Monday, August 20, 2012

ស្ថាន​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​បុរស​ដែល​មាន ​ប្រពន្ធ​៣៩នាក់​

ស្ថាន​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​បុរស​ដែល​មាន ​ប្រពន្ធ​៣៩នាក់​លោក Ziona Chana អាយុ ​៦៧ឆ្នាំ​ ​រស់​នៅ​ក្នុង​ភូមិ​បាក់​វ៉ាង​ ​រដ្ឋ​មី​សូ​រ៉ា​ម​ ​ប្រទេស​ឥណ្ឌា​បាន​បំបែក​ឯក​ទ​កម្ម​ពិភព​លោក​ ​ដោយ​មាន​ប្រពន្ធ​រហូត​ដល់​ ​៣៩នាក់​ ​កូន​៩៤នាក់​ ​ចៅ​៣៣នាក់​ ​ក្រៅ​ពី​នេះ​នៅ​មាន​កូន​ប្រសា​១៤នាក់​ទៀត​​ផង​ ​។
រឿង ​ពិសេស​ដែល​គេ​ចាប់​អារម្មណ៍​បំផុត​នោះ​ ​គឺ​មហា​គ្រួសារ​របស់​លោ ​ដែល​មាន​សមាជិក​រហូត​ដល់​១៨១នាក់​ ​រស់​នៅ​រួម​គ្នា​ក្នុង​ផ្ទះ​តែ​មួយ​ ​ដែល​មាន​កម្ពស់​៤ជាន់​ ​មាន​១០០បន្ទប់​ ​។ ផ្ទះ​សម​រម្យ​ដែល​សាង​សង់​ឡើង​នៅ​ខ្ពង់រាប​ ​ភូមិ​បាក់​វ៉ាង​ ​។ បន្ទប់ ​ស្នា​ក់​នៅ​ត្រូវ​រៀប​ចំ​ឡើង​តាម​លក្ខ​ណៈ​រួម​មាន​គ្រែ​ជា​ ​ ​ច្រើន​ ​ដើម្បី​ឱ្យ​ប្រពន្ធ​នីមួយៗ​និង​កូន​រស់​នៅ​ជាមួយ​គ្នា​ ​។ 
លោក​ចា​ណា​បាន​និយាយ​ទៅ​កាន់​ ​សារ​ព័ត៌មាន The Sun ថា ខ្ញុំ ​មាន​​អារម្មណ៍​ថា​ខ្លួន​ខ្ញុំ​ដូច​ជា​កូន​របស់​ព្រះ​ជា​ម្ចាស់​ដែល​បាន​ ប្រទាន​ប្រពន្ធ​ជា​ច្រើន​ ​ដល់​រូប​ខ្ញុំ​ដើម្បី​មើល​ថែ​ ​។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​ ​ខ្លួន​ខ្ញុំ​ជា​បុរស​ដែល​មាន​ភ័ព្វ​សំណាង​បំផុត​មាន​ប្រពន្ធ​រហូត​ដល់​៣៩នាក់​ ​។ អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​មាន​មោ​ទ​នភា​ព​ទៀត​នោះ​ ​គឺ​ខ្ញុំ​ជា​មេ​គ្រួសារ​របស់​មហា​គ្រួសារ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភព​លោក
ដើម្បី ​គ្រប់គ្រង​មហា​គ្រួសារ​ដែល​មាន​សមាជិក​ជិត ​២០០នាក់​របស់​ខ្លួន​បាន​ជោគជ័យ​ ​លោក​ចា​ណា​បាន​បង្កើត​ច្បាប់​មួយ​សម្រាប់​គ្រួសារ​សម្រាប់​ ​ប្រពន្ធ​ទាំង​អស់​ ​និង​កូ​នៗ​របស់​លោក​យ៉ាង​តឹង​តែង​ ​។
ប្រពន្ធ​ម្នាក់​ក្នុង​ចំណោម​ប្រពន្ធ​ទាំង​ ​៣៩របស់​លោក​បាន​រៀបរាប់​ថា ដើម្បី ​ឱ្យ​មាន​ភាព​កក់​ក្ដៅ​ទាំង​ក្នុង​ ​ទាំង​ក្រៅ​ ​មហា​គ្រួសារ​យើង​បាន​បង្កើត​ច្បាប់​ ​ទម្លាប់​មួយ​ ​គឺ​ត្រូវ​ចេះ​ស្រឡាញ់​ និងគោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ​ហើយ​ត្រូវ​តែ​គោរព​ទៅ​តាម​ច្បាប់​គ្រួសារ​ដែល​បាន​កំណត់​ ​។ តាម​ច្បាប់​កំណត់​នោះ​ប្រពន្ធ​ ​ដើម​ឈ្មោះ Zathiangi ជា​អ្នក​គ្រប់គ្រង​រួម​នៅ​ក្នុង​គ្រួសារ​ ​។ អ្នក ​ស្រី​បាន​រៀបចំ​ផ្ដល់​ការងារ​ដល់​ប្រពន្ធ​ទាំង​អស់​ដូច​ជា​ ​បោស​សម្អាត​ផ្ទះ​សម្បែង​ ​ទៅ​ផ្សារ​ ​លាង​ ​ចាន​ ​ដាំ​បាយ​ ​ធ្វើ​ម្ហូប​ជា​ដើម​ ​។
តាម ​ច្បាប់​គ្រួសារ​ប្រពន្ធ​ដែល​មាន​វ័​យ​ក្មេង​ជាង​គេ​បំផុត​ត្រូវ​ស្នា​ក់​នៅ ​ក្នុង​បន្ទប់​ក្បែរ​លោក​ចា​ណា​ ​ចំណែក​ប្រពន្ធ​វ័​យ​ចា​ស់ៗ​ស្នា​ក់​នៅ​បន្ទប់​ឆ្ងាយ​ប​ន្ដិ​ច​។​ ​ពេល​វេលា​ដែល​លោក​ស្និទ្ធស្នាល​ជាមួយ​ប្រពន្ធ​ទាំង​អស់​ ក៏​ត្រូវ​មាន​កាល​វិភាគ​ច្បាស់លាស់​មិន​ឱ្យ​ច្រណែន​គ្នា​ឡើយ​ ​។
គេ ​បាន​ដឹង​ថា​ ​សម្រាប់​មួយ​ពេល​បាយ​នៅ​ក្នុង​មហា​គ្រួសារ​លោក​ចា​ណា​ ​ត្រូវ​ចំណាយ​ដំឡូង​បារាំង​៦០គីឡូក្រាម​ ​អង្ករ​៩០គីឡូក្រាម​ ​និង​មាន់​៣០ក្បា​ល​។
លោក​ចា​ណា​ក៏​ជា​មេ​ដឹកនាំ​សាសនា​ ​មួយ​ដែល​អនុញ្ញាត​ឱ្យ​មាន​ប្រពន្ធ​ច្រើន​តាម​ការ​ចង់​បាន​ ​។ ប្រពន្ធ​ទាំង​អស់​ ​របស់​លោក​សុទ្ធតែ​ស្ម័គ្រ​ចិ​ត្ដ​រួម​រស់​ ​ជាមួយ​លោក​ទាំង​អស់​ ​។
ទោះបី​អាយុ​ច្រើន​ ​ប៉ុន្ដែ​លោក​ចា​ណា​ ​នៅ​មាន​បំណង​ទៅ​កាន់​អា​មេ​រិ​ក​ ​ដើម្បី​​ស្វែង​រក​ប្រពន្ធ​បន្ថែម​ទៀត

Comments system

Disqus Shortname