Monday, August 20, 2012

មាន​បន្ទប់​សម្រាប់​រួម​រ័​ក្ស​នៅ​លើយ​ន្ដ​ហោះ​

មាន​បន្ទប់​សម្រាប់​រួម​រ័​ក្ស​នៅ​លើយ​ន្ដ​ហោះ​ក្រុម ​ហ៊ុន​អាកាស​ចរ​ណ៍​អង់គ្លេស​ ​មួយ​មាន​បម្រើ​សេ​វា​កម្ម​ដល់​អ្នក​ ​ដំណើរ​ ​ដូច​ជា​ប្ដី​ប្រពន្ធ​ ​ឬ​គូ​ស្នេហ៍​ចង់​ ​សាក​ល្បង​នូវ​អារម្មណ៍​ដែល​រួម​រ័​ក្ស​នៅ​ ​លើ​យ​ន្ដ​ហោះ​ក្នុង​ដំណាក់​កាល​នៃ​ការ​ ​ហោះ​ហើរ​ ​។ ការ​បម្រើ​សេ​វា​កម្ម​បែប​ ​នេះ​ទទួល​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ ​។ ប្រធាន​ក្រុម​ហ៊ុន​អាកាស​ចរ​ណ៍ Mile High Flights បាន​អនុញ្ញាត​ឱ្យ​អ្នក​ធ្វើ​ ​ដំណើរ​រួម​រ័​ក្ស​ក្នុង​កម្ពស់​៥.២៨០ហ្វ៉ី​ត​ ​។
ក្រុម​ហ៊ុន​អាកាស​ចរ​ណ៍​នេះ​ចាប់​ ​ផ្ដើម​ដំណើរ​ការ​នៅ​ឆ្នាំ​២០០៧ ដោយ ​ ​មាន​បន្ទប់​មួយ​យ៉ាង​ល្អ​ប្រណីត​ ​ក្នុង​នោះ​ ​មាន​ការ​តុ​ប​តែង​ប្រកបដោយ​ភាព​ ​រ៉ូ​មេន​ទិ​ក​ ​ដោយ​មាន​ពូក​និង​ខ្នើយ​ ​ស័​ក្ដ​ ​សម​សម្រាប់​គូ​ស្នេហ៍​ណា​មួយ​ចង់​រួម​ ​រ័​ក្ស​នៅ​លើ​យ​ន្ដ​ហោះ​ ​។
នៅ​លើ​យ​ន្ដ​ហោះ​របស់​ក្រុម​ហ៊ុន​នេះ​ ​មាន​សេ​វា​កម្ម​២ប្រភេទ​ ​គឺ​ទី​១-មាន​ ​តម្លៃ​៦៤០ផោ​ន​សម្រាប់​គូ​ស្វាមី​ភរិយា​ ​ណា​ចង់​សប្បាយ​រ​យៈ​ពេល​៤០នាទី​ ​។ ចំណែក​សេ​វា​កម្ម​ទី​២ គឺ​បន្ទប់ VIP មាន​ ​តម្លៃ​៩៣០ផោ​ន​ ​សម្រាប់​រ​យៈ​ពេល​នៃ​ ​ការ​ហោះ​ហើរ​១ម៉ោង​កន្លះ​ ​។
ប៉ុន្ដែ​សហ​ព័ន្ធ​ក្រុម​ហ៊ុន​អាកាស -ចរ ​ណ៍​ក្នុង​ស្រុក​អង់គ្លេស​មាន​បំណង​ដក​ ​ហូត​លិខិត​អនុញ្ញាត​របស់​ក្រុម​ហ៊ុន​ ​អាកាស​ចរ​ណ៍​នេះ​ ​ទោះបី​បាន​បម្រើ​ ​សេ​វា​កម្ម​រ​យៈ​ពេល​៣ឆ្នាំ​កន្លង​មក​ហើយ​ ​ក៏​ដោយ​ ​។ មូល​ហេតុ​ ​គឺ​ដោយសារ​តែ​ ​ការ​រួម​រ័​ក្ស​នៅ​លើ​យ​ន្ដ​ហោះ​អាច​ធ្វើ​ឱ្យ បាត់បង់​ការ​ផ្ដោត​អារម្មណ៍​របស់​អាកាស​ ​យា​និក​ ​និង​អ្នក​បម្រើ​លើ​យ​ន្ដ​ហោះ​ ​។ រឿង​នោះ​នឹង​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​កើត​ ​ឡើង​ជា​យថាហេតុ​ ​។
អ្នក​នាំ​ពាក្យ​សហ​ព័ន្ធ​ក្រុម​ហ៊ុន​ ​អាកាស​ចរ​ណ៍​អង់គ្លេស​និយាយ​ថា យើង ​សម្រេច​ចិ​ត្ដ​មិន​ត្រួត​ពិ​និត្យ​ឡើង​ ​វិញ​នូវ​សីល​ធម៌​ដែល​អ្នក​ដំណើរ​បាន​ ​ប្រ​ព្រឹ​ត្ដ​នៅ​លើ​យ​ន្ដ​ហោះ​នោះ​ឡើយ​ ​ប៉ុន្ដែ​សុវត្ថិ​ភាព​របស់​យ​ន្ដ​ហោះ​ពិបាក​ ​នឹង​ធានា​ ​ប្រសិនបើ​មាន​អ្នក​ធ្វើ​រឿង​ ​បែប​នេះ​នៅ​លើ​យ​ន្ដ​ហោះ​នោះ អ្នក​ ​បង្កើត​ក្រុម​ហ៊ុន​អាកាស​ចរ​ណ៍​នេះ​ ​លោក Mike Crisp មាន​ទ​ស្ស​នៈ​ផ្សេង​ពី​ ​នេះ​ ​ដោយ​លោក​ចោទ​ប្រកាន់​សហ​ព័ន្ធ​ ​ខាង​លើ​ថា​មាន​សីល​ធម៌​ក្លែង​ក្លាយ​ ​។ ខ្ញុំ ​នឹង​មិន​ចុះ​ចាញ់​ឡើយ​ ​ហើយ​ក៏​នឹង​ ​បិទ​ទ្វារ​ក្រុម​ហ៊ុន​របស់​ខ្ញុំ​ឡើយ​ ​ដែល​ ​បច្ចុប្បន្ន​កំពុង​ពេញ​និយម​ ​ហើយ​មាន​ ​អតិថិ​ជន​ច្រើន​គាំ​ទ្រ​ ​។ គ្រាន់​តែ​មាន​ ​មនុស្ស​មួយ​ចំនួន​តូច​នៅ​ក្នុង​សហ​ព័ន្ធ​ ​អាកាស​ចរ​ណ៍​មិន​ពេញ​ចិ​ត្ដ​សេ​វា​កម្ម​ ​នេះ​ប៉ុណ្ណោះ​ ​។
តាម​ប្រសាសន៍​របស់​លោក Mike Crisp គូ ​ស្នេហ៍​ជា​ច្រើន​មាន​បំណង​ធ្វើ​ ​ដំណើរ​តាម​ក្រុម​ហ៊ុន​លោក​ ​ដើម្បី​ជា​ ​ឱ​កាស​ឱ្យ​ពួក​គេ​បាន​សម្រេច​ក្ដី​ប្រាថ្នា​ ​រួម​រ័​ក្ស​លើ​អាកាស

Comments system

Disqus Shortname