Thursday, August 16, 2012

Facebook Camera អាចស្គាល់មុខ មនុស្ស(មានវិដេអូ)

ថ្មីៗនេះ វិស្វករផ្នែកបច្ចេកវិទ្យាសហរដ្ខអាមេរិក បានបង្កើត Facebook Camera សម្រាប់ដាក់
នៅក្នុងហាងនានា ដែលកាមេរ៉ានេះ នឹងត្រូវបានគេប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងការចាប់
យកផ្ទៃមុខ និងស្គាល់មនុស្សទាំងឡាយណា ដែលបានចូលមកទិញឥវ៉ាន់ក្នុងហាងទំនិញ ឬ
អាគារផ្សេងៗ។



គួរបញ្ចាក់ផងដែរថា កាមេរ៉ា Facebook អាចចាប់យកមុខមាត់ និងគ្រប់ចលនាទំាងអស់
របស់អតិថិជន នៅពេលដែលអតិថិជន ចូលមកដល់ក្នុងហាង។ លើសពីនេះទៅទៀត វា
អាចរក្សាមុខមាត់ និងចលនា​របស់មនុស្សក្នុង Memory ទៀតផង។​



តាមការអោយដឹង ពីម្ចាស់ហាងមួយចំនួន ក្នុងសហរដ្ខអាមេរិក ដែលបានទិញកាមេរ៉ានេះ
យកទៅប្រើប្រាស់ បានអោយដឹងថា Facebook Camera ពិតជាមានសារប្រយោជន៍ខ្លាំង
ណាស់ ដល់អ្នករកស៊ីជំនួញធំៗ ដូចជា ហាងលក់ដូរទំនើបៗ​ ហាងពេជ្រ សណ្ឋាគារ ឬធា
នាគារជាដើម។​ នេះជាវីដេក្លីប ដែលបង្ហាញពីប្រសិទ្ធភាពនៃ Facebook Camera ។ សូម
ចុចដើម្បីមើល៕


Comments system

Disqus Shortname