ភ្នំពេញ ៖
កម្លាំងសមត្ថកិច្ចចម្រុះ និងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ
“ក៩” បានចុះឆែកឆេរភូមិគ្រឹះមួយ កន្លែងឋិតនៅផ្ទះលេខ៤៤
ផ្លូវលំ ភូមិ អូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ
ដែលគេដឹងថា ជាភូមិគ្រឹះរបស់លោកផ្កាយ២ ច័ន្ទ ឫទ្ធីឌី
កាលពីរសៀលថ្ងៃទី២៤ ខែសីហាឆ្នាំ២០១២ ដឹកនាំដោយលោក គឺ
ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
លោក គឺ ប៊ុណ្ណារ៉ា បានឱ្យនគរវត្ដដឹងថា លោកផ្កាយ២ ច័ន្ទ ឫទ្ធីឌី ត្រូវបាន ឃាត់ខ្លួនជាមួយនឹងកម្មករប្រមាណជិត ៣០នាក់ទៀត បន្ទាប់ពីធ្វើការឆែកឆេរ ភូមិគ្រឹះ ហើយរឹបអូសបានថ្នាំញៀនម៉ា ទឹកកកប្រហែល១គីឡូក្រាម និងយ៉ាម៉ា ប្រមាណជិត៤០.០០០គ្រាប់ ។
ជនសង្ស័យ ច័ន្ទ ឫទ្ធីឌី ដែលសមត្ថ កិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងការជួញដូរ គ្រឿងញៀនទ្រង់ទ្រាយធំនេះ មានតួនាទី ជានាយរងសេនាធិការកងទ័ពជើងគោក បានស្ដុកទុកគ្រឿងញៀននៅក្នុងភូមិគ្រឹះ របស់ខ្លួនសម្រាប់ចែកចាយនៅក្នុង ប្រទេស និងនាំចេញទៅក្រៅប្រទេស ។ ប្រតិបត្ដិការចុះបង្ក្រាបដែលដឹកនាំដោយ ព្រះរាជអាជ្ញារង គឺ ប៊ុណ្ណារ៉ា នេះក៏មាន ការភ្ញាក់ផ្អើលផងដែរពីប្រជាពលរដ្ឋជិត ខាងដែលមិននឹកស្មានដល់ថា ភូមិគ្រឹះ ដ៏ធំស្កឹមស្កៃរបស់លោកផ្កាយ២ ក្លាយទៅ ជាទីតាំងស្ដុកគ្រឿងញៀន ហើយត្រូវបាន សមត្ថកិច្ចបង្ក្រាបបែបនេះសោះ ព្រោះ កន្លងទៅប្រជាពលរដ្ឋជិតខាងអះអាងថា ឃើញសុទ្ធតែរថយន្ដទំនើបៗ និងអ្នកមាន មុខមានមាត់ចេញចូល និងមានការ យាមកាមយ៉ាងតឹងរ៉ឹង ស្មានថា លោក ផ្កាយ២រូបនេះជាអ្នករកស៊ីនិងជាថ្នាក់ដឹក នាំខ្ពង់ខ្ពស់ តែទីបំផុតសង្ស័យថាជួញដូរ គ្រឿងញៀនក្នុងទ្រង់ទ្រាយធំទៅវិញ ។
លោក គឺ ប៊ុណ្ណារ៉ា បានបញ្ជាក់ថា មុននឹងឈានទៅដល់ការចុះឆែកឆេរភូមិ គ្រឹះដែលសង្ស័យថា ស្ដុកនិងសម្រាប់ ចែកចាយគ្រឿងញៀននេះ គឺធ្វើឡើង ដោយមានការស៊ើបអង្កេតតាមដាន យ៉ាងយកចិត្ដទុកដាក់ពីក្រុមការងារ សម្ងាត់ ដែលទទួលបានព័ត៌មាននិងភស្ដុ តាងពិតប្រាកដ ទើបកម្លាំងមន្ទីរប្រឆាំង គ្រឿងញៀនក្រសួងមហាផ្ទៃស្នើសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាដើម្បីចុះ ធ្វើ ការឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យជា ឧត្ដមសេនីយ៍ទោរូបនេះ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ៕