព​និង​ សុវត្ថិភាព​ទាំង​ម្ដាយ​និង​កូន​ជា​ធម្មតា​ ។​
​លោក​ អារ្យ​ និង​ក្រុមការងារ​ឱ្យ​ដឹង​ ថា​ នាង​ ជោ​ តិ​កា​ ប្រសូត​បានកូន​ស្រី​ ហើយ​កូនស្រី​របស់​នាង​មាន​អា​វៈយ​វៈ​គ្រប់​ គ្រាន់​ ។​ លោក​បាន​បញ្ជាក់​ថា​ ស្ដ្រី​ខាង​ លើ​នៅ​ពេល​ឈឺពោះ​តិចៗ​នាង​បាន​ហៅ​ រថយន្ដ​ដើម្បី​ជិះ​ទៅ​កាន់​មន្ទីរពេទ្យ​ ប៉ុន្ដែ​ ដោយសារ​មានការ​កកស្ទះ​ចរាចរ​ខ្លាំង​ ទើប​នាង​ឈឺពោះ​កាន់តែ​ខ្លាំង​ ហើយ​ក៏​ ស្វែងរក​ការ​ជួយ​សង្គ្រោះ​តែ​ម្ដង​ ។​
​ក្រោយ​សម្រាលកូន​ប្រកបដោយ​ សុវត្ថិភាព​ខាង​មន្ទីរពេទ្យ​ក៏​បាន​មក​ទទួល​ យក​ទាំង​ម្ដាយ​និង​កូន​ដើម្បី​ថែរក្សា​បន្ដ​ ។​ ​នេះ​ជា​គំរូ​ និង​បទ​ពិសោធន៍​ល្អ​របស់​ប៉ូលិស​ថៃ​ ចុះ​ចំណែក​ប៉ូលិស​ស្រុក​ខ្មែរ​យើង​យ៉ាងម៉េច​ដែរ​?​ ៕

Comments system

Disqus Shortname