តារាភាពយន្តក្បាច់គុនកំប្លុកកំប្លែង ជែក
គីចាន់ ហៅឈិនឡុង និងគ្រីស ថាក់ឃ័រ
នឹងវិលមកជួបទស្សនិកជនសាជាថ្មីម្តងទៀតតាមរយៈខ្សែភាពយន្តរឿង
The Rush Hour4 ។ ឈិនឡុង និងថាក់ឃ័រ
នឹងសម្តែងរួមគ្នាជាដៃគូប៉ូលិសស៊ើបអង្កេត ដែលមានឈ្មោះលី
និងជែម ខាតទ័រ ។
ផលិតករខ្សែភាពយន្តលោក អាឈ័រ សាគីសៀន
ប្រាប់ទស្សនាវដ្តីCraveថា
តារាសម្តែងទាំង២នេះកំពុងប្រឹងប្រែងលេងស្ទីលសម្តែង
ឱ្យកាន់តែទាក់ទាញ និងឱ្យល្អមើលជាងមុន សម្រាប់រឿងThe Rush
Hour4 ។ លោកមិនពេញចិត្តរឿងThe Rush Hour ចុងក្រោយទេ
តែពេញចិត្តរឿងនេះភាគ១ និងភាគ២ ។
ផលិតកររូបនេះនិយាយថា
មិនអាចមានសិល្បករក្បាច់គុនបែបកំប្លុកកំប្លែងណាអាចសម្តែង
ដូចលោកជែក
គីចាន់ទេព្រោះពួកគេកាន់តែចាស់ទៅហើយនាពេលបច្ចុប្បន្ននេះ
។រឿងThe Rush Hour
កាលពី៣ភាគមុនចំណាយអស់ប្រាក់ចំនួន៨០០លានដុល្លារអាមេរិក ៕