Saturday, August 11, 2012

និស្សិត​ពេទ្យ​​ម្នាក់​​ត្រូវ​រថយន្ត​ហ៊្វុយហ្សូដឹក​ខ្សាច់​​កិន​បែកក្បាល​ស្លាប់

រាជធានីភ្នំពេញ ៖ ព្រឹត្តិ​ការណ៍​ដ៏​គួរ​ឱ្យ​​រន្ធត់​​មួយ​គឺ​ស្ត្រី​​ជា​និស្សិត​​​ពេទ្យ​ យោធា​​​ជំនាន់​​​ទី​៥ អាយុ​​​ជាង​​២០ឆ្នាំ ​​​​បាន​បែក​ក្បាល​​ស្លាប់​ភ្លាមៗ​​​​នៅ​នឹង​កន្លែង​​​កើតហេតុ ​ដោយ​សារ​រថយន្ត​ហ៊្វុយហ្សូដឹក​ខ្សាច់​​​មួយ​គ្រឿង ​បាន​​បើក​កិន​ក្បាល​​ខ្ទេច​​ធ្លាយ​ខួរក្រហម​ច្រាល​ពេញ​ផ្លូវ ខណៈ​​​ស្រ្តី​​រង​គ្រោះ​​​កំពុង​​ជិះ​ម៉ូតូ​នៅ​​​​​ពីមុខ​​រថយន្ត​​​ហើយ​​ ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀតជិះមក​​កៀរ​​ឱ្យ​ដួល​លើ​កំណាត់​មហា​វិថី​ព្រះ​ មុនីរ៉េត ពី​ត្បូង​ទៅជើង​​ ត្រង់​ចំណុច​ទល់​​មុខ​​រោ​ង​​​ម៉ាស៊ីន​​កិន​ស្រូវ​​ ក្នុង​​ភូមិ​ឫស្សី​ សង្កាត់​​ស្ទឹង​មានជ័យ ​​​ខណ្ឌ​មាន​ជ័យ ​កាលពី​វេលាម៉ោង​​​​ប្រហែល​​៦​​ល្ងាច ​ថ្ងៃទី​​៨ សីហា ​។
​ប្រភព​​ពី​សាក្សី​​​​នៅ​កន្លែងកើតហេតុបាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ និស្សិត​​ពេទ្យ​​​​បាន​ជិះ​​ម៉ូតូ​​ម៉ាក​​មីអូ ពណ៌​លឿង ​​តាម​មហា​វិថី​​ព្រះមុនី​រ៉េត​ ពីត្បូង​ទៅជើង​ ​ពេល​មក​ដល់​​​ផ្លូវ​​​​​ច្រ​មុះ​​​ជ្រូក​ ​ស្ទឹង​​មានជ័យ ​​ស្រប​​ពេល​​នោះ​គេ​ឃើញរថយន្ត​ហ៊្វុយហ្សូ​ ​ដែល​ដឹក​ខ្សាច់​​ពេញ ​បើក​​ពីក្រោយ​​​ស្រប​ទិសគ្នា ស្រាប់​តែ​​​​​មាន​ម៉ូតូ​​មួយគ្រឿង​ទៀត​​បើក​មក​​កៀរ​​ម៉ូតូ​​និស្សិត​​ ពេទ្យ​​នោះបណ្តាល​​ឱ្យ​​​ដួល​​ក៏ត្រូវ​​រថយន្ត​​​​ធុន​យក្ស​​​​​ខាងលើ​​កិន​ ​ត្រូវ​ក្បាល​​​បែក​​ធ្លាយ​ខួរ​ពេញ​ផ្លូវ​​​ គួរ​​ឱ្យ​​ញាក់​សាច់ ។​ ​ប្រភព​​ដដែល​​បន្ត​ថា ​​រថយន្ត​​បង្ក​ហេតុ​​​នេះ​ជា​ប្រភេទ​​រថយន្ត​​ធុន​យក្ស ​ហើយ​ដឹក​ខ្សាច់​​ពេញ​បើកឆ្ពោះ​ទៅ​​​​​​ការ​ដ្ឋាន​​ម្តុំ​​​ ស្ថានីយវិទ្យុជាតិ​ បើក​​បរ​ដោយ​​បុរស​​មិន​ស្គាល់​អត្ត​សញ្ញាណ​​ ​​​ដែល​ក្រោយ​​ពេល​កើត​ហេតុបាន​​បើក​ទា្វរ​​​​​រត់​គេច​ខ្លួន​​បាត់​​ស្រមោល ។​
​គួរ​បញ្ជាក់​ថា ​គ្រោះ​ថ្នាក់​​ចរាចរណ៍នេះ ​បាន​បង្ក​ឱ្យ​មាន​​ការ​កក​ស្ទះ​​​ចរាចរណ៍​​​​​​យ៉ាង​ខ្លាំង ។​ ​ស្ត្រី​រងគ្រោះ​​ស្លៀក​ខោ​​​​ខៅ​បយជើង​វែង ​ពណ៌​ខៀវ ​​ពាក់​អាវ​​យឺ​ពណ៌​ស និង​មាន​​សក់​ពណ៌​​ទង់​ដែង ​​​​ឈ្មោះ ​អ៊ឹម​ ​ចាន់ធូ ​ជា​និស្សិត​​ពេទ្យ​​យោធា​​​ជំនាន់​ទី​​៥ ត្រូវ​​​អាជ្ញាធរ​​​​​ និង​សមត្ថកិច្ច​​ឆែក​​​​រក​ឃើញ​ ​អត្ត​សញ្ញាណនៅ​លើ​ប័ណ្ណ​​​សម្គាល់​ខ្លួន​​ក្នុង​កាបូប៕

Comments system

Disqus Shortname