Monday, August 20, 2012

ជីវិតរស់​នៅក្រោម​ផ្លូវ​ដែលពោរពេញដោយសម្លេងរំខាន

រជាជន​នៅក្នុង​ទីក្រុង​ជាច្រើន​ជុំវិញ​ពិភពលោក​បាន​រៀន​រស់នៅ​សម្រប​តាម​ សម្លេង​គ្រប់​ប្រភេទ ប៉ុន្តែ​នៅគ្រួសារ​ជាច្រើន​នៃ​ទីក្រុង​មួយ​របស់​ប្រទេស​ចិន ត្រូវបាន​បង្ខំ​ឲ្យ​ដេក​ញាត់​សម្លី​ក្នុង​ត្រចៀក​របស់​ពួកគេ​។​
​  
​ អ្នក​តាំង​លំនៅ​មួយចំនួន​នៅក្នុង​ទីក្រុង​គ្វី​យ៉ាង (Guiyang) កំពុងរស់នៅ​ពីក្រោម​ផ្លូវ​បើកបរ​ល្បឿន​លឿន​មួយ​ដោយផ្ទាល់ ដែល​សង់​នៅ​ពីលើ​បន្ទប់​រស់នៅ​របស់​ពួកគេ​ត្រឹមតែ​កម្ពស់​ប៉ុន្មាន​ម៉ែត្រ​ ប៉ុណ្ណោះ​។​
​  
​ដោយ​ត្រូវបាន​ដាក់ឈ្មោះថា​ស្ពាន​ស៊ី​កូ​ស៊ី (Shuikousi) ស្ពាន​នេះ​ត្រូវបាន​សាងសង់​រួច​នៅក្នុង​ខែឧសភា ឆ្នាំ​១៩៩៧ ហើយ​អគារ​របស់​អ្នក​មក​តាំង​លំនៅ​ប្រហែលជា​១០​ត្រូវបាន​សាងសង់​នៅ​ពីក្រោម​ ស្ពាន​នោះ​នៅ​រយៈពេល​ពីរ​ឆ្នាំ​ក្រោយមក សម្រាប់​ធ្វើជា​គម្រោង​ផ្ទះជួល​ដែលមាន​តម្លៃ​ទាប និង​ផ្ទះ​សម្រាប់​អ្នក​តាំងទី​លំនៅ​ថ្មី​។​
​  
​ប៉ុន្តែ​ជំនួស​ឲ្យ ​ក្រុមមនុស្ស​ដែល​ដើរលេង​កាត់​ពីលើ​ក្បាល ជាន់​បន្ទប់​រស់នៅ​ជាច្រើន​របស់​ពួកគេ​បាន​រង្គើ​នៅពេលដែលរថយន្ត​ដឹកទំនិញ​ ធ្ងន់ៗ បើក​រោទ៍​ឆ្លងកាត់​។​
​  
​អ្នកភូមិ​ម្នាក់​ឈ្មោះ ឡៅ យ៉ាង បាន​និយាយថា គាត់​បាន​ស៊ាំ​នឹង​ការ​រង្គើ​នេះ​ដល់​ថ្នាក់​ថា​គាត់​មិនបាន​ដឹង​ពី​រញ្ជួយ​ ដី​នៅ​សង្កាត់​វ៉េ​ន​ឈួន ក្នុង​ខេត្ត​ស៊ី​ឈួន របស់​ប្រទេស​ចិន កាលពី​ឆ្នាំ​២០០៨ ថ្វីបើ​ការរញ្ជួយ​ដី​នេះ​អង្រួន​ទីក្រុង​នេះ​ក៏ដោយ​។​
​  
​ គាត់​បាន​និយាយថា​គាត់​បានរស់នៅ​ទីនោះ​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មកម្ល៉េះ ហើយ​វា​បាន​ស៊ី​រយៈពេល​យូរ​ដើម្បី​ឲ្យ​សម្រប​ខ្លួន​ទៅតាម​សម្លេង​ដែល​លាន់ឮ​ គ្រប់ពេលវេលា​នេះ​។​
​  
​ប៉ុន្តែ​សម្លេង​នេះ​បាន​បាត់​លាន់​បន្តិច ​នៅក្នុង​ខែកញ្ញា ឆ្នាំ​២០០៩ នៅពេលដែល​ផ្លូវ​ហាយវ៉េ​ទីក្រុង​គ្វី​យ៉ាង បាន​បើក ហើយ​ក្រុម​អាជ្ញាធរ​បាន​បញ្ឈប់​ឡាន​ដឹកទំនិញ​ធំៗ​ពី​ការធ្វើដំណើរ​លើ​ស្ពាន​ នេះ និង​ឲ្យ​ឡាន​ដឹកទំនិញ​ស្រាលៗ​បើកបរ​កាត់​តាម​ស្ពាន​នេះ​នៅពេល​ល្ងាច​។​
​  
​ប៉ុន្តែ​ពេលនេះ​ពួក​អ្នក​តាំង​លំនៅ​និយាយថា បញ្ហា​ធំ​បំផុត​គឺ​ធូលី​ដែល​ហុយ​ចេញពី​ផ្លូវ​នៃ​ស្ពាន​នេះ​។​
​  
​ ក្រៅពីសូរ​សន្ធឹក គាត់​បាន​និយាយថា​ពិតាន​នឹង​ញ័រ ហើយ​បង្អួច​និង​កែវ​នឹង​រញ្ជួយ ហើយ​គាត់​ត្រូវតែ​ចុក​ដុំ​សម្លី​នៅក្នុង​ត្រចៀក​របស់គាត់​ដើម្បី​ទប់ទល់​នឹង ​សម្លេង​នេះ​៕

Comments system

Disqus Shortname