រាជធានីភ្នំពេញ ៖
នារីវ័យក្មេងម្នាក់ត្រូវបានជនមិនស្គាល់៣នាក់ចាប់រុញចូល
ក្នុងរថយន្តច្រកបាវដោយពុំដឹងមូលហេតុ
ខណៈនាងចេញពីធ្វើការរោងចក្រឈរចាំរ៉ឺម៉កម៉ូតូជិះត្រឡប់ទៅផ្ទះ
វិញ
តែសំណាងល្អនាងបានលោតចេញទាន់ដែលហេតុការណ៍នេះបង្កឱ្យមានការ
ផ្អើលឆោឡោកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៤ សីហា ២០១២
តាមបណ្តោយផ្លូវលេខ៥៩៨ ស្ថិតក្នុងភូមិទី៤
សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
នារីរងគ្រោះឈ្មោះវ៉ាន់ ស៊ីណា អាយុ១៤ឆ្នាំ
ជាកម្មការិនីរោងចក្រចំណីសត្វមានទីលំនៅភូមិស្ពានខ្ពស់
សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ប្រាប់ឱ្យដឹងថា
មុនពេលកើតហេតុនាងបានចេញពីធ្វើការរោងចក្រហូបបាយរួចក៏ឈរនៅ
ខាងមុខរោងចក្រចាំរ៉ឺម៉កជិះត្រឡប់ទៅផ្ទះវិញ
ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកទួរីស
ប្រភេទទេសចរណ៍ជិះគ្នា៣នាក់មកដល់ចាប់នាងរុញចូលទៅក្នុងរថយន្ត
បម្រុងជិះចូលទៅក្រុងភ្នំពេញ ។
ភ្លាមៗនាងបានរើបម្រះលោតចេញពីលើរថយន្ត
បណ្តាលឱ្យរងរបួសបែកមុខមាត់រួចផុតពីការចាប់ខ្លួន ។