រាជធានីភ្នំពេញ ៖
បុរសភេទទីបីម្នាក់បានស្លាប់ដោយអំពើឃាតកម្មចាក់.កសម្លាប់នៅ
ក្នុងផ្ទះសំណាក់យីហោ ពន្លឺច័ន្ទ ស្ថិតក្នុងក្រុមទី៥
ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ
កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ សីហា ២០១២
ខណៈពេលដែលនាំប្រុសក្មេងឡើងផ្ទះសំណាក់រួមរក្សហើយឃាតករដៃដល់
ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុនដឹកនាំដោយលោកអនុ
សេនីយ៍ទោ ឡូ ភារម្យ
នាយប៉ុស្តិ៍បឹងទំពុនឃាត់ខ្លួនបានភ្លាមៗផងដែរ ។
បុរសភេទទីបីដែលត្រូវឃាតករចាក់សម្លាប់នេះ
ឈ្មោះហៀង អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត
បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដក្នុងរាជធានីភ្នំពេញ ។
ចំណែកឃាតករដែលជាប្រុសស្នេហ៍នោះឈ្មោះធី ណា ហៅណា អាយុ១៩ឆ្នាំ
គ្មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ។
ទាក់ទិននឹងអំពើឃាតកម្មខាងលើត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងថា
ឃាតករសម្លាប់បុរសរងគ្រោះក្នុងគោលបំណងប្លន់យកម៉ូតូម៉ាកឌ្រីម
សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៩
ប៉ុន្តែមិនបានសម្រេចដោយសារក្រោយពេលកើតហេតុជនដៃដល់បាន
បណ្តើរម៉ូតូចេញពីផ្ទះសំណាក់តែត្រូវម្ចាស់ផ្ទះសំណាក់មានការ
សង្ស័យក៏ឃាត់សួរនាំទើបដឹងថា ឈ្មោះធី ណា
បានធ្វើសកម្មភាពចាក់សម្លាប់ឈ្មោះហៀង
នៅក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ ។
បន្ទាប់មកក៏បានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះទៅឃាត់ខ្លួន
ភ្លាមៗតែម្តង ។នៅចំពោះមុខសមត្ថកិច្ចឈ្មោះធី ណា បានសារភាពថា
មូលហេតុដែលខ្លួនចាក់សម្លាប់ឈ្មោះហៀង
ដោយសាររូបគេបង្ខំឱ្យខ្លួនបៀមប្រដាប់ភេទ ។